ក្រឡាប់រថយន្តបាឡែន ស្លាប់ អាណិកជន ខ្មែរ អាមេរិក ម្នាក់ និង៣នាក់ទៀតរបួសស្រាល
ខេត្តស្ទឹងត្រែង ៖ ឧប្បតិ្តហេតុ គ្រោះថ្នាក់ចរាចណ៍មួយ បានកើតឡើង កាលពីរសៀល ថ្ងៃទី៤ មីនា២០១៥ នៅចំណុច វាលប៉ារ៉ា ភូមិដុងក្រឡ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បណ្តាលឱ្យ បុរសជាអាណិកជន ខ្មែរម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងអ្នករួមដំណើរ ៣នាក់ទៀត រងរបួសស្រាល។
សមត្ថកិច្ចនៅកន្លែង កើតហេតុ បានឲ្យដឹងថា អ្នកដែលស្លាប់ ឈ្មោះ Krouch Bronson Sokhon ភេទប្រុស អាយុ៦៤ឆ្នាំ ជាអាណិកជនខ្មែរ រស់នៅ ប្រទេសអាមេរិច។ ចំណែក អ្នករួមដំណើរ ៣នាក់ផ្សេងទៀត នោះមានម្នាក់ ឈ្មោះឡេង ចាន់តារារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះសៀ ជាលាភ ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀត មិនបង្ហាញ អំពីអត្តសញ្ញាណ នោះទេ។
ជនរងគ្រោះ ទាំងអស់ បានធ្វើដំណើរ តាមរថយន្ត ម៉ាកកាមរីប៉ាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២V ១៦១៧ ក្នុងគោលបំណង ដើរកំសាន្ត ដោយធ្វើដំណើរ ត្រឡប់ពីតំបន់ ទេសចរណ៍ ក្នុងប្រទេសឡាវ មកប្រទេសកម្ពុជា វិញ លុះពេលមកដល់ ផ្លូវបំបែកដុងក្រឡ ក៏ឆ្លៀតពេល នាំគ្នាចូលទៅលេង ស្រុកសៀមប៉ាង តែជាអកុលស ដល់ចំណុចកើតហេតុ រថយន្តរអិល ក្រឡាប់តែម្តង។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ច បានឱ្យដឹងថា ក្នុងហេតុការណ៍នោះ បានបណ្តាលឲ្យ ផ្នែកខាងក្រោយ នៃរថយន្តរងការ ខូចខាត ស្ទើរទាំងស្រុង និងបែកកង់មុខ មានស្នាមអូស ក្រឡាប់ធ្លាក់ ចេញពីផ្លូវ ជាច្រើនម៉ែត្រ ដែលជាហេតុ បណ្តាលឲ្យអ្នក អង្គុយនៅបាំង ខាងក្រោយ ស្លាប់បាត់បង់ជីវិត ដូច្នេះ។
សមត្ថកិច្ចបានបន្តទៀតថា នៅម្តុំចំណុច កើតហេតុក្បែរហ្នឹង ក៏ធ្លាប់មាន ករណីគ្រោះថ្នាក់ ចរាចរណ៍ បង្កឲ្យស្លាប់មនុស្ស ម្នាក់ផង ដែរ ដោយសារតែ បើកម៉ូតូលឿន នៅពេលយប់ មកវាក់នឹង រថយន្តយីឌុប ខូចកណ្តាលផ្លូវ ទៅបុកនឹង គូថរយន្ត បែកក្បាល ស្លាប់ភ្លាមៗ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!