បញ្ជូន​ក្មេង ​ប្រុស​អាយុ​ ១៤​ឆ្នាំ​ បៀត​បៀន កេរ្តិ៍​ខ្មាស់ ​កុមារី​អាយុ ៥​ឆ្នាំ​ទៅ​ សាលា ​ដំបូង​ខេត្ត​

 
 

ខេត្តតាកែវ ៖ ក្មេងប្រុសម្នាក់ត្រូវប៉ូលិស ស្រុកត្រាំកក់ចាប់ខ្លួនតាមពាក្យ បណ្តឹងម្តាយកុមារីរងគ្រោះ ដោយចោទពីបទលួងលោម និងបៀត បៀន កេរ្តិ៍ខ្មាសកុមារីរងគ្រោះ ដែលជាកូនស្រីរបស់គាត់ ខណៈពេលគាត់មិននៅ ផ្ទះចេញទៅធ្វើការនៅរោងចក្រ។

ជនសង្ស័យត្រូវប៉ូលិស ចាប់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១ មីនា ២០១៥ នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ហើយត្រូវបញ្ជូនខ្លួនទៅ តុលាការនៅថ្ងៃទី៣ មីនា នេះ។

ប៉ូលិសស្រុកត្រាំកក់បាននិយាយថា ក្មេងប្រុសសង្ស័យដែលត្រូវ ឃាត់ខ្លួនឈ្មោះ គា សុជាតិ ភេទប្រុស អាយុ១៤ឆ្នាំ ចំណែកកុមារី រងគ្រោះអាយុ ៥ឆ្នាំ រស់នៅផ្ទះក្បែរគ្នាជាមួយ ក្មេងប្រុសសង្ស័យ និងជាកូនស្រីរបស់ឈ្មោះវែត ចន្ធី ភេទស្រី អាយុ២៨ឆ្នាំ ជាស្ត្រីមេម៉ាយកូនមួយ ធ្វើការនៅរោងចក្រ កាត់ដេរលាយបូរ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម