នារីវ័យក្មេងបើក រថយន្ដលុច្សស៊ីស ៥៧០ បុករថយន្ដ កូរ៉េដឹកត្រី សង២០០០ ដុល្លារ បញ្ចប់រឿង
-អ្នកបើករថយន្ដ លុច្សស៊ីស ត្រូវសាច់ ញាតិមិត្ដ ភក្ដិ យករថយន្ដមកទទួលចេញពី កន្លែងកើតហេតុភ្លាមៗ
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានបើក រថយន្ដលុច្សស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2AB-0888 បានបុករថយន្ដ កូរ៉េដឹកត្រី បណ្ដាលឱ្យរងការខូច ខាតយ៉ាងធ្ងន់ធ្ងរ រួចហើយបោះលុយ ២០០០ ដុល្លារ សងភាគីរថយន្ដ កូរ៉េជាការ បញ្ចប់រឿង។
គ្រោះថ្នាក់ចរាចរណ៍ បង្កឡើង ដោយរថយន្ដ ស៊េរីទំនើប បើកដោយនារី វ័យក្មេងម្នាក់ មិនស្គាល់អត្ដសញ្ញាណ បានកើតឡើង កាលពី វេលាម៉ោង ២រំលងអាធ្រាត្រ ថ្ងៃទី០២ ខែ មីនា ឆ្នាំ២០១៥ ស្ថិតនៅលើ កំណាត់ផ្លូវជាតិ លេខ៥ ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
យោងតាមប្រភព ព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលមាន គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គេបានឃើញ រថយន្ដលុច្សស៊ីស ៥៧០ ពណ៌ខ្មៅ ធ្វើដំណើរ តាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្នុងទិសដៅពី ត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមក ដល់ចំណុច កើតហេតុបាន រេចង្កូត ទៅបុករថយន្ដ កូរ៉េពណ៌ខៀវ ដឹកត្រី ពាក់ស្លាកលេខ ភ្នំពេញ 2V-3550 កំពុងធ្វើដំណើរ បញ្ច្រាស ទិសគ្នា បណ្ដាលឱ្យរថយន្ដ លុច្សស៊ីស រងការខូចខាត ផ្នែកខាងមុខ យ៉ាងធ្ងន់ធ្ងរ ។
សាក្សីបានបន្ដ ទៀតថា ក្រោយបង្កគ្រោះ ថ្នាក់ចរាចរណ៍ ខាងលើនេះ គេបានឃើញ ប្រជាពលរដ្ឋនិង ផ្អើលដល់សមត្ថកិច្ច ចុះមកជួយ ដោះស្រាយនៅ កន្លែងកើតហេតុ ពីព្រោះគ្រាន់ តែខូចខាតរថយន្ដ ប៉ុន្ដែមិនបណ្ដាល ឱ្យមាន ស្លាប់និងរបួស ធ្ងន់ធ្ងរនោះទេ ។
សាក្សីបាន បន្ដទៀតថា ម្ចាស់រថយន្ដកូរ៉េ ដឹកត្រី បានទាមទារសំណង ពីម្ចាស់រថយន្ដ លុច្សស៊ីសចំនួន ៥០០០ដុល្លារ ប៉ុន្ដែក្រោយការ ជជែកគ្នា ខាងភាគីរថយន្ដ លុច្សស៊ីសបាន សងត្រឹម២០០០ដុល្លារ ក៏បញ្ចប់រឿង តែម្ដងទៅ ។
សម្រាប់អត្ដសញ្ញាណ អ្នកបើករថយន្ដ ស៊េរីទំនើប ដែលបង្ក គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គ្មាននរណាម្នាក់ ស្គាល់នោះឡើយ ពីព្រោះក្រោយ កើតហេតុភ្លាមៗគេ បានឃើញមិត្ដភក្ដិ និងសាច់ញាតិ របស់គេ យករថយន្ដផ្សេង មកដឹកចេញបាត់ទៅ ដោយ បន្សល់ទុករថយន្ដ នៅកន្លែងកើតហេតុ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!