តារាសម្តែងម្នាក់ ភ្ញាក់ដឹងខ្លួនឡើង ដាច់ប្រដាប់ភេទបាត់ សង្ស័យចាញ់បោក ពួកសង្គមងងឹត
រុស្ស៊ី៖ តារាសម្តែងម្នាក់ ពេលភ្ញាក់ដឹងខ្លួនឡើង ក្នុងព្រឹកថ្ងៃបន្ទាប់ ក៏ដឹងថា ប្រដាប់ភេទ ត្រូវបានគេកាត់ដាច់បាត់ ក្រោយពេល បានជួបនារី វ័យក្មេងម្នាក់ និង ផឹកស្រវឹង រួចមក។
ប្រភពព័ត៌មាន បានឲ្យដឹងថា លោក Dmitry វ័យ ៣០ឆ្នាំ ក្រោយពី បានបញ្ចប់ការសម្តែងនៅរោងមហោស្រពមួយ ក្នុងទីក្រុងម៉ូស្គូ បានផឹកស្រាជាមួយ នារីវ័យក្មេងម្នាក់ ដែលនារីនោះ មកជួបរាក់ទាក់ជាមួយគាត់ និងហៅគាត់ទៅ កន្លែងស៊ូណា (Sauna) មួយកន្លែង។ ពួកគេទាំងពីរ បានផឹកស្រាមួយដប និង ថើបគ្នា ប៉ុន្តែ អ្វីដែលកើតឡើងបន្ទាប់ទៀត លោក Dmitry បានភ្លេចទាំងអស់ ខណៈដែល តារាសម្តែងនេះ គ្រាន់តែដឹងថា ពេលភ្ញាក់ដឹងខ្លួនឡើងវិញ នៅពេលព្រឹក គាត់ស្ថិតនៅឯ ចំណតឡានក្រុងទៅហើយ។ ក្នុងពេលនោះ គាត់មានអារម្មណ៍ ឈឺចុកចាប់យ៉ាងខ្លាំង ហើយពេលដែលមើលទៅក្នុងខោខ្លួនឯង ឃើញមានសុទ្ធតែឈាម ទើបគាត់ដឹងថា ប្រដាប់ភេទរបស់គាត់ បានត្រូវគេកាត់ដាច់ បាត់ទៅហើយ លើសពីនេះ កាបូបលុយ ទូរស័ព្ទក៏បាត់អស់ នេះបើតាមការឲ្យដឹងពី ប៉ូលិសរុស្ស៊ី យ៉ាងដូច្នេះ។
ប៉ូលិសរុស្ស៊ី បានឲ្យដឹងទៀតថា លោក Dmitry បានទៅកាន់មន្ទីរពេទ្យ ហើយគ្រូពេទ្យ បានប្រាប់ថា ប្រដាប់ភេទរបស់គាត់ ត្រូវបានកាត់ ដោយមនុស្ស ដែលមានភាពស្ទាត់ជំនាញ ផ្នែកវះកាត់។ យ៉ាងណាមិញ ប៉ូលិស បានសន្និដ្ឋានថា លោក Dmitry អាចត្រូវបានចាញ់ល្បិច របស់ក្រុមសង្គមងងឹត ហើយប៉ូលិស បានជឿជាក់ថា ក្រុមនេះ បានលួចកាត់ សរីរាង្គរបស់មនុស្ស ដើម្បីយកទៅលក់ ក្នុងទីផ្សារងងឹត ដែលខណៈនេះ ប៉ូលិស កំពុងតែបន្តធ្វើការ ស៊ើបអង្កេតលើករណីនេះ ដើម្បីឈានដល់ការចាប់ខ្លួន ក្រុមសង្គមងងឹត ដែលបានប្រព្រឹត្តបទល្មើសនេះផងដែរ ៕
លោក Dmitry វ័យ ៣០ឆ្នាំ ជាជនរងគ្រោះ ពេលសម្រាកនៅមន្ទីរពេទ្យ
ប្រភព Metro
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!