ដើររកកូនស្រីបង្កើត បានបាត់ខ្លួន ១០ឆ្នាំហើយ ដោយមិនដឹងមូលហេតុ

 
 

បន្ទាយមានជ័យ៖ លោកតា ម៉ូត សាលី អាយុ៦៥ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គាត់បាន បាត់កូនស្រីម្នាក់ឈ្នោះ លី ស្រីមុំ មកដល់ពេលនេះ អាយុ២៥ឆ្នាំ ដោយបាត់ខ្លួនអស់រយៈ ពេល១០ឆ្នាំមកហើយ ដោយមិន ដឹង មូលហេតុច្បាស់លាស់ រហូតមកតាម រកកូនស្រី បង្កើតមកដល់ តំបន់ជាយដែន កម្ពុជា ថៃ មានតែរូប ថតកូនស្រី២សន្លឹក ដើរសួរគេឯង ។ ហេតុការណ៍នេះ នៅវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥នេះ ក្នុងលើតាមផ្លូវសាធារណះ ស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។

លោកតា ម៉ូត សាលី អាយុ៦៥ឆ្នាំ បានប្រាប់អោយដឹងថា គាត់មានកូនប្រុស៤នាក់ និង មានកូនស្រី តែម្នាក់សោះ បែបជាអាភ័ព្វម្ល៉េះ តើព្រះជាម្ចាស់ មិនអាណិតរូបគាត់ បន្តិចសោះ រូបគាត់និងប្រពន្ធ គាត់បានដើរ រកគ្រប់ទិសទី នៅក្នុងប្រទេសកម្ពុជា រហូតប្រពន្ធគាត់ មានជម្ងឺធ្លាក់ ខ្លួនឈឺ រហូតស្លាប់ បាត់បង់ជីវិត តែបច្ចុប្បន្ននេះគាត់ក៏កំពុង មានជម្ងឺឈឺធ្ងន់យ៉ាងណាក៏ដោយ គាត់នៅតែបន្តរកកូនស្រី ខាងលើនេះទាល់តែ បាត់បង់ជីវិតគាត់។ គាត់បន្តថា ម្ដាយនាងបានស្លាប់បាត់ហើយ ដោយសាររង់ចាំ ផ្លូវនាងត្រលប់មកផ្ទះវិញ ដោយសារ តែការរង់ចាំបណ្តាលឲ្យ ឈឺរាំរៃ ចាំរហូតស្លាប់ បាត់បង់ជីវិតទៅ នេះប្រហែលជា ជាលើកចុងក្រោយ តែមិនដឹងបានជួប មុខកូនស្រីគាត់អត់ នោះទេ។ ដូច្នេះហើយគាត់ បានសុំ ទទូច អោយអ្នកសារព័ត៌មាន និងមានសមត្ថកិច្ចគ្រប់ស្ថាប័នជួយសង្គ្រោះគាត់ និងជួយផ្សព្វផ្សាយ ព័ត៌មានក្រែងដល់កូនស្រីរបស់គាត់ នេះជា ដង្ហើមចុង ក្រោយរបស់លោកតា ខាងលើនេះ សុំតែ បានជួបមុខ កូនស្រីខាង លើនេះ គាត់ស្លាប់បិតភ្នែកជិតហើយ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម