​ប​ញ្ជូន​​មេអណ្តើក​ម្នាក់​បំរុង​នាំ​ស្ត្រី​ខ្មែរ​ឆ្លង​ដែន​ទៅ​បម្រើ​ផ្លូវភេទ​នៅ​ម៉ា​ឡេ​ស៊ីទៅ​​សាលាដំបូង​រាជធានី​ភ្នំពេញ

 
 

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី២ មីនា ២០១៥ បានចាប់បញ្ជួន ស្ត្រីម្នាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដែលស្ត្រីរូបនោះ បានជាប់ពាក់ព័ន្ធ នឹងបទ ប៉ុនប៉ងលក់ ដូរមនុស្ស សម្រាប់ឆ្លងដែន និងផ្តល់ឯកសារ ដោយទុច្ចរិត ។

ស្ត្រីជាមេអណ្តើក ឈ្មោះ ឡាច សុជាតិតា អាយុ៣៥ឆ្នាំ មុខរបរ ជាអ្នកបកប្រែ ភាសាកូរ៉េ បច្ចុប្បន្នស្នាក់នៅ ផ្ទះ១A, ១៣ ផ្លូវម៉ាចាឡេឡា ក្រុងកូឡាឡាំពួរ ព្រមទាំងបាន រំដោះជនរងគ្រោះ ចំនួន៥នាក់ និងប្រគល់ ទៅអាណាព្យាបាល ៤នាក់ ជួនទៅខាង សង្គមកិច្ច១នាក់ ។

លោកវរសេនីយ៍ទោកែវ ធា ប្រធានការិយាល័យ នគរបាល ប្រឆាំងការ ជួញដូរមនុស្ស និងការពារ អនីតិជន រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលា ម៉ោង១០ និង២០នាទី ព្រឹក ថ្ងៃទី២៨ កុម្ភៈ កំលាំងជំនាញ ការិយាល័យ របស់លោក បានធ្វើការស្រាវជ្រាវ ឈានទៅដល់ការ បង្ក្រាបបទល្មើស ប៉ុនប៉ងលក់ដូរមនុស្ស សម្រាប់ឆ្លងដែន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយចាប់បាន មេអណ្តើកម្នាក់ និងរំដោះនារី ដែលជាជនរងគ្រោះ ចំនួន៥នាក់ បំរុងឡើងយន្តហោះ ទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីលក់ដូរ ពោលគឺនាំទៅ បម្រើផ្លូវភេទ នៅទីនោះ។   

លោក កែវ ធា បន្តថា មុនចាប់ខ្លួន ស្ត្រីជាមេអណ្តើក បានដើរទាក់ទង នារីខ្មែរ បញ្ចុះបញ្ចូល ធ្វើលិខិតខ្លងដែន រួចបាននាំទៅកាន់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដើម្បីចេញដំណើរ តែត្រូវបាន កំលាំងយើង ទប់ស្កាត់ទាន់ ចាប់ខ្លួនកសាង សំណុំរឿង បញ្ជួនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ និងបានប្រគល់ នារីខ្មែរ៥នាក់ ឱ្យទៅអាណាព្យាបាល និងម្នាក់ ប្រគល់ជួនទៅ មន្ទីរសង្គមកិច្ច ធ្វើការអប់រំ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម