កំពុង​រួម​រ័កគ្នា​ឪពុក​ម្ដាយ​ខាង​ស្រី​មក​ទាន់​រត់​ចោល​ខោ​ ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន

 
 

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ កំពុងតែរួមរ័កគ្នា ស្រាប់តែឪពុកម្ដាយ ខាងស្រី មកទាន់ ព្រលឹងចុងសក់ ក៏ហក់ចេញ តាមបង្អួច គ្មានខ្លាចស្លាប់ បន្សល់ទុក ខោនៅក្នុងផ្ទះ លុះស្អែកឡើង ទើបឪពុកម្ដាយ ខាងស្រី ប្ដឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួន តែម្ដង ។ ករណីរំលោភ សេពសន្ថវៈនេះ បានកើតឡើង កាលពីម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងផ្ទះខាងស្រី ស្ថិតក្នុងភូមិ ចំការជ្រៃ ខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
          
លោកវរៈសេនីយ៍ត្រី ធាង ឡេង អធិការនគរបាល ស្រុកវាលវែង បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួន ក្នុងករណី រំលោភសេពសន្ថវៈ នេះមានឈ្មោះ សន វុធ ភេទប្រុស អាយុ២១ឆ្នាំ រីឯនារីរងគ្រោះ មានអាយុ១៨ឆ្នាំ រស់នៅភូមិឃុំ កើតហេតុជាមួយគ្នា ។ ការឃាត់ខ្លួននេះ តាមពាក្យបណ្ដឹង របស់ឪពុកម្ដាយ ខាងស្រី ដែលបានរៀបរាប់ ប្រាប់ថា កាលពីថ្ងៃទី២៦ កុម្ភៈ គាត់ទៅចំការ ហើយបានទុក កូនស្រីរងគ្រោះនេះ ឲ្យនៅចាំផ្ទះម្នាក់ឯង ។ ដោយសារតែ កូនស្រីរបស់គាត់ មានសតិ មិនសូវល្អ គាត់បានចាក់សោ ឲ្យនៅក្នុងផ្ទះ មិនឲ្យដើរ ចេញក្រៅទេ ខ្លាចគេចាប់រំលោភ រឺមួយដើរវង្វេង ធ្លាក់ទឹក លង់ស្លាប់ ជាដើម ។ គាត់ចេញទៅចំការ តាំងពីព្រឹក រហូតដល់ ម៉ោង២២ និង៣០នាទីយប់ ទើបត្រឡប់មកវិញ ។ ពេលមកដល់ ស្រាប់តែឃើញ មានមនុស្សប្រុសម្នាក់ ហក់ចេញតាមបង្អួច រត់បាត់ បន្សល់ទុក នូវខោ ក្នុងផ្ទះរបស់គាត់ ហើយក៍យក ទៅប្ដឹងប៉ូលីស តែម្ដង ។

លោកបានបន្តទៀតថា បន្ទាប់ពីទទួលបាន ពាក្យបណ្ដឹង នេះភ្លាម ស្អែកឡើង ថ្ងៃទី២៧ លោកបាន ចាត់វិធានការណ៍ ស្រាវជ្រាវ ចាប់ជនសង្ស័យបាន ហើយបញ្ជូន មកកាន់ស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ ។
            
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបាន រួមរ័ក ជាមួយនារី នោះមែន ។ កាលមុន ខ្លួនស្រលាញ់គ្នា ជាមួយបងស្រី របស់នាងទេ ប៉ុន្តែដោយសារ នាងមានប្ដី បាត់ទៅ ខ្លួនក៍មកស្រលាញ់ ប្អូនវិញ ។ ក្នុងការស្រលាញ់ គ្នានេះ ខ្លួនបាន ដេកនៅ រួមរ័ក្សជាមួយគ្នា ញឹកញាប់ណាស់ ខណៈពេល ឪពុកម្ដាយនាង មិននៅផ្ទះ ។ ជាក់ស្ដែង នៅយប់ ថ្ងៃទី២៦នោះ ដោយដឹងថា ឪពុកម្ដាយនាង ទៅចំការ ខ្លួនក៍មក ដេករួមរ័ក ជាមួយនាងទៀត ដោយពុំមាន អ្នកណាចាប់បង្ខំ អ្នកណាទេ គឺព្រមព្រៀង ទាំងអស់គ្នា ។ លុះយប់បន្តិច ឪពុកម្ដាយនាង មកទាន់ ខ្លួនហក់តាមបង្អូច ភ្លេចខោ ក្នុងផ្ទះនោះ ក៍ត្រូវឪពុកម្ដាយនាង ទៅប្ដឹងប៉ូលីស តែម្ដង ។
              
លោក វរៈសេនីយ៍ទោស៊ឹង សុភ័ក្ត្រិ ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ ឲ្យដឹងថា ទោះបីអ្នកទាំងពីរ ត្រូវរ៉ូវគ្នា និងធ្លាប់រួមរ័ក ជាមួយគ្នាញឹកញាប់ ក៍ដោយ ប៉ុន្តែពេលនេះ យើងមានភស្តុតាង ច្បាស់លាស់ ហើយឪពុកម្ដាយ ខាងស្រី អះអាងថា កូនរបស់គាត់ មានសតិ មិនសូវល្អ ទៀតផង ដូច្នេះគឺត្រូវតែ មានទោស ។ ជនសង្ស័យ ត្រូវបានបញ្ជូន ទៅសាលាដំបូង នាព្រឹកថ្ងៃទី១ មីនា នេះ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម