ទំនង​ ប្រើប្រាស់ ​គ្រឿងញៀន ​ហួសកំណត់ បុរស​ម្នាក់ ​បាន​ឡើង ​ទៅ​លើ​ ចុង​ដើម​ ក្ងោក​និយាយ​ ម្នាក់ឯង

 
 

រាជធានីភ្នំពេញ៖ បុរសម្នាក់ទំនងជា ប្រើប្រាស់គ្រឿងញៀន ច្រើនហួសកំណត់ បានឡើងទៅលើចុងដើម ក្ងោកនិយាយម្នាក់ឯង បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនិងប្រជាពលរដ្ឋ ជួយធ្វើអន្តរាគមន៍ ហៅចុះមកក្រោម ឯអ្នកភូមិដែលមានផ្ទះ នៅជិតនោះបានយកទឹកជះ ពីលើផ្ទះ ដើម្បីឲ្យបុរសខាងលើចុះមកក្រោម ។ ប៉ុន្តែបុរសបែកថ្នាំខាងលើ នៅតែមិនព្រមចុះនោះទេ ។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

នៅកន្លែងកើតហេតុ មានប្រជាពលរដ្ឋចោមរោម មើលយ៉ាងច្រើន ហើយបាននិយាយឮឥតសំចៃមាត់ ថានៅកន្លែងកើតហេតុ ជិតនិងភូមិត្រពាំងឈូក ជាកន្លែងសំបូរទៅដោយក្រុមងងឹត ប្រមូលផ្តុំគ្នាប្រើប្រាស់និង ចែកចាយគ្រឿងញៀន រួចតែងតែចេញធ្វើ សកម្មភាពផ្សេងៗ ដូចជាឆក់ លួច ប្លន់ ជាដើម ។ល។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម