ព្រះសង្ឃ និងកូនសេក្ខ សំងំជក់គ្រឿង ញៀន ក្នុងចេតីយ វត្ដចង្ក្រានតា ព្រហ្មស្ទឹង មានជ័យ

 
 

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ដែលយាម ប្រចាំការនៅសង្កាត់ស្ទឹងមានជ័យ បានឃាត់ ខ្លួនព្រះសង្ឃនិង កូនសេក្ខ ២នាក់ ខណៈដែល កំពុងសំងំ ជក់គ្រឿងញៀន ក្នុងចេតីយ៍នៅ វត្ដចង្ក្រាន តាព្រហ្មស្ទឹង មានជ័យ កាលពីវេលា ម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។

មន្ដ្រីអាវុធហត្ថ ដែលយាមប្រចាំការនៅ សង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងថា ក្រោយពី ទទួលបានព័ត៌មាន ករណី ព្រះសង្ឃ និងកូនសេក្ខ លោកកំពុងសំងំជក់គ្រឿងញៀន នៅ ក្នុងចេតីយ៍នោះ បានចុះទៅពិនិត្យ មើលនិង ធ្វើការ ឃាត់ខ្លួន ពួកគេទាំង ៣នាក់ភ្លាមៗតែ ម្ដង រួចបញ្ជូន ព្រះសង្ឃអង្គនេះ ទៅផ្សឹកដើម្បី កសាងសំណុំរឿង ចាត់វិធាន ការតាមផ្លូវច្បាប់ ។

តាមមន្ដ្រីអាវុធហត្ថ ដដែលព្រះសង្ឃ ដែល ល្មើសធម៌វិន័យទៅប្រើប្រាស់គ្រឿងញៀន នាំឱ្យ អន្ដរាយមាន ឈ្មោះ ចាន់ ដារ៉ា អាយុ ២៦ឆ្នាំ ស្នាក់នៅក្នុងវត្ដស្ទឹងមានជ័យ កុដិ ឈើរីឯ កូនសិស្ស លោកឈ្មោះ សំ វណ្ណា ហៅ ស្មី អាយុ២៩ឆ្នាំ មុខរបរជាជាង ជួសជុលម៉ូតូ រស់នៅក្រុមទី៤ ភូមិមានជ័យ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។

តាមមន្ដ្រីអាវុធហត្ថក្រោយការចុះទៅ ឃាត់ខ្លួន ពេលដែលសំងំជក់គ្រឿងញៀននៅ ក្នុងកុដិនោះ ពួកគេទាំង ពីរនាក់ ក្រោយការ ផ្សឹករួច បានបញ្ជូនទៅកាន់ទីបញ្ជាការ អាវុធ ហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ ការបន្ដតាម ផ្លូវច្បាប់ ។




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម