រថយន្ដដឹកស៊ីម៉ង់ត៍ បុករថយន្ដ បាឡែន របួសធ្ងន់ ស្រាល៤នាក់
ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍នៅ លើកំណាត់ផ្លូវជាតិលេខ១ករណីទៀតហើយ បានកើតឡើង នៅក្នុងទឹកដី ខេត្ដព្រះសីហនុ បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាល៤នាក់ កាលពី វេលាម៉ោង ២និង៤០នាទី រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន កើតឡើងរវាងរថយន្ដដឹកស៊ីម៉ង់ត៍ ដែលធ្វើ ដំណើរក្នុង ទិសដៅពី ក្រុងព្រះ សីហនុមកភ្នំ ពេញ ជាមួយរថយន្ដ កាមរីបាឡែន ក្នុងទិស ដៅបញ្ច្រាសគ្នា ស្ថិតនៅ លើកំណាត់ ផ្លូវជាតិ លេខ៤ ចំណុច ផ្លូវកោង ចន្លោះគីឡូម៉ែត្រ លេខ១៥៥-១៥៦ ភូមិអូរតាហយ ឃុំស្ទឹង ឆាយ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដ ម៉ាកនីសាន់ ពាក់ស្លាក លេខ ភ្នំពេញ 3C-7458 ពណ៌ក្រហម ដឹកស៊ីម៉ង់ត៍ ពេញ ធ្វើដំណើរ ក្នុងទិសដៅពី ខេត្ដព្រះសីហនុ មករាជធានី ភ្នំពេញ លុះមកដល់ ចំណុចកើត ហេតុ បានបុកជាមួយ រថយន្ដកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២ឈ-៤១៨៤ ដែលកំពុងធ្វើ ដំណើរបញ្ច្រាស ទិសគ្នា បណ្ដាល ឱ្យរថយន្ដ បាឡែន រងការខូច ខាតផ្នែក ខាងមុខយ៉ាងធ្ងន់ធ្ងរ ហើយរថយន្ដដឹកស៊ីម៉ង់ត៍ រេចង្កូតធ្លាក់ ពីលើផ្លូវជាតិ ។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរា ចរណ៍រវាងរថយន្ដទាំងពីរគ្រឿងនេះ បណ្ដាឱ្យមនុស្ស៤នាក់ ទាំងអ្នកបើក ទាំងអ្នក ជិះនៅ ក្នុងរថយន្ដបាឡែន រងរបួសធ្ងន់ស្រាល ។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើករថយន្ដ បាឡែន ឈ្មោះឯក ប៊ុនណា អាយុ៤៧ឆ្នាំ រស់នៅ ភូមិទី៣ សង្កាត់ស្មាច់ មានជ័យ ក្រុង ខេមរភូមិន្ទ ខេត្ដកោះកុង រងរបួសស្រាល រីឯអ្នក រួមដំណើរ ៣នាក់ទៀត ឈ្មោះផាន់ យៀន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅក្រុង ព្រះសីហនុ រងរបួស បាក់ភ្លៅស្ដាំ និងបែកមុខ យ៉ាងធ្ងន់ធ្ងរ ខណៈដែលពីរនាក់ម្ដាយ និងកូន មិនទាន់ស្គាល់ អត្ដសញ្ញាណនៅ ឡើយទេ ព្រោះក្រោយ កើតហេតុ ត្រូវ រថយន្ដសង្គ្រោះ បន្ទាន់ដឹក ទៅកាន់ មន្ទីរពេទ្យ ។
តាមសមត្ថកិច្ចក្រោយគ្រោះថ្នាក់ចរា ចរណ៍ អ្នកបើករថយន្ដដឹកស៊ីម៉ង់ត៍ ដែលជា រថយន្ដបង្កនោះ បានបើកទ្វារ រត់គេចខ្លួន ដោយសុវត្ថិភាព ។
សម្រាប់រថយន្ដទាំងពីរគ្រឿង ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក កំពង់សិលា រង់ចាំការដោះ ស្រាយនៅពេលក្រោយទៀត ។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅតាម បណ្ដោយផ្លូវជាតិលេខ៤ ជាពិសេសចាប់ពី ព្រំប្រទល់ទឹក ដីខេត្ដ កំពង់ស្ពឺ ចូលទៅទឹកដី ខេត្ដព្រះសីហនុ កើតឡើង ជាញឹកញាប់ និង បណ្ដាលឱ្យ មានអ្នកស្លាប់ និង រងរបួសជាច្រើន នាក់ ព្រោះតែកត្ដាផ្លូវ កោងចុះកោងឡើង ហើយបណ្ដាល មកពីកត្ដាមនុស្ស ដែលអ្នក បើកបរខ្លះ មិនបានគោរព ច្បាប់ ចរាចរណ៍ឱ្យ បានត្រឹមត្រូវ ពោល បើកលឿន ដោយគ្មាន ការប្រុងប្រយ័ត្ន ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!