ទេព រិ​ន​ដា​រ៉ូ និង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និយាយ​ពី​វិធីសាស្ត្រ​ រក្សា​អាជីព​ឱ្យ​នៅ​តែ​ខ្លាំង

 
 

រាជធានីភ្នំពេញ ៖ ទោះបីឆ្លងកាត់អាជីពសិល្បៈជាច្រើនឆ្នាំប្រកបដោយប្រជាប្រិយភាព តារាភាពយន្ត  ជើងចាស់លោកទេព រិនដារ៉ូ នៅតែ ស្ថិត លើវិថីនេះដដែល ។ ចំណែកឯអ្នកនាង ចន ច័ន្ទលក្ខិណា វិញដែលនៅ លើវិថីសិល្បៈយូរឆ្នាំ ដែរនោះសព្វថ្ងៃ នៅតែបន្តដដែល។ ក្នុង នាម ជាតារាល្បីល្បាញ ក្រោមសំឡេងគាំទ្រ តារាភាពយន្ត ប្រុសស្រីទាំង ២នាក់នេះបាន បង្ហាញពីចំណុច ល្អៗដែលអាចរក្សា តំណែងឲ្យ នៅតែខ្លាំង ។

មិនមែនជារឿងធម្មតាទេដែលមហាជនគ្រប់ស្រទាប់វណ្ណៈស្គាល់ តារាភាពយន្តទេព រិនដារ៉ូ និងអ្នកនាង ចន ច័ន្ទលក្ខិណា តាំងពីដើមមក នៅតែទទួល ការស្វាគមន៍ ឲ្យតម្លៃចំពោះ ស្នាដៃសម្តែងរបស់ពួកគេ ។ បើទោះជា អ្នកទាំងពីរមិន អាចគ្រងតំណែង ជាតួអង្គសំខាន់ ដូច កាល ពីនៅ ក្មេង ក៏ឱកាសសម្តែង ភាពយន្តនៅតែ ក្តាប់បានជាតួអង្គ ផ្សេងៗតាមទម្រង់ នៃផ្ទៃរឿងល្អ ដូចពីមុន ។ បើគិតទៅ ម្នាក់ៗមាន បទពិសោធន៍ ជាមួយសិល្បៈយូរឆ្នាំ នៅតែល្បីល្បាញ និងមហាជន នៅតែឲ្យតម្លៃ ។ លោកទេព រិនដារ៉ូ ដែលសាង ស្នាដៃក្នុងខ្សែ ភាពយន្ត ជាច្រើន ហើយសុទ្ឋតែទទួល បានសំឡេងគាំទ្រ បានបញ្ជាក់កាលពី ពេលថ្មីៗនេះថា «ការសម្តែងភាពយន្ត គឺមានលក្ខណៈសម្តែង ច្រើន ដូចជា យំមានរបៀបយំ មិនមែន នឹកឃើញយំ គឺយំទេ។ ការយំតាមសាច់រឿង ត្រូវតែដាក់ ចិត្តទៅតាម សាច់រឿងទើបយំបាន ។ ចំពោះការ រក្សារូបសម្បត្តិ ក៏ជារឿងមួយសំខាន់ ដូចជារូបខ្ញុំអាច ថាមានសំណាង ព្រោះកាលនៅពី ក្មេងម្តាយខ្ញុំធ្វើ ពេទ្យ ហើយចេះពី របៀបទទួល ទានអាហារ ណាល្អ អាហារណាប៉ះពាល់ និងការហាត់ប្រាណ ជាប្រចាំកុំឲ្យឡើង ក្បាលពោះ ។

ចំពោះសមិទ្ធផលដែលបានប្រឡូកសិល្បៈជិត៣០ឆ្នាំគឺខ្ញុំបានទទួល ពានមហោស្រពភាពយន្ត ឆ្នាំ ២០០៥ និងពានរង្វាន់ អន្តរជាតិមួយឆ្នាំ ២០០៧ និងអាណាចក្រតារា ជាតួសម្តែងដែល មានប្រជាប្រិយ ។ ចំណុច សំខាន់ៗដែលអាច ទទួលបានពាន ទាំងអស់នោះ គឺមានចំណុច ខុសៗគ្នាដូចជា ការសម្តែងថ្វាយ ព្រះករុណាដោយសារ តែបានចូលរួមដង្ហែ លោក និងសម្តែងថ្វាយព្រះអង្គជាច្រើនរឿង ។ ចំពោះពាន ប្រជាប្រិយភាព អាចថាមកពីការសម្តែង កន្លងមកយូរឆ្នាំមហាជន ជក់ចិត្តរហូតចេះ តែទទួលបានប្រជាប្រិយ ភាពពីព្រោះ ប្រជាប្រិយភាព គឺជា ការបោះឆ្នោតតាម ប្រព័ន្ធវេបសាយ ហើយទទួលបាន ការគាំទ្រច្រើន» ។

ចំពោះអ្នកនាងចន ចន្ទ័លក្ខិណា វិញបានលើកឡើងពីការរក្សាតំណែងនៅតែល្បីបានយូរថា «បើសិន ជាផ្តោតទៅ លើការមិនប្រឹងប្រែង ខ្លួនឯងនោះ មិនអាចទទួលបាន លទ្ធផលល្អទេ។ ចំពោះតារាផ្នែក នារីបើមានគ្រួសារ ហើយប្រជាប្រិយភាព មិនស្ទុះឡើងបាន ដូចមុនទេ ខណៈ តារាបុរសមិន ប៉ុន្មានទេ ។ នារីមានប្តី ប្រជាប្រិយភាពធ្លាក់ចុះ ហើយបើសិនជា មានកូនទៀត រឹតតែធ្លាក់ចុះទៀត ។ ហេតុអ្វីបាន ជា យើងសម្តែងយំ អ្នកមើលយំ ជាមួយយើង គឺមានន័យថា គេចូលអារម្មណ៍ជាមួយ ។ ពេលខ្លះតិចតួច គេក៏តាមមើល វិធីសម្តែងជាមួយ យើងដែរ ។ បើសិនជាយើង មានប្តី មានកូនហើយ ការសម្តែង របស់យើង មានសមត្ថភាព មាននិស្ស័យ ការសម្តែងរបស់ យើងល្អគឺការ គាំទ្រនៅតែមាន ហើយការរក្សាកេរ្តិ៍ ឈ្មោះក៏ដូចជាសម្ព័ន្ធភាព ល្អជាមួយអ្នកធ្វើការ ជាមួយ យើងតែម្តង ។

ចំពោះនាងខ្ញុំតែងតែគោរពតាមគន្លងបងប្រុសទេព រិនដារ៉ូ ទាំងជាដៃគូរួមការងារជាមួយគ្នា បានន័យថា អត្តចរិត រួសរាយមាន ការគោរព គ្នានិងមាន សម្ព័ន្ធភាពល្អ ។ ដូចនេះហើយបើសិន ជាធ្លាក់ប្រជាប្រិយភាព ក៏ក្រុមការងារ នៅតែលើកស្ទួយ ។ អ្នកសិល្បៈមិនមែន ៣០ឆ្នាំ ល្បីរហូតនោះទេ យើងអាចមាន ឆ្នាំនេះយើងល្បី បន្តិច ឆ្នាំនេះយើង ធ្លាក់ច្រើន ឆ្នាំនេះយើងឡើងខ្លាំង ។ បែបនេះហើយ បើនៅក្នុងអំឡុង ដែលយើងទទួល បានការគាំទ្រខ្លាំង កំពុងតែល្បីខ្លាំង ហើយបើសិន ជាយើងមាន ប្រជាប្រិយភាព ជាមួយទស្សនិកជន តែយើងត្រូវតែ ធ្វើខ្លួនជាអ្នកសិល្បៈ ម្នាក់ដែលមានមិត្តភាព ល្អមានសម្ព័ន្ធភាពល្អ ជាមួយអ្នកធ្វើការ នៅក្នុងផលិតកម្ម ពីព្រោះអ្នកទាំងអស់ នោះហើយ បានធ្វើឲ្យយើងល្បី ។ ពេលដែលយើង លែងទទួលការគាំទ្រ តែគេស្រឡាញ់យើង ក្រុមការងារស្រឡាញ់យើង ស្រឡាញ់ការ សម្តែងរបស់ យើង ស្រឡាញ់ការធ្វើការ របស់យើងនោះគេ នៅតែគាំទ្រយើង ។ បើកាលណាក្រុមការងារ គាំទ្រទស្សនិកជន ក៏នៅតែគាំទ្រដូចគ្នា ។

២០ឆ្នាំជាមួយសិល្បៈទីមួយមានគេស្គាល់ច្រើនថាជាចន ច័ន្ទលក្ខិណា ទី២បានទទួលនូវបទពិសោធន៍ ការងាររៀងរហូត គឺយើងផ្លាស់ប្តូរ ការងារ ថ្មីៗរហូតនៅ ក្នុងវិស័យសិល្បៈ ។ លើសពីនេះយើង មិនអាចបំភ្លេចបាន កាលពីយើងទទួល បាននូវពានរង្វាន់ និងសម្តែង ភាពយន្ត ថ្វាយ ព្រះករុណាចំនួន ៣រឿង និងទទួលបានមេដាយ ថ្នាក់សេនា និងបានទទួលតំណែង ជាតារាសម្តែងឆ្នើម ប្រចាំប្រទេស ឆ្នាំ២០០៥ជា ពានរង្វាន់ ថាសមាស និងបានទទួល កាក់មាស ពីចាងហ្វាងផលិតកម្មដែលគាត់បានផ្តល់ឱកាសសម្តែងរហូតធ្វើឲ្យភាពយន្តគាត់ចំនួន២ រឿងបានកេរ្តិ៍ឈ្មោះខ្លាំង ចំណូលច្រើនព្រោះ គោរពការងារ ពេលវេលា ធ្វើឲ្យគាត់ពេញចិត្ត និងមានប័ណ្ណ សរសើរជាមួយពាន រង្វាន់អប្សរា ឆ្នាំ២០១៣» ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម