តាម​ទាន់ប្តី​នាំ​ស្រី​ថ្មី​ឡើងផ្ទះ​សំណាក់​ ធ្វើ​អ្វី​​មិនកើត​ បាន​ត្រឹម តែ​ដើរ​ស្រែក យំ​ និង​ដេក​យំតាម​ផ្លូវ (មានវីដេអូ)

 
 

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងអាយុប្រហែលជាង២០ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញ ដើរស្រែក យំតាមដងផ្លូវ និងដេកដួល នៅលើចិញ្ចើមផ្លូវតែម្នាក់ឯង ក្រោយពីបានតាមទាន់ប្តី របស់ខ្លួននាំ ស្រីចូល ផ្ទះសំណាក់ ហើយតូចចិត្ត នឹងខ្លួនឯង ធ្វើអ្វីមិនកើត ។ ករណីស្ត្រីវ័យ ក្មេងខូចចិត្ត ដើរយំស្រែក តាមផ្លូវនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទី យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅត្រង់ចំណុច ខាងមុខក្លឹបពេជ្រ សុវណ្ណរ៉ា តាមបណ្តោយ ផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីបុរសចំណាស់ម្នាក់ដែលបានឃើញហេតុការណ៍នេះបានប្រាប់ឱ្យដឹងថា មុនពេល កើត ហេតុ រូបគាត់បាន ឃើញស្ត្រីវ័យក្មេងដែលមានរូបរាង និងសម្លៀកបំពាក់ សមរម្យម្នាក់នេះ ដើរតែម្នាក់ឯង ក្នុងទិសដៅពី ជើងទៅត្បូង ដោយបានស្រែកយំ យ៉ាងខ្លាំងផងដែរ លុះមកដល់ ចំណុចខាងលើ ស្ត្រីវ័យក្មេង រូបនោះក៏បានអង្គុយចុះ ហើយបាន រៀបរាប់ប្រាប់ថា ខ្លួនមានការ តូចចិត្តយ៉ាងខ្លាំង នៅពេលដែល បានតាម ទាន់ ប្តីនាំស្រីថ្មីឡើង ផ្ទះសំណាក់ហើយ ធ្វើអ្វីគេមិនកើត ។

ប្រភពដដែលបានប្រាប់ឱ្យដឹងទៀតថា ស្ត្រីវ័យក្មេងដែលមានវិបត្តិនោះបានរៀបរាប់ប្រាប់ ទាំងយំខ្សឹក ខ្សួលបន្តទៀតថា ខ្លួនមានទីលំ នៅក្នុង សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក នាងមានការ ខូចចិត្ត យ៉ាងខ្លាំង ដោយសារតែ ប្តីរបស់នាង មានស្រីថ្មី ហើយមិនចូលផ្ទះ ។ ដោយសារតែ ប្តីមានស្រីថ្មី ហើយដើរមិន ចូលផ្ទះ បានធ្វើឱ្យនាងខូច ចិត្តយ៉ាងខ្លាំងនឹង ធ្លាប់បានលេប ថ្នាំងងុយដេក សម្លាប់ខ្លួន កាលពី ២-៣ ថ្ងៃមុនម្តង រួចមកហើយ ។ លុះមកដល់ យប់ថ្ងៃនេះ រូបនាងក៏បាន តាមដាន និងបានតាមទាន់ប្តីរបស់ នាងនាំស្រីថ្មី ឡើងផ្ទះសំណាក់ ផ្ទាល់ភ្នែក តែធ្វើអ្វីគេ មិនកើត ទើបបានជា មានការខូចចិត្ត ដើរយំស្រែក តាមផ្លូវបែបនេះ ។

ក្រោយពីការយំរៀបរាប់ប្រាប់ទាំងទឹកភ្នែកបានតែបន្តិច ស្ត្រីវ័យក្មេងដែលមាន វិបត្តិដោយសារ តែប្តី របស់ខ្លួន លួចមាន ស្រីថ្មីហើយមិន ចូលផ្ទះរូបនោះ ក៏បានប្រាស់ខ្លួនដេកយំ ជាបន្តនៅ លើចិញ្ចើមផ្លូវ ដោយនាង មិនអាចប្រាប់ឈ្មោះ និងយកមួកបាំង មុខមិនឱ្យ អ្នកយកព័ត៌មាន ឃើញ និងថតឡើយ ដោយ ខ្លាចបងប្អូន និងសាច់ញ្ញាតិបានស្គាល់ និងឃើញ មុខរបស់ខ្លួន ។

ពេលដែលនាងប្រាស់ខ្លួនដេកយំទៅលើចិញ្ចើមផ្លូវនោះបុសវ័យចំណាស់ដែលស្នាក់ នៅក្បែរកន្លែង កើតហេតុ បានកាច់មែកឈើ ដាក់ជាសញ្ញាផងដែរ ដោយខ្លាចមានយានយន្ត គ្រប់ប្រភេទ ដែលធ្វើតំណើរ ជិះឡើងមកកិននាង ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម