ប្រទះឃើញប្រធាន​ក្រុម​ទី៦ សហគមន៍បុរីកីឡាស្លាប់​ក្នុងបន្ទប់​ទឹក

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាប្រធានទី៦នៅសហគមន៍បុរីកីឡាបានស្លាប់ក្នុងបន្ទប់ ទឹក បង្កឱ្យមានការ ភ្ញាក់ផ្អើលកាល ពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី០៤ កុម្ភៈ ២០១៥ នេះ ស្ថិតនៅចំណុចផ្ទះ ជាន់ទី៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះញ៉ែម សំអូន អាយុ៤៥ឆ្នាំ ជាប្រធានទី៦នៅសហគមន៍បុរីកីឡា គ្មានប្រពន្ធកូនទេ រស់នៅតែម្នាក់ឯង ដោយគាត់មាន ជំងឺលើសឈាមផង និងមានម្តាយជា ក្រុមប្រឹក្សាសង្កាត់ ជួយមើលថែ ។

ប្រភពបន្តថា ជារៀងរាល់ថ្ងៃម្តាយតែងតែទិញចំណីអាហារទៅឱ្យកូន (ជនរងគ្រោះ)ជារៀងរាល់ព្រឹក ។ លុះនៅថ្ងៃកើតហេតុ ស្ត្រីជាម្តាយចូល ទៅដល់ផ្ទះមិន ឃើញកូនទេ ក៏បានដើរទៅរក ក៏ប្រទះឃើញកូន ស្លាប់ក្នុងបន្ទប់ទឹក បាត់ទៅហើយ ។ រូបគាត់ក៏បានទៅ រាយការណ៍ប្រាប់ អាជ្ញាធរមូលដ្ឋាន ចុះមកត្រួតពិនិត្យ ។ បន្ទាប់ពីពិនិត្យរួច ត្រូវសង្ស័យថា ជនរងគ្រោះអាចស្លាប់ តាំងពីយប់មកម្ល៉េះ ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម