ខ្លាឈ្មោលខូចចិត្តខ្លាំង មិនព្រមស៊ីចំណី ព្រោះខ្លាញីងាប់បាត់ តែទីបំផុត គេអាចរកវិធី ជួយវាបានវិញ

 
 

រូម៉ានី៖ នេះពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ពេលដែលអ្នកមើលថែសត្វ ដាក់សត្វកណ្តុរពីរក្បាល ឲ្យសត្វខ្លាធ្វើជាចំនី ដើម្បីឲ្យវាសប្បាយចិត្ត តែបែរជាវាមិនស៊ី យកសត្វកណ្តុរ ធ្វើជាមិត្តទៅវិញ។

អ្នកនាំពាក្យសួនសត្វ លោក Madalin Serban ឲ្យដឹងថា សត្វខ្លា ឈ្មោះ Sandokan បានខូចចិត្ត ដោយសារតែខ្លាញី ដែលនៅជាមួយវា អស់១៣ ឆ្នាំទៅហើយនោះ បានងាប់បាត់ កាលពីមួយឆ្នាំមុន។ Sandokan មិនព្រមស៊ីចំនីអ្វីទាំងអស់ ហើយចាប់ផ្តើមអង្គាមកន្ទុយរបស់វា មិនឈប់ ដែលនេះជាសញ្ញណបញ្ជាក់ថា វាកំពុងកើតទុក្ខ ដែលត្រូវបាត់បង់ ខ្លាញី ដែលជាដៃគូរបស់វា។

បន្ទាប់មក ដោយសារតែឃើញ បែបនេះហើយ ក្រុមអ្នកមើលថែសត្វ បានយកសត្វខ្លាញី មួយក្បាលទៀត មកដាក់ឲ្យនៅក្នុងទ្រុងជាមួយ ខ្លា Sandokan នេះ ប៉ុន្តែ វានៅតែមាន ស្ថានភាពដដែល រហូតដល់ពួកគេ បែកគំនិត យកសត្វកណ្តុរពីរក្បាល មកប្រលែង ក្នុងទ្រុងដើម្បីឲ្យវាបានសប្បាយចិត្ត ដោយគិតថាវា នឹងស៊ីសត្វកណ្តុរជាចំណី ប៉ុន្តែបែរជា Sandokan ឲ្យសត្វកណ្តុរ រត់លេង និង ប្រលែងជាមួយរោមរបស់វា ពេញក្នុងទ្រុងទៅវិញ។

ចំនែកឯលោកប្រធាន Doru Ene  ផ្នែកមើលថែទាំសត្វវិញ បាននិយាយថា ឥលូវតាំងពីបានសត្វកណ្តុរ ពីរក្បាលនេះមកលេងជាមួយ Sandokan មក វាមានអារម្មណ៍ល្អ ដូចកាលពីវា នៅជាមួយខ្លាញីរបស់វាអីចឹងដែរ។ វាហាក់ដូចជាចំលែកបន្តិច ដែលសត្វកណ្តុរ និង ខ្លា នៅក្នុងទ្រុងតែមួយ និងអាចធ្វើរស់នៅ ជាមូយគ្នារីករាយដូច្នេះបាន។ អ្វីដែលធ្វើឲ្យ លោកភ្ញាក់ផ្អើលជាងគេ គឺវា មិនស៊ី កណ្តុរ ដែលនៅក្នុងទ្រុង ជាមួយវាតែម្តង៕

ខាងក្រោម គឺជារូបភាព ខ្លា និង កណ្តុរ នៅក្នុងទ្រុងជាមួយគ្នា៖





ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម