នារីសន្តិសុខ រោងចក្រស៊ិនតាយ រងការវាយប្រហារ ដោយទឹកអាស៊ីត ទាំងមិនដឹងមូលហេតុ

 
 

ភ្នំពេញ៖ នារីម្នាក់បម្រើការជាសន្តិសុខនៅរោងចក្រស៊ិនតាយ ក្នុងសង្កាត់ចោមចៅ ត្រូវបាន នារីមិនស្គាល់អត្តសញ្ញាណម្នាក់យកទឹក អាស៊ីតចាក់ ស្រោចរលេះរលួយពេញខ្លួន ពេលកំពុង ដើរទៅធ្វើការនាម៉ោង ៦ និង១០នាទី ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥នេះ នៅមុខផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ។ អំពើហិង្សា វាយប្រហារដោយទឹកអាស៊ីតនេះ មិនទាន់មាន នរណាម្នាក់បញ្ជាក់ពីមូលហេតុ នៅឡើយទេ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងការវាយប្រហារដោយទឹកអាស៊ីតនេះ មានឈ្មោះ អានី អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះ ជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមការបំភ្លឺពីនារីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈរូបនាង ដើរទៅធ្វើការ ដល់ចំណុច កើតហេតុ ស្រាប់តែមាននារីមិន ស្គាល់ អត្តសញ្ញាណម្នាក់ ជិះម៉ូតូមកក្បែរហើយសួរថា «ធ្វើការនៅឯណា?»។ នារី រងគ្រោះ ក៏បានឆ្លើយតបវិញថា «ធ្វើសន្តិសុខនៅរោងចក្រ ស៊ិនតាយ»។

នារីរងគ្រោះបន្តថា គ្រាន់តែរូបនាងឆ្លើយមិនទាន់ផុតពីមាត់ផង នារីជាជនល្មើស ក៏បានចាក់ទឹកអាស៊ីត ស្រោចលើ ខ្លួននាងតែម្តង ហើយក៏ជិះម៉ូតូ គេចខ្លួនតែម្តង។

នារីរងគ្រោះ ដែលត្រូវទឹកអាស៊ីតស្រោចពេញខ្លួន បានក្រហល់ក្រហាយពេញខ្លួន និងមានអាការៈ ស្លេកស្លាំងមួយ រំពេច។ ប្រជាពលរដ្ឋនៅជិត កន្លែងកើតហេតុ បាននាំគ្នាបាញ់ទឹកស្រោច លើខ្លួននារីរងគ្រោះ ដើម្បីបន្សាបអាស៊ីត មុនដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ឲ្យក្រុមគ្រួពេទ្យ ជួយសង្រ្គោះនោះ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម