លី អ៊ីវ៉ាធីណា បរាជ័យស្នេហា ជាមួយប្រុសផ្ទួនៗ ងាកមកស្និទ្ធ នឹងស្រីដូចគ្នា
ភ្នំពេញ៖ តារាចម្រៀងមាន ឈ្មោះល្បីល្បាញ កញ្ញា លី អ៊ីវ៉ាធីណា បច្ចុប្បន្នហាក់ត្រូវបាន ផលិតកម្មថោន យកចិត្តទុកដាក់ ក្នុងការ ផលិតបទចម្រៀង ឡូយៗឲ្យ ច្រៀងឡើងវិញ បន្ទាប់ពីតារា ចម្រៀងជាច្រើន សម្រុកចូលមក ក្នុងផលិតកម្មនេះ ខណៈគេលេចឮថា នាងមានខ្នង បង្អែកជាអ្នក និពន្ធចម្រៀង ទើបនាងបានបទ ចម្រៀងច្រើនឡើងវិញ ។ ថ្មីៗនេះក្នុង បទចម្រៀង ចូលឆ្នាំខ្មែរ លី អ៊ីវ៉ាធីណា បានបទចម្រៀង ទៅដល់៧បទ ឯណោះ មិនមែនតិចតួចឡើយ ខណៈដែលបទ ចម្រៀងមិនមែន ទោលឡើយ គឺមានឆ្លើយឆ្លងជាមួយ តារាចម្រៀង និងអ្នករ៉េបផ្ទាល់ខ្លួន របស់នាងគឺលោក ឆាលីត ។
ថ្វីត្បិតតែការងារ សិល្បៈរបស់ លី អ៊ីវ៉ាធីណា ហាក់ដើររលូន ទៅមុខវិញក៏ពិតមែន តែបើក្រឡេក មើលស្នេហា របស់នាងមិនដឹង ជារកកោះត្រើយ ឃើញកន្លែងណាទេ ខណៈដែលនាង ត្រូវបានគេខ្សឹបប្រាប់ថា ផ្ដាច់ពាក្យជាមួយ គូដណ្ដឹង ស្របពេលជិតដល់ ពេលរៀបមង្គលការ និងរឿងមួយទៀត គឺធ្លាប់បរាជ័យស្នេហា ជាមួយមន្ត្រីថ្នាក់ផ្កាយ នៅក្រសួងមហាផ្ទៃ ។ រឿងខ្សឹបខ្សៀវរសើប ព្រឺព្រួចជាង នេះគឺ លី អ៊ីវ៉ាធីណា ត្រូវបានគេនិយាយថា នាងកាន់តែនឿយណាយ ជាមួយរឿងរ៉ាវស្នេហា ជាមួយមនុស្ស ប្រុសៗហើយ ។ មនុស្សប្រុសធ្វើបាប ចិត្តនាងណាស់ គ្មានអ្នកណា ស្រឡាញ់ស្មោះត្រង់ និងថែរក្សានាង ទៅថ្ងៃអនាគតឡើយ ។
ថ្មីៗនេះ លី អ៊ីវ៉ាធីណា ត្រូវបានស្ត្រីម្នាក់ ចូលចិត្តតុបតែង ខ្លួនជាប្រុស មកញ៉ែញ៉ង ក្នុងបំណងទាក់ទងនាង ធ្វើជាគូគាប់ស្នេហា តែនាង មិនទាន់បាន អើពើនៅឡើយទេ ព្រោះនាងខ្លាចរអារ ក្នុងការបង្កើត ស្នេហាជាមួយ អ្នកថ្មីទៀត ។ លី អ៊ីវ៉ាធីណា គ្រាន់តែភ្ជាប់ការ ស្រឡាញ់នោះ ទៅជាការរាប់អាន គ្នាវិញប៉ុណ្ណោះ ចំណែកឯរឿង ស៊ីជម្រៅជាងនេះ មិនត្រូវបាន គេបង្ហើបឡើយ ។ គ្រាន់តែជាញឹកញាប់ លី អ៊ីវ៉ាធីណា ដើរលេងជាមួយ ស្ត្រីម្នាក់នោះ និងថតរូបជាមួយគ្នា ទៀតផងដែរ ។
តារាចម្រៀង លី អ៊ីវាធីណា មិនអាចសុំការបំភ្លឺបានទេ នៅពេលនេះ ខណៈដែលនាង មិនងាយនឹងបំភ្លេច រឿងរ៉ាវស្នេហាឡើយ បន្ទាប់ពី នាងរងគ្រោះ ក្នុងរឿងបរាជ័យ ស្នេហាផ្ទួនៗបែបនេះ ។ លី អ៊ីវ៉ាធីណា ធ្លាប់បានយំស្រែក នៅតាមកញ្ចក់ទូរទស្សន៍ MYTV ថា នាង ទទួលស្គាល់ថា ពិតជាពិបាកទទួល យករឿងរ៉ាវអស់ទាំងនេះ តែគេហទំព័រ LookingTODAY សង្ឃឹមថា លី អ៊ីវ៉ាធីណា នឹងចេញមុខបក ស្រាយចម្ងល់ របស់មហាជន ដើម្បីឲ្យអស់ មន្ទិលសង្ស័យ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!