សមត្ថកិច្ចប្រើ ពេលជាងកន្លះ ម៉ោង បាញ់ ពន្លត់អគ្គិភ័យឆេះ ផ្ទះលោក តំណាង រាស្ដ្រប៊ូឡាំ

 
 

រតនគិរី ៖ កម្លាំងសមត្ថកិច្ច អាជ្ញាធរនិង ប្រជាពលរដ្ឋជាច្រើននាក់ បានជួយអន្ដរា គមន៍បាញ់ពន្លត់អគ្គិភ័យ ឆេះផ្ទះលោកតំណាងរាស្ដ្រប៊ូ ឡាំ នៅក្រុង បានលុង ដោយប្រើពេលជាងកន្លះម៉ោង ពោលបានរលត់ ទាំងស្រុងនៅវេលាម៉ោងជាង៤រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មូលហេតុ ដែលនាំឱ្យមានអគ្គិភ័យខាងលើ នេះកើតឡើង បណ្ដាល មកពីទុស្សេខ្សែភ្លើង ហើយការឆេះនេះ បានកើតឡើងនៅផ្ទះរបស់លោក។

សមត្ថកិច្ចបានបន្ដទៀតថា ប្រតិបត្ដិការ ពន្លត់អគ្គិភ័យបានធ្វើឡើងដោយប្រើរថយន្ដ ចំនួន២គ្រឿង ។

យ៉ាងណាក៏ដោយ អគ្គិភ័យខាងលើនេះ ត្រឹមបំផ្លាញទ្រព្យសម្បត្ដិនិងសម្ភារមួយចំនួនប៉ុណ្ណោះ តែមិនបណ្ដាល ឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម