ភរិយាប្រធានាធិបតី អាមេរិក Michelle Obama នឹងមកបំពេញ ទស្សនកិច្ច វប្បធម៌ ជាផ្លូវការ នៅកម្ពុជា (មានវីដេអូ)
កម្ពុជា៖ លោកស្រី Michelle Obama នឹងនាំកូនស្រីទាំងពីរនាក់ ឈ្មោះ Malia និង Sasha មកកាន់ ប្រទេសជប៉ុន និងកម្ពុជានៅពាក់កណ្តាល ខែមិនានេះ សំរាប់ដំណើរកំសាន្ត វិស្សមកាលនិទាឃរដូវ (Spring Break trip)។
លោកស្រី Michelle Obama និងកូនស្រីទាំងពីរ
លោកស្រី Obama នឹងទៅកំសាន្តនៅ ទីក្រុង Tokyo និង Kyoto ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែ មិនា ហើយនឹងបញ្ចប់ដំណើរ កំសាន្តរបស់លោកស្រី នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមិនា ក្នុងទឹកដី ខេត្តសៀមរាប ប្រទេសកម្ពុជា នេះបើតាមប្រភពព័ត៌មានពី សេតវិមាន បានឲ្យដឹងកាលពីថ្ងៃអង្គារ ម្សិលមិញ។ យ៉ាងណាមិញ សេតវិមាន មិនបានបញ្ជាក់ពីវត្តមានកូនស្រីទាំងពីររបស់លោកស្រី Obama ក្នុងទស្សនកិច្ចនេះទេ ប៉ុន្តែសារព័ត៌មានជប៉ុនឈ្មោះ The Asahi Shimbun បានស្រង់សំដីរបស់ប្រភពព័ត៌មានផ្លូវការ របស់ជប៉ុនកាលពីខែមុន ដែលបានផ្សាយថា កូនៗទាំងពីរ ក៏នឹងចូលរួមក្នុងដំណើរកំសាន្តនេះដែរ ប៉ុន្តែមិនមានវត្តមាន របស់លោកប្រធានាធិបតី អាមេរិកនោះទេ។
កាលពីខែមិនាឆ្នាំមុន លោកស្រី Obama និងកូនៗ បានទៅកំសាន្តនៅប្រទេសចិន ហើយកាលពីពេលថ្មីៗនេះលោកស្រី និងកូនៗក៏ទើបនឹងត្រលប់មកពី ប្រទេស អៀឡង់ និងអាល្លឺម៉ង់ផងដែរ។ Malia និង Sasha ដែលរៀននៅសាលា Sidwell Friends ស្ថិតនៅរដ្ឋវ៉ាស៊ីនតោន នឹងចាប់ផ្តើមសំរាក វិស្សមកាលនៅថ្ងៃ ទី២០ ខែមិនានេះ។ ទោះជាយ៉ាងណាក៏ដោយ មិនមានប្រភពព័ត៌មានណាមួយ បញ្ជាក់ពី ការចំនាយរបស់លោកស្រី Obama ក្នុងដំណើរកំសាន្ត នៅប្រទេសទាំង២ នេះទេ ប៉ុន្តែ បើយោងតាមប្រភពព័ត៌មានពី Washington Examiner បានឲ្យដឹងថា កាលពីដំណើរកំសាន្តនៅចិន ក្នុងឆ្នាំ ២០១៤ លោកស្រី បានចំនាយអស់ជាង ២២២,០០០ ដុល្លារអាមេរិក សំរាប់ការស្នាក់នៅ ចំនួន ២ថ្ងៃនៅសណ្ឋាគារ។
លោកស្រី Obama ចង់ចំនាយពេល បង្រៀនកូន ក្នុងដំណើរកំសាន្ត មកកាន់ប្រទេសជប៉ុន និងកម្ពុជា ជាពិសេស ប្រទេសកម្ពុជាគឺជាជំរើសគួរឲ្យ ចាប់អារម្មណ៍បំផុតសំរាប់គាត់។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី Obama បានក្លាយជាប្រធានាធិបតី ក្នុងតំណែងរបស់អាមេរិក ដំបូងគេ ដែលមក កាន់ប្រទេសកម្ពុជា កាលពីចុងឆ្នាំ ២០១២ បន្ទាប់ពីគាត់បាន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ជាលើកទី២។ លោកប្រធានាធិបតី និងភរិយា ដែលកូនស្រីចំនួនពីរនាក់ បានផ្តល់អនុសាសន៍ថា ភាពជោគជ័យរបស់ពួកគាត់ទាំងពីរ គឺបានមកពីការអប់រំ ហើយគ្រប់ពេលដែលពួកគាត់ធ្វើដំណើរ ទៅកាន់ គ្រប់ទីកន្លែង ពួកគាត់តែងតែលើកទឹកចិត្ត យុវជនរៀនឲ្យបានចប់ចុងចប់ដើម៕
លោក Obama និងសម្តេចតេជោ ហ៊ុន សែនក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីចុងឆ្នាំ ២០១២
ខេត្តសៀមរាប ដែលលោកស្រី Michelle Obama ចាប់អារម្មណ៍បំផុត
លោកស្រី Michelle Obama និងកូនៗក្នុងដំណើរកំសាន្តទៅចិនកាលពីឆ្នាំ២០១៤
រូបភាពបន្ថែម នៃសេចក្តីជូនព័ត៌មាន
ខាងក្រោមជាវីដេអូ កាលពីលោកស្រី Michelle Obama ទៅកំសាន្តនៅប្រទេសចិន៖
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!