គួរឲ្យសរសើរ! បុរសម្នាក់ តស៊ូរស់នៅ ក្នុងរូងភ្នំ ដើម្បីសន្សំលុយ ផ្ញើរឲ្យឪពុកម្តាយ និងប្រពន្ធកូន
ចិន៖ បុរសវ័យ ៣៥ឆ្នាំម្នាក់ ដែលរកចំនូល បានប្រមាណ ៣០០០ យ័ន (៤៧៨ ដុល្លារអាមេរិក) ក្នុងមួយខែ ពីការងារជាអ្នកបញ្ជា គ្រឿងចក្រ នៅក្រុមហ៊ុនមួយ ក្នុងទីក្រុង Jinan បានប្រាប់ឲ្យដឹងថាគាត់ បានរស់នៅក្នុងរូងភ្នំដ៏ងងឹត និងតូចចង្អៀតជាង ៦ខែមកហើយ ដើម្បីសន្សំលុយផ្ញើទៅឲ្យ ក្រុមគ្រួសារដែលរស់នៅក្នុងទីក្រុង Handan ខេត្ត Hebei។
លោក Shi Zhiyong ដែលរស់នៅក្នុងរូងភ្នំជាច្រើនខែ តែម្នាក់ឯង
លោក Shi Zhiyong គឺជាអ្នកទទួលបន្ទុក រកចំនូល ផ្គត់ផ្គង់ក្រុមគ្រួសារទាំងមូល ដែលរួមមាន ឪពុកម្តាយ ប្រពន្ធ និងកូនប្រុសតូចៗ ចំនួនពីរនាក់។ ជាង ៥ឆ្នាំមកហើយ គាត់បាន សំរេចចិត្តទៅស្វែងរកការងារ ធ្វើនៅក្នុងទីក្រុង Jinan ដោយសង្ឃឹមថា នឹងបានរកលុយបានច្រើនគួរសម ដើម្បីផ្គត់ផ្គង់គ្រួសារ។
“ធ្វើការជាអ្នកបញ្ជាគ្រឿងចក្រនៅទីនេះ (ទីក្រុង Jinan) អាចទទួលបាន ៣០០០ យ័នក្នុងមួយខែ ប៉ុន្តែនៅស្រុករបស់ខ្ញុំក្នុងខេត្ត Hebei ទទួលបានកំរៃត្រឹម ១៨០០ យ័ន (២៨៧ ដុល្លារអាមេរិក)ប៉ុណ្ណោះ” Shi បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះ ហើយគាត់បានបន្ថែមថា ប្រាក់ចំនូលច្រើនបែបនេះ ជាមូលហេតុធ្វើឲ្យគាត់សំរេចចិត្ត ធ្វើចំណាកស្រុក បើទោះបីជា ត្រូវរស់នៅឃ្លាតឆ្ងាយ ពីក្រុមគ្រួសារក៏ដោយ។
ក្នុង១ខែ លោក Shi ចំនាយត្រឹមតែ ២០០ យ័ន (៣២ ដុល្លារអាមេរិក) ប៉ុណ្ណោះសំរាប់ថ្លៃជួលផ្ទះ និងថ្លៃចំនាយលើសេវាទូរស័ព្ទ ដោយសារគាត់ទទួលបាន អាហារ៣ ពេល ដែលក្រុមហ៊ុនផ្តល់ឲ្យ ប៉ុន្តែនៅពេល Shi ប្រទះឃើញ រូងភ្នំជំរៅ១០ ម៉ែត្រ កាលទៅលេងភ្នំ Yaoshan ក្នុងខែកញ្ញាឆ្នាំមុន គាត់ក៏សំរេចចិត្ត ទៅរស់នៅក្នុងរូងនោះ ដើម្បីកាត់បន្ថយការចំនាយ ១០០ យ័ន (១៦ ដុល្លារអាមេរិក) ពីថ្លៃជួលបន្ទប់ស្នាក់នៅ។ បើតាម លោក Shi បានឲ្យដឹងថា រូងភ្នំនេះត្រូវបានគេជីក សំរាប់កងទាហានប្រើប្រាស់កាលពី កំឡុងឆ្នាំ ១៩៧០។
តាំងពីខែកញ្ញា ឆ្នាំមុនមក លោក Shi តែងតែប្រាប់ក្រុមគ្រួសារ ថាគាត់គេងនៅអាគារ ស្នាក់នៅរបស់ក្រុមហ៊ុន ឬក៏គេងនៅសណ្ឋាគារជាដើម។ Shi តែងតែភ្ញាក់នៅម៉ោង ៦ព្រឹក ហើយទៅលុបលាងមុខ និងដុស ធ្មេញ នៅបន្ទប់ទឹករបស់ក្រុមហ៊ុន ហើយពេលត្រលប់ពីធ្វើការវិញ គាត់តែងតែងូតទឹក នៅបន្ទប់ទឹក សាធារណៈដែលស្ថិតនៅក្បែរជើងភ្នំ៕
គាត់មានមុខរបរជាអ្នកបញ្ជាគ្រឿងចក្រ មកពីខេត្ត Hebei
នៅ Jinan គាត់អាចរកចំនូលបាន៣០០០ យ័ន ចំនែកនៅស្រុកកំណើតគាត់រកបានត្រឹម ១៨០០ យ័ន
រូបគាត់ជាអ្នកទទួលបន្ទុកចិញ្ចឹមឪពុកម្តាយ និងប្រពន្ធកូនដែលរស់នៅ ខេត្ត Hebei
គាត់រស់នៅក្នុងរូងនោះ ដើម្បីកាត់បន្ថយការចំនាយ ១០០ យ័នពីថ្លៃជួលបន្ទប់ស្នាក់នៅ
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!