គូស្នេហ៍ស្ម័គ្រស្មោះ! សូម្បីតែស្លាប់ ក៏ស្លាប់ក្នុងថ្ងៃជាមួយគ្នា និងកាន់ដៃគ្នាយ៉ាងជាប់ ក្រោយពីរួមរស់ជាមួយគ្នា ជាង ៦៧ឆ្នាំ
អាមេរិក ៖ នេះពិតជាគូស្នេហ៍ ដ៏ស្មោះស្ម័គ្រមែន ដែលដូចពាក្យចាស់ គេពោលថា មិនបានកើតថ្ងៃខែឆ្នាំជាមួយគ្នា តែសូមឲ្យស្លាប់ទៅ នៅថ្ងៃខែឆ្នាំជាមួយគ្នា ខណៈពួកគាត់ បានរូមរស់ជាមួយគ្នា អស់រយៈពេលជាង ៦៧ ឆ្នាំទៅហើយ និងបានស្លាប់ក្នុងថ្ងៃតែមួយ ដោយកាន់ដៃគ្នាយ៉ាងជាប់។
លោកតា Floyd និង លោកយាយ Violet ដែលមានជំងឺប្រចាំកាយ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្លាក់ខ្លួនឈឺជាទម្ងន់ និងត្រូវសម្រាកនៅលើគ្រែ ដែលដាក់ជាប់គ្នា។ ពួកគាត់កាន់ដៃគ្នាយ៉ាងជាប់ រហូតដល់ លោកតា បានស្លាប់ ក្នុងអាយុ ៩០ ឆ្នាំ ហើយ ៥ ម៉ោង ក្រោយមក លោកយាយ ក៏បានស្លាប់ទៅតាមលោកតា ក្នុងអាយុ ៨៩ ឆ្នាំ កាលពីខែកុម្ភៈកន្លងទៅនេះ។
រូបថត របស់ លោកយាយ និង លោកតា កាលពីនៅក្មេង
គូស្នេហ៍ដ៏ស្ម័គ្រស្មោះមួយគូនេះ បានស្គាល់គ្នាដំបូងនៅថ្នាក់បឋមសិក្សា ប៉ុន្តែពេលនោះពួកគាត់ មិនបានទំនាក់ទំនងស្នេហាទេ រហូតដល់អំឡុងឆ្នាំ ១៩៤០ ទើបពួកគាត់ចាប់ផ្តើមស្រលាញ់គ្នា ក្នុងគ្រាដែលលោកតា ត្រូវចាកចេញធ្វើជាទាហានជើងទឹក ក្នុងសង្រ្គាមលោកលើកទី២។ នៅពេលដែលលោកតា បានចាកចេញឆ្ងាយពីលោកយាយ គឺលោកតាតែងតែសរសេរសំបុត្រស្នេហា ឲ្យលោកយាយ មិនដែលខានឡើយ ហើយមានពេលខ្លះ លោកតាបានសរសរសំបុត្រ ឲ្យលោកយាយ ៥ ដងក្នុងមួយថ្ងៃ ក៏មានដែរ ចំនែកឯសំបុត្រទាំង ១៣១ ច្បាប់ គឺត្រូវបានរក្សាទុករហូតដល់ បច្ចុប្បន្ន នៅក្នុងផ្ទះរបស់ពួកគាត់។
ក្នុងសំបុត្រមួយ ដែលលោកតា បានសរសរទៅកាន់លោកយាយ នៅខែ ឧសភា ឆ្នាំ ១៩៤៧ បានរៀបរាប់ថា ៖ «សួស្តីអូនសម្លាញ់! បងប្រាកដជាសប្បាយចិត្តខ្លាំងណាស់ ប្រសិនបើបង បញ្ចប់ការងាររបស់បងឆាប់ៗ ហើយវិលទៅជួបអូនវិញ។ ពីមុនបងគិតថា ការងារជាទ័ពជើងទឹក គឺពិតជាល្អសម្រាប់បង ប៉ុន្តែ ពេលនេះមិនមែនចឹងទេ គឺបងបានស្រលាញ់អូនយ៉ាងខ្លាំង និង ចង់ជួបអូនឆាប់ៗនេះ»។
លុះដល់ខែសីហា ឆ្នាំ ១៩៤៧ ពួកគាត់បានរៀបការជាមួយគ្នា ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល ជាង ៦៧ ឆ្នាំហើយ និងមានចំនងដៃ កូនចំនួន ៣ នាក់។ ជាមួយគ្នានេះដែរ អ្នកស្រី Scharton ដែលជាកូនរបស់ពួកគាត់ បានប្រាប់បណ្តាញសារព័ត៌មានថា «ប៉ារបស់ខ្ញុំ គឺតែងតែប្រាប់ គ្រូពេទ្យថា គាត់មិនអីទេ ហើយ ឲ្យគ្រូពេទ្យព្យាបាល ម៉ាក់ ឲ្យជាសះស្បើយជានិច្ច»។ នាងបាននិយាយទាំងអួលដើម-ក ទៀតថា ពេលដែលនាងធ្វើពិធីបុណ្យសព ឲ្យពួកគាត់ គឺនាង និងបងប្អូនគិតថា នេះប្រហែលជាព្រហ្មលិខិតហើយ ដែលពួកគាត់បានស្លាប់ នៅក្នុងថ្ងៃជាមួយគ្នាដូច្នេះ ព្រោះ ពួកគាត់ស្រលាញ់គ្នាណាស់។
រូបថត របស់លោកតានិង លោកយាយ ពេលគាត់មានវ័យចំណាស់
គួរបញ្ជាក់ផងដែរ នៅពេលដែល លោកយាយ Violet នៅមានជីវិត គាត់មានជំងឺវង្វេងវង្វាន់ និងជំងឺដាច់សរសៃឈាមខួរក្បាល ខណៈពេលដែល លោកតា មានជំងឺមហារីកតម្រងនោម និង មុនពេលគាត់ស្លាប់ ពីរសប្តាហ៍ គឺតម្រងនោមរបស់គាត់ ឈប់ដំនើរការតែម្តង៕
ប្រភព ៖ ដេលីម៉ែល
ដោយ ៖ ណា
ខ្មែរឡូតមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!