[Update] សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ រថយន្តដែលដឹកសពកម្មការិនី រូបស្រស់ម្នាក់យកទៅទម្លាក់ចោល នៅស្រុកពញាឮ
រាជធានីភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លំាងនគរបាលព្រហ្មទណ្ឌ ខេត្ត កណ្តាល នៅយប់ថ្ងៃទី០៥ មីនា ២០១៥ បានឃាត់ខ្លួនពីរនាក់ ប្តីប្រពន្ធ ជាម្ចាស់រថយន្តដែល ដឹកសាកសព កម្មការិនីរូបស្រស់ម្នាក់ យកទៅទម្លាក់ចោល នៅក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងបន្តទៀតថា នៅព្រឹកថ្ងៃទី០៦ មីនានេះ សមត្ថកិច្ច កំពុងសួរនំាពីរនាក់ ប្តីប្រពន្ធខាងលើ ។
គួររំលឹកថា នារីរូបស្រស់ម្នាក់ជាកម្មការិនីរោងចក្រ និងជាអ្នករកស៊ីចងការប្រាក់ផងនោះត្រូវឃាតករ សម្លាប់ប្លន់យក ទ្រព្យសម្បត្តិ ហើយ រុំភួយ យកទៅទម្លាក់ ចោលនៅក្នុងព្រៃ។ សពនារីរងគ្រោះ ត្រូវបានគេប្រទះឃើញ កាលពីវេលា ម៉ោង១ និង២០នាទីរសៀល ថ្ងៃទី ២៨ កុម្ភៈ ២០១៥ ដោយមានភាព ហើមស្អុយនៅក្នុង ព្រៃខាងត្បូង ផ្លូវជាតិលេខ៦១ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ។
សពនារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះសាន់ អាស្រស់ អាយុ២២ឆ្នាំ ជាកម្មការិនីរោងចក្រតាក់សាន់ និងជាអ្នករកស៊ី ចងការប្រាក់នៅ ក្នុង រោងចក្រនោះផងដែរ ស្នាក់នៅផ្ទះជួល ក្បែររោងចក្រ ស្ថិតក្នុងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិស្វាយទាប ឃុំអំពិល ក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
បើតាមឪពុកម្តាយរបស់នារីរងគ្រោះបានប្រាប់ថា នារីរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី២០ កុម្ភៈ មកម្ល៉េះ រួមទាំងសម្ភារ ទ្រព្យសម្បត្តិ មួយ ចំនួន ទៀតក៏បានបាត់បង់ដែរ រួមមានម៉ូតូម៉ាកហុង ដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១B W០១៩៧ ចិញ្ចៀនមាន ដាំត្បូងចំនួន ២វង់តម្លៃប្រហែល ២ពាន់ដុល្លារ ខ្សែ.កប្លាទីន មួយខ្សែទម្ងន់៥ជី កងដៃមួយ ទម្ងន់៥ជី ទូរស័ព្ទដៃចំនួន ២គ្រឿង និងលុយប្រហែល ១.៥០០ ដុល្លារ ទៀត។
លោកសំ រ៉ាន់ នាយការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកណ្តាលដែលចុះទៅពិនិត្យ និងធ្វើ កោសល្យវិច័យសព បានឱ្យដឹងថា សពនារីរងគ្រោះ ត្រូវឃាតករ រឹត.ក នឹងខ្សែនីឡុងសម្លាប់ពីកន្លែង ផ្សេងរុំភួយក្រាស់ ពណ៌សលាយក្រហម មានផ្កា យកមកទម្លាក់ ចោល នៅ ខាងត្បូងចម្ងាយ៣ម៉ែត្រ ពីផ្លូវជាតិលេខ ៦១ ស្ថិតក្នុងភូមិ-ឃុំខាងលើ។
តាមការពិនិត្យសពបានស្លាប់រយៈពេលពី៧ទៅ៨ថ្ងៃមុនប្រទះឃើញ មានសភាពរលួយស្អុយ មួយ កំណាត់ខាងក្រោម អត់មានស្លៀកខោ ឬសំពត់ទេ ប៉ុន្តែពាក់អាវ និងមានខ្សែនីឡុង នៅរុំ.ក ។ សមត្ថកិច្ចសន្និដ្ឋានថា ឃាតករប្រើខ្សែនេះ រឹត.កសម្លាប់ពីកន្លែង ផ្សេងហើយយក សពមក ទម្លាក់ ចោល នៅទីនេះ។
ទោះជាបែបណាក្តីសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្មប្លន់យកទ្រព្យសម្បត្តិ ។
តាមប្រភពក្រៅផ្លូវការបានបន្ថែមឱ្យដឹងទៀតថា គេបានដាក់ការសង្ស័យទៅលើបុរសម្នាក់ឈ្មោះ សំអុល មុន្នី អាយុជាង៣០ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើត នៅខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួល បន្ទប់ក្បែរគ្នា ជាមួយនារីរងគ្រោះ មានប្រពន្ធ ឈ្មោះភ័ក្ត្រ។ ជនសង្ស័យ ខាងលើ បានគេចខ្លួន បាត់មិនឃើញមក ធ្វើការចាប់តាំង ពី ថ្ងៃទី២៣ កុម្ភៈ ២០១៥ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!