ចាក់សម្លាប់ប្រពន្ធរួចចាក់សម្លាប់ ខ្លួនឯង​ ព្រោះរឿងលុយ​លក់​ក្របី ងាប់មួយក្បាល​

 
 

ខេត្តព្រះវិហារ ៖ បុរសម្នាក់យកកាំបិតមកចាក់សម្លាប់ប្រពន្ធជាច្រើនកាំបិតស្លាប់ ភ្លាមៗនៅនឹងកន្លែង  រួចចាក់សម្លាប់ខ្លួនឯង បណ្តាល អោយ ធ្លាយពោះវៀន ចេញមកក្រៅ តែមិនបានស្លាប់ទេ ត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែក១៦មករា ក្រុងព្រះវិហារ កាលពីវេលា ព្រឹកថ្ងៃទី ២៨កុម្ភៈ ២០១៥ នេះ ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។

ប្រភពបានឱ្យដឹងថា បុរសជាប្តីដៃដល់ឈ្មោះហួន ហោត អាយុ៤៦ឆ្នាំ ជាកសិករ រស់នៅភូមិឃុំកើតហេតុ និងប្រពន្ធ ឈ្មោះឡាយ លាង អាយុ៤៦ (ស្លាប់) ។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុដែលឈានដល់ការផ្ទុះហិង្សាក្នុងគ្រួសារនេះ  ដោយសារតែរឿងក្របីងាប់ ប្រពន្ធឱ្យ យក ទៅលក់ឱ្យ ចាមបានលុយ ហើយប្តីបានយក លុយទាំងនោះទៅទិញ ស្រាផឹកក្លែមអស់ ៕





 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម