នគរបាល​​​ប្រឆាំង​​គ្រឿងញៀន ចុះ​ឆែកឆេរ​ទីតាំង​លក់​ទូរស័ព្ទ រក​ឃើញ​ថ្នាំ​ញៀន​ ១២​កញ្ចប់ និង​ ឃាត់​ម្ចាស់ផ្ទះ

 
 

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនដែល ដឹកនាំដោយ វរសេនីយ៍ទោ អ៊ីវ ភារិទ្ធ ប្រធាន ការិយាល័យ និងមានការសហការ ចូលរួមពីសំណាក់ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានី ភ្នំពេញ លោកសៀង សុខ បានបើក ប្រតិបត្តិ ការចុះចែកឆេរ ទីតាំងផ្ទះលក់ទូរស័ព្ទ គ្មានស្លាកលេខ មួយកន្លែង ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៧០៥ កែងនឹង ផ្លូវលេខ ២០៤ ស្ថិតក្នុង ក្រុមទី៣ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រកឃើញថ្នាំញៀន មួយចំនួន និងឃាត់ខ្លួន បុរសជាម្ចាស់ផ្ទះ ដែលជាប់ ពាក់ព័ន្ធ នឹងករណីចែកចាយ និងជួញដូរថ្នាំញៀនផងដែរ ។
 
បុរសជាម្ចាស់ផ្ទះដែលត្រូវបាន ឃាត់ខ្លួន មានឈ្មោះចិត្ត ដារ៉ាវុធ មុខរបរជាជាងលក់ទូរស័ព្ទ បច្ចុប្បន្ន ស្នាក់នៅទីតាំង កើតហេតុខាងលើ ។  សមត្ថកិច្ចឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវ មកអស់រយៈពេលយ៉ាង យូរមកហើយ បន្ទាប់ពី សមត្ថកិច្ចឃាត់ខ្លួនបាន បក្សពួក និងគ្នីគ្នាម្ចាស់ទីតាំង ខាងលើបានជាបន្តបន្ទាប់ កាលពីពេលកន្លងមក ។

លុះមកទល់វេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០៥ មិនា ២០១៥នេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ រហូតទទួលបាន តំរុយច្បាស់ការ មួយ ទាក់ទងនឹងជនសង្ស័យ ជាម្ចាស់ទីតាំង លក់ទូរស័ព្ទខាងលើ ទើបសមត្ថកិច្ចចម្រុះ នៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន និងមាន ការ ឯកភាពចូលរួមពី ព្រះរាជអាជ្ញារង សៀង សុខ បានដឹកនាំកម្លាំងចុះ មកឆែកឆេរនៅទីតាំងលក់ ទូរស័ព្ទដៃខាងលើតែម្តង ទៅ ។
 
ក្នុងការចុះឆែកឆេរនេះដែរ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទក្រាមថ្លា (ម៉ាទឹកកក) ចំនួន១២កញ្ចប់ តូច , វត្ថុតាងមួយចំនួនធំ និងធ្វើ ការឃាត់ខ្លួន បុរសជាម្ចាស់ផ្ទះ ដែលជាប់ពាក់ព័ន្ធ នឹងករណីជួញដូរ និងចែកចាយគ្រឿងញៀន ។

វត្ថុតាងមួយចំនួនធំដែលមាននៅក្នុងទីតាំងលក់ទូរស័ព្ទដៃ ខាងលើ រួមមាន ទូរស័ព្ទដៃជាច្រើនគ្រឿង , អាយឌី, រីវឺធ័រ , សម្ភារគ្រឿង បន្លាស់ ម៉ូតូមួយចំនួន និងម៉ូតូចំនួន ៥គ្រឿង មាន (១. ម៉ូតូម៉ាក  FTR ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BV-1985,  ២-ម៉ូតូម៉ាក ស្មាស ពណ៌ស ពាក់ស្លាក លេខភ្នំពេញ1AZ-3914 ៣-ម៉ូតូម៉ាក សង់ឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1G-0711 ៤-ម៉ូតូ ម៉ាក today ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BZ-8451  ៥-ម៉ូតូម៉ាក  today ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1CU-0023 ) រួមទាំងបុរស ជាម្ចាស់ទីតាំង ត្រូវបានសមត្ថកិច្ច ឃាត់យកទៅរក្សាទុក នៅការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន រង់ចាំចាត់ការ តាម នីតិវិធីច្បាប់ ៕






 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម