ប៉ូលិស ​ស្រុក​ចិត្រ​បុរី ឃាត់ខ្លួន ​អ្នកកាសែត និង​ស្រី​ស្នេ​ហ៍ ម្នាក់​លើ​ករណី​ ជួញដូរ ​គ្រឿងញៀន

 
 

ខេត្តក្រចេះ ៖ បុរសម្នាក់ដែល អះអាងខ្លួនថា ជាអ្នកសារព័ត៌មានមួយរូប និងស្រីស្នេហ៍ម្នាក់ទៀត ត្រូវនគរបាលស្រុកចិត្របុរី ចាប់ឃាត់ខ្លួន លើមុខសញ្ញា ជួញដូរគ្រឿងញៀន។ ជនសង្ស័យប្រុស ស្រីទាំងពីរនាក់ គឺត្រូវសមត្ថកិច្ចដឹកនាំដោយ ស្ថាប័នអយ្យការខេត្ត ឆ្មក់បង្ក្រាបបាននៅក្នុងបន្ទប់ផ្ទះ ឈើមួយកន្លែងក្នុងឃុំដារ ស្រុកចិត្របុរី នៅព្រឹកថ្ងៃទី២ មីនា នៅពេលដែលពួកគេទាំងពីរ នាក់កំពុងធ្វើសកម្មភាពជក់គ្រឿងញៀន។

អធិការរងព្រហ្មទណ្ឌ ស្រុកចិត្របុរី លោកវរសេនីយ៍ត្រី ស្រឺ ជាលី បានឲ្យដឹងថា ជនសង្ស័យប្រុស ស្រី ដែលសមត្ថកិច្ចឃាត់ខ្លួនទាំងពីរនាក់នេះជាមុខសញ្ញាជួញដូរគ្រឿង ញៀនដែលនគរបាលតាម ប្រមាញ់កន្លងមក។

នគរបាលស្រុកចិត្របុរី បានបញ្ជាក់អត្តសញ្ញាណថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ម៉ុក លី អាយុ ៣២ឆ្នាំ មានទីលំនៅសង្កាត់ក្រគរ ក្រុងក្រចេះ និងបានតាំងខ្លួនថា ជា អ្នកសារព័ត៌មានក្នុង អង្គភាពតាព្រហ្មប្រចាំខេត្តក្រចេះ និងនារីជាស្រីស្នេហ៍ឈ្មោះ លី ផាន់ណេត អាយុ២៧ឆ្នាំ រស់នៅក្នុងឃុំដារ ស្រុកចិត្របុរី។

នគរបាលបានឲ្យដឹងទៀតថា ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឆែកឆេររក ឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ធំ និងសម្ភារសម្រាប់ជក់គ្រឿងញៀន មួយចំនួនធំទៀត។

អធិការងទទួលបន្ទុក ព្រហ្មទណ្ឌស្រុកចិត្របុរី លោកស្រឺ ជាលី បានឲ្យដឹងទៀតថា ជនប្រុសស្រីទាំងពីរនាក់ កំពុងតែនាំខ្លួនមកសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំ រឿងបញ្ជូនខ្លួនបន្ត៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម