UPDATE: សាកសពព្រះសង្ឃ អង្គុយតាំងសមាធិ អាយុ២០០ឆ្នាំ មានអ្នកយាមតឹងរឹង បែរជា មានតារាប្រុស មកថតរូបជាមួួយ បានទៅវិញ

 
 

ម៉ុងហ្គោលី៖ សាកសពព្រះសង្ឃមួយអង្គ ដែលមានព្រះកាយ មិនទាន់ស្អុយរលួយ មានអាយុ ២០០ឆ្នាំ ត្រូវបានចោរលួច និងរកឃើញវិញនោះ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្នុងពេលឆាប់ៗនេះ គេនឹងបញ្ជូនទៅទុក នៅទីតាំងដើមវិញ។

គួររលឹកដែរថា សាកសពព្រះសង្ឃ មានព្រះកាយ អង្គុយតាំងសមាធិ ក្នុងរូបរាងជាផ្កាឈូក អាយុកាល ២០០ឆ្នាំ អង្គនេះ ត្រូវបានប៉ូលីស រកឃើញ ខណៈពេលដែល បុរសម្នាក់ លួចយកសាកសព ទៅលក់ក្នុងទីផ្សារងងឹត តាំងពី ថ្ងៃទី ២៧ មករា ឆ្នាំ២០១៥។ ក្រោយមកជនល្មើស ត្រូវបានចាប់ខ្លួន ចំនែកឯសាកសព ត្រូវបានគេដាក់ការពារ និងថែរក្សាទុក នៅក្នុងមជ្ឈមណ្ឌលជំនាញ ផ្នែកកោសល្យវិច្ច័យ។

យ៉ាងណាមិញ តាមប្រភពព័ត៌មាន Siberian Times បានឲ្យដឹងថា  សាកសពព្រះសង្ឃឡាម៉ា ព្រះនាម Dashi-Dorzho Itigilov មានអាយុ កាល ២០០ឆ្នាំ ដែលត្រូវបានចុះផ្សាយ យ៉ាងល្បីពេញសារព័ត៌មាន ទូទាំងពិភពលោកនេះ នឹងត្រូវគេរៀបចំបញ្ជូន ត្រលប់ទៅ រូងភ្នំ Sodnomdarzhaa ជាទីកន្លែង ដែលត្រូវបានបញ្ចុះ តាំងពីឆ្នាំ ១៨៩០ មក។ បន្ថែមពីលើនេះ បើតាមសំដី លោក  Purevbata បានបញ្ជាក់ថា ព្រះសង្ឃឡាម៉ា  ត្រូវបានបញ្ចុះ ដោយមានវិធីរក្សាសាកសព មិនឲ្យរលួយ និងមានសភាពអង្គុយតាំងសមាធិ បែបនេះ។

គួរបញ្ជាក់ដែរថា បើតាមសំដីអ្នកដឹកនាំ ការស្រាវជ្រាវ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ព្រះពុទ្ធសាសនា Ulaanbaata បាននិយាយថា ទីសក្ការៈបូជាមួយ នឹងត្រូវសាងសង់ឡើង នៅក្នុងរូងភ្នំនោះដើម្បីឲ្យពុទ្ធសាសនិក ទៅគោរពបូជា។ លើសពីនេះ ទីសក្ការៈបូជាដែលដាក់សាកសព ព្រះសង្ឃអង្គនេះ នឹងមានការពង្រឹងសន្តិសុខសុវត្ថិភាព ដើម្បីការពារកុំឲ្យ មានករណីចោរលួចយកទៅម្តងទៀត។


សាកសពព្រះសង្ឃឡាម៉ា អាយុកាល ២០០ឆ្នាំ មិនទាន់ស្អុយរលួយ

ជាងនេះទៅទៀត តាមប្រភពដដែល ឲ្យដឹងទៀតថា មានតារាសម្តែងម៉ូហ្គោលីម្នាក់ ឈ្មោះ B. Enkhtuvshin បែរជាហ៊ានថតរូប selfie ជាមួយរូប សាកសពព្រះសង្ឃអង្គនេះ ដោយគ្មានការអនុញ្ញាត ហើយបានបង្ហាញរូបភាពនេះ ក្នុងបណ្តាញសង្គមថែមទៀត។ នៅពេលនេះ គ្មានការបញ្ជាក់ ច្បាស់ណាមួយ ថាតើតារារូបនេះ អាចថតរូបនេះយ៉ាងដូចម្តេច ពីព្រោះសាកសពព្រះសង្ឃអង្គនេះ ត្រូវបានរក្សាទុក ក្រោមការត្រួតពិនិត្យ យ៉ាងតឹងរឹង ក្រោយពីត្រូវបានរកឃើញមកវិញ។ សំរាប់ការថតរូបដោយគ្មានការអនុញ្ញាតបែបនេះ ត្រូវបានគេចាត់ទុកថា ជាករណីមិនគោរពដល់ សាកសពព្រះសង្ឃ ហើយវាជាការហាមឃាត់ផងដែរ។ ពេលនេះ កំពុងតែមានការស៊ើបអង្កេត លើករណីនេះ ផងដែរ៕



តារាសម្តែង ម៉ូហ្គោលី  B. Enkhtuvshin ដែល បានថតរូបជាមួយ សាកសពព្រះសង្ឃ

តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព Siberiantime

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម