ប៉ូលិស ខេត្តមាត់ សមុទ្រ បំបែក សំណុំរឿង ជនបរទេស បាញ់គ្នា
ខេត្តព្រះសីហនុ ៖ ការបើករថយន្តស៊េរីទំនើប ដេញបាញ់គ្នាផ្អើលក្រុងព្រះសីហនុ ប៉ុន្មានថ្ងៃមុននេះ ពិតជាការព្រហើន មួយរបស់ក្រុមអ្នកលេងជាជនបរទេស និងកំពុងតែធ្វើឱ្យតំបន់ មាត់សមុទ្រខ្មែរពោរពេញ ដោយពួកម៉ាហ្វីយ៉ាបរទេស។ លើសំណុំរឿងនេះ ទីបំផុតបុរសជន ជាតិតួកគី២នាក់ដែលជាប់ សង្ស័យក្នុងការប្រើប្រាស់អាវុធ និងជិះរថយន្តដេញបាញ់គ្នា ផ្អើលពេញក្រុងព្រះសីហនុ និងបង្កឱ្យមានរបួសជនជាតិខ្មែរម្នាក់ ដែលកំពុងធ្វើដំណើរ ។ ក្រោយពេលកើតហេតុ ក្រុមជនបរទេសទាំងពីរក្រុម បានរត់ចែកផ្លូវគ្នាបាត់ស្រមោល អស់បន្សល់ទុករថយន្តមួយគ្រឿង នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើត ឡើងកាលពីវេលា ម៉ោង១១យប់ថ្ងៃទី២៦ កុម្ភៈ នៅតាមបណ្តោយវិថីឯករាជ្យ ក្បែរកាស៊ីណូកំពង់សោម ស៊ីធី ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ក្នុងសកម្មភាពបាញ់រះអស់ ជាច្រើនគ្រាប់នោះបណ្តាលឱ្យបុរសខ្មែរ ម្នាក់រងរបួសធ្លាយភ្លៅ ហើយជនបរទេសដែល ជិះរថយន្តស៊េរីទំនើបចំនួន២គ្រឿងបានរត់ គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត ម៉ាកឡិចស៊ីស៤៥០ ពណ៌ស្ករ១គ្រឿងដែលត្រូវគ្រាប់ ឯរថយន្តឡិចស៊ីស RX 300 បានគេចបាត់ ។
យោងតាម របាយការណ៍ប៉ូលិសឱ្យដឹងថា នៅថ្ងៃទី២៧ កុម្ភៈ ជនរងគ្រោះពីការតាម បាញ់នោះឈ្មោះ SHAI YOSIKADURI ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកលក់នំបុ័ងសាច់មាន់ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ លេខ៤ ក្រុងព្រះសីហនុ និងឈ្មោះ ITAY KADURY ភេទប្រុស អាយុ ៣៣ឆ្នាំ ជាអ្នកចាក់សាក់ ស្នាក់នៅផ្ទះជួល សង្កាត់ លេខ៤ ក្រុងព្រះសីហនុ បានដាក់ពាក្យបណ្តឹង ។ ក្នុងខ្លឹមសារពាក្យបណ្តឹងបានចោទទៅ លើឈ្មោះ SERDAR ERGUN ហៅ «GIMMY» ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិតួកគី មុខរបរមិនពិតប្រាកដ និងគូកនម្នាក់ទៀតឈ្មោះ MEHMET TCHYA ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដពីបទ ហិង្សាដោយចេតនា កាលពីយប់ថ្ងៃទី២៥-២៦ កុម្ភៈ កន្លងមក ។
មន្ត្រីនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យ បណ្តឹងរបស់ជនរងគ្រោះហើយ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងនគរបាលនៃអធិការដ្ឋាន ក្រុងព្រះសីហនុ បានចុះទៅឃាត់ខ្លួនជនសង្ស័យ ជាជនជាតិតួកគីដែលមានឈ្មោះ ខាងលើយកមកសាកសួរតាមខ្លឹមសារ បណ្តឹងរបស់ជនរងគ្រោះដើម្បី កសាងសំណុំរឿង និងបញ្ជូនខ្លួន ជនសង្ស័យទាំងពីរនាក់ទៅកាន់ សាលាដំបូងខេត្តតាម ច្បាប់កម្ពុជា ។
ប្រភពខាងលើបន្ថែមឱ្យដឹងទៀតថា បន្ទាប់ពីបានឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងខេត្ត សម្រេចឃុំខ្លួនជា បណ្តោះអាសន្ននៅពន្ធនាគារខេត្ត ។ លុះដល់រសៀលថ្ងៃទី១ មីនា ខណៈដែលតំណាងអយ្យការ អមសាលាដំបូងខេត្ត តម្រូវឱ្យសមត្ថកិច្ចនាំខ្លួន ជនសង្ស័យឈ្មោះ SERDAR ERGUN ហៅ GIMMY មកសាកសួរនៅសាលាដំបូង ក៏ត្រូវជនសង្ស័យនោះស្ទុះរត់ចេញពីក្នុងបន្ទប់សាកសួរ ខណៈពេលដែលសមត្ថកិច្ច ដោះខ្នោះដៃចេញ ។ ជនជាតិតួកគីនេះមានបំណង រត់គេចខ្លួនធ្វើឱ្យសមត្ថកិច្ច អមដំណើរជនសង្ស័យព្រលឹងចុងសក់ ព្រោះខ្លាចជនសង្ស័យគេច ខ្លួនបាត់ស្រមោល ។ ប៉ុន្តែដោយសារសមត្ថកិច្ច មានជំនាញច្បាស់លាស់ក្នុងការតាមប្រមាញ់ ទើបឈ្មោះ SERDAR ERGUN ពុំអាចរត់គេចខ្លួនបាន ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាលើកទី២ បញ្ជូនទៅពន្ធនាគារតែម្តង ។
ទាក់ទិននឹងបញ្ហានេះ អ្នកច្បាប់និយាយថាជនសង្ស័យខាងលើ អាចត្រូវបានបន្ថែមទោសមួយទៀត ទៅលើទោសដែលមានស្រាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!