ស្រ្តីអាយុវែង ជាងគេ នៅលើពិភពលោកបច្ចុប្បន្ន ប្រារព្វខួបកំណើត អាយុ ១១៧ឆ្នាំ
ជប៉ុន៖ លោកយាយ ដែលបានបំបែក កំណត់ត្រាពិភពលោក (Guinness World Records) មានអាយុចាស់ជាងគេ ក្នុងពិភពលោក មានឈ្មោះថា Misao Okawa ជាជនជាតិជប៉ុន កើតនៅថ្ងៃទី៥ ខែមិនា ឆ្នាំ១៨៩៨ ជាកូនស្រី របស់អ្នកផលិត សំលៀកបំពាក់ ប្រពៃណីគីម៉ូណូ នៅប្រទេសជប៉ុន បច្ចុប្បន្ននេះ មានអាយុ១១៧ឆ្នាំ ហើយ។
រូបថតលោកយាយ Okawa ក្នុងពិធីអបអរសាទរអាយុ ១១៧ឆ្នាំ
នៅថ្ងៃពុធ កន្លងទៅ ក្នុងការប្រារព្ធពិធី មួយថ្ងៃមុនពេលខួបកំណើត ទី១១៧ គាត់បានពាក់អាវ គីម៉ូណូពណ៌ផ្កាឈូក លម្អដោយរូបផ្កាឈឺរី យ៉ាងស្រស់ស្អាត និងថ្លៃថ្នូរ។ "ពេលវេលា វាហាក់ដូចជាខ្លី ខ្លាំងណាស់ ហើយខ្ញុំសប្បាយចិត្ត ដែលមានអាយុ វែងដូចនេះ" លោកយាយ បានឆ្លើយដូចនេះ បន្ទាប់ពីលោក Takehiro Ogura មន្ត្រីរដ្ឋាភិបាល ទីក្រុងអូសាកា បានជូនគាត់នូវ កម្រងផ្កាមួយកន្ត្រកធំ ហើយលោកបានសួរថា តើលោកយាយ មានអារម្មណ៍យ៉ាងណា អំពីការរស់នៅសម្រាប់រយៈពេល ១១៧ ឆ្នាំមកនេះ។ លោកយាយ បានឆ្លើយយ៉ាងខ្លីថា គាត់ក៏មិនដឹងដូចគ្នា ថាហេតុអ្វី បានជាគាត់រស់នៅបាន យូរយ៉ាងនេះ។
រូបថតលោកយាយ Okawa និងវិញ្ញាបនបត្រ ឯក្កតកម្មពិភពលោក
រយៈពេលប៉ុន្មានខែមកនេះ សកម្មភាពលោកយាយ Okawa មានភាពយឺតជាងមុន និងពិបាកក្នុងការស្តាប់ ប៉ុន្តែលោកយាយ ទទួលទានបានច្រើន និងមានសុខភាពល្អ បើយោងតាមគិលានុបដ្ឋាយិកា ផ្ទាល់ខ្លួនរបស់គាត់ បានប្រាប់។
រូបថតលោកយាយ Okawa និងរូបថតពេលនៅកុមារភាព
លោកយាយ Okawa បានរៀបការ ជាមួយប្តីរបស់គាត់ លោក Yukio ក្នុងឆ្នាំ ១៩១៩ ហើយពួកគាត់ មានកូនបីនាក់ ស្រីពីរនាក់ និងប្រុសម្នាក់។ ឥឡូវគាត់ មានចៅបួននាក់ និងចៅទួតប្រាំមួយនាក់ទៀត ហើយចំពោះប្តីលោកយាយវិញ បានស្លាប់តាំងពីឆ្នាំ ១៩៣១ មកម្ល៉េះ។
គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុន ជាប្រទេសដែល មានប្រជាជនអាយុ ១០០ឆ្នាំ ច្រើនបំផុត នៅលើពិភពលោក ចំនួនប្រមាណជាង ៥៨ ០០០នាក់នេះបើយោង តួលេខប្រកាសដោយរដ្ឋាភិបាល និងមាន ៨៧ភាគរយ នៃពួកគេទាំងនោះ គឺជាស្ត្រី៕
ប្រភព yahoo
ដោយ Luhan
ខ្មែរឡូតមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!