ល្បីថា ស្រីតូច ចំណាន នឹងរៀបការ​ ចុងខែនេះ ជាមួយនឹង ឧកញ៉ា គិត ម៉េង

 
 

ភ្នំពេញ ៖ មានទស្សនិកជនខ្មែរ ជាច្រើន មិនថា តែអ្នកនៅក្នុង ស្រុក ឬក្រៅស្រុក នោះទេ សុទ្ធសឹងតែស្គាល់ អតីតតារាសម្តែង និងជាពិធីការិនី អ្នកនាង ស្រីតូច ចំណាន ដែលមានរូបស្រស់ សោភា និង មានកេរ្ដ៍ឈ្មោះ ល្បី គួរសមដែរនោះ។

ក៏ដូចជា កាលពី ដើមខែ សីហា ឆ្នាំ ២០១៤ មុននេះ អ្នកស្រី ស្រីតូចចំណាន បានរំលេច សារដ៏ផ្អែមល្ហែមមួយ ចំពោះអនាគតស្វាមី ដែលមានបងប្អូនជាច្រើន អាចទស្សទាយដឹងថាជា លោកឧកញ៉ា គិត ម៉េង អ្នកជំនួញរកស៊ី ដ៏ធំ ជាមួយនឹង ការមានភាគហ៊ុន ជាច្រើន នៅតាមបណ្ដា ក្រុមហ៊ុននានា ដែលកំពុងតែ ដំណើរការ ក្នុងស្រុកខ្មែរ។ គួររំលឹកថា សារដែលអ្នកស្រី បានបង្ហោះលើ Instagram ជាភាសាអង់គ្លេស នោះគឺ  "To be rich is not what u have in your bank account But is what you have in your heart for wedding"។ តាមប្រភពនានា បានបញ្ជាក់ឲ្យដឹងទៀតថា អស់រយៈពេល ជាច្រើនឆ្នាំហើយ ដែលអ្នក ឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន បានចាប់ដៃគ្នាសាង ស្នេហាផ្អែមល្ហែម ប្រកបដោយ សុភមង្គល ហើយមិនតែប៉ុណ្ណោះ គូស្នេហ៍ មួយគូនេះ ថែមទាំងទទួលបាន ចំណងដៃ កូនប្រុស-ស្រី ៤នាក់ផងដែរ។ 

តែ សម្រាប់ពេលថ្មីៗនេះ មានសារព័ត៌មាន ក្នុងស្រុក ក៏ដូចជា ពាក្យលេចលឺ ពីអ្នកនៅក្នុង វង្វង់សិល្បះ មកថា អ្នកស្រី ស្រីតូច ចំណាន និង លោកឧកញ៉ា គិត ម៉េង ដែលធ្លាប់មាន ពាក្យចចាមអារ៉ាម ថា នឹងចូលរោងការ នាដើមឆ្នាំ ២០១៥នេះ ពិតជារៀបមង្គកាល ពិតប្រាកដមែន នៅ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៥ ខាងមុខនេះ នៅឯសណ្ឋាគារ កាំបូឌីយ៉ាណា។ ជាមួយគ្នានេះ អាពាហ៍ពិពាហ៍ មួយនេះ នឹងអាច ចំណាយលុយ មិនតិចលានដុល្លារទេ ក្នុងការសម្រឹត សម្រាងឈុត កូនក្រមុំដែល អ្នកនាង ត្រូវស្លៀកក្នុង ថ្ងៃរៀបការនោះ ដោយអ្នកច្នៃម៉ូដ រ៉ូបរបស់នាង គឺជា អ្នកច្នៃម៉ូដលំដាប់ អន្តរជាតិ ដែលមានឈ្មោះល្បី ហើយសម្រាប់ ពិធីមង្គលការនោះ ក៏មានត្រៀមយ៉ាង ល្អប្រណិត និងចាយលុយមិនតិចលានដុល្លារទេ នេះបើតាម ព័ត៌មាន ដែលធ្លាប់ចេញផ្សាយ










ដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម