ស្រាយចម្ងល់ នូវរូបថត ព្រះសង្ឃខ្មែរ ប្រសិទ្ធីលើដើមទ្រូង ស្រីថៃម្នាក់ ដែលកំពុង ល្បីល្បាញ លើហ្វេសប៊ុក (មានវីដេអូ)

 
 

ថៃ៖ រូបភាពមួយសន្លឹក ដែលត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីសប្តាហ៏មុន ហើយទទួលបាន ការចាប់អារម្មណ៏ ក៏ដូចជា ការរិះគន់ ជាច្រើន ពីសំណាក់ អ្នកប្រើប្រាស់ រាប់ម៉ឺននាក់ ដែលបង្ហាញពី ព្រះសង្ឃខ្មែរមួយអង្គ កំពុងប្រសិទ្ធី លើដើមទ្រូង ស្រីថៃម្នាក់នោះ ឥឡូវនេះ ត្រូវបានបកស្រាយ ដោយស្រីថៃ ដែលនៅក្នុងរូប នោះផ្ទាល់តែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រីថៃដែលនៅក្នុង រូបថតនោះ មានឈ្មោះថា Thanradaporn បានបង្ហាញខ្លួន និងចេញមក បកស្រាយ យ៉ាងច្បាស់ថា ការពិតទៅ “នាងគឺជាមនុស្សប្រុស” មិនមែនជា មនុស្សស្រីទេ ហើយព្រះសង្ឃខ្មែរ មួយអង្គនោះ ក៏មិនបាន ប្រព្រឹត្តខុស អ្វីឡើយ ពោលគឺគ្មានទោស ទាំងស្រុង តែម្តង។

នាង Thanradaporn បានឲ្យដឹងដូចនេះ បន្ទាប់ពីធ្វើកិច្ចសម្ភាសន៍ ជាមួយនឹង សារព័ត៌មានថៃ Thailand’s Morning News ខណៈនាង បានបញ្ជាក់ ឲ្យដឹងទៀតថា នាងបានឆ្លងកាត់ ការព្យាបាល ដោយអរម៉ូន ដែលធ្វើឲ្យ ដើមទ្រូង របស់នាងធំ ដូចជាមនុស្សស្រី។ ជាមួយគ្នានេះដែរ នាងមិនបាន ធ្វើការ វះកាត់ប្តូរភេទ ឬក៏ ពង្រីកដើមទ្រូង អ្វីឡើយ។

នាង Thanradaporn បានសង្កត់ធ្ងន់ថា នៅក្នុងព្រះពុទ្ធសាសនា មនុស្សស្រី មិនអាច សូម្បីតែចូលក្បែរ ព្រះសង្ឃ ដូច្នេះហើយ កុំស្រមៃថាអាច ធ្វើបែបនេះបាន ឲ្យសោះ។

បើយោងតាមរបាយការណ៏ ពីគណនីហ្វេសប៊ុក របស់នាង Thanradaporn បានឲ្យដឹងថា ព្រះសង្ឃមួយអង្គនោះ បាននិមន្តមកពី វត្តមួយកន្លែង នៅក្នុងខេត្ត ឧត្តរមានជ័យ ក្នុងប្រទេសកម្ពុជា ដែលត្រូវបាននាង និមន្តទៅធ្វើពិធី សុំសេចក្តីសុខ នៅឯផ្ទះរបស់នាង ក្នុងទីក្រុងបាងកក ប្រទេសថៃ។

នាង Thanradaporn បានឲ្យដឹងទៀតថា ព្រះសង្ឃមួយអង្គនោះ បានធ្វើដូច្នេះ (ប្រសិទ្ធីលើដើមទ្រូង) គឺដោយសារតែ មនុស្សប្រុស ត្រូវប្រសិទ្ធី នៅលើទ្រូង ឬឯមនុស្សស្រី ត្រូវប្រសិទ្ធី នៅលើថ្ងាស អីចឹងហើយ ទើបបានជា ព្រះសង្ឃអង្គនោះ ប្រសិទ្ធីលើ ដើមទ្រូង របស់នាង ព្រោះនាង គឺជាមនុស្សប្រុស។

ទោះបីជាយ៉ាងណាក៏ដោយ ទាក់ទងនឹង ករណីមួយនេះ មានមនុស្សជាច្រើន បានផ្ទុះកំហឹង និងរិះគន់ ហើយបាន សរសេរសារ (Comment) ជាច្រើន រាប់មិនអស់ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។

នាង Thanradaporn បាននិយាយ ទាំងស្តាយក្រោយថា “ខ្ញុំមានអារម្មណ៏ថា ខ្ញុំបានបំផ្លាញ កេរ្តិ៍ឈ្មោះ របស់ព្រះសង្ឃហើយ។”

គួរបញ្ជាក់ផងដែរថា ប្រទេសថៃ គឺជាប្រទេសមួយ ដែលល្បីល្បាញ ខាងវះកាត់ កែភេទ ខ្លាំងណាស់ ហើយសព្វថ្ងៃ មានមនុស្សប្រុស កែភេទ ទៅជាមនុស្សស្រី រាប់មិនអស់ ថែមទាំង មានរូបសម្រស់ ស្រស់ស្អាត ជាជាងមនុស្សស្រី ពីកំណើត ទៀតផង។

យ៉ាងណាមិញ ព្រះសង្ឃរបស់ ប្រទេសកម្ពុជាយើង មួយអង្គនោះ មិនមានទោសកំហុស ខុសឆ្គងអ្វីឡើយ ដោយសារតែ នាង Thanradaporn គឺជាមនុស្សប្រុស ពីកំណើត និងដោយសារតែ មានការយល់ច្រលំ ប៉ុន្តែក្រោយពី ការបកស្រាយ របស់នាង Thanradaporn ប្រហែលអាចធ្វើឲ្យ មនុស្សគ្រប់គ្នា លែងយល់ច្រលំ និងដឹងច្បាស់ ពីរឿងហេតុនេះ៕

សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖


ប្រភព ៖ ដេលីម៉ែល

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម