ពែកមី​ថា វ៉ា ដាច់​ ២ឆ្នាំ ជាប់​គ្នា ចុះទស្សនិកជន​ស្រប​តាម​គាត់​អត់?

 
 

កាល​ពី​ឆ្នាំ​ទៅ​បទ “ឲ្យ​ប្រពន្ធ​ស៊ី​​សៀង ឲ្យ​នាងស៊ីស៊ុប” របស់​នាយ​ពែកមី បាន​​វាយ​លុក​ដាច់​បទ​ចម្រៀង​ផ្សេង​ទៀត​​ក្នុង​វ៉ុល​ចូល​ឆ្នាំ​ខ្មែរ ចំណែក​ឆ្នាំ​នេះ​បទ “អាប៉ូយ​កូន​ឪ” និង ​បទ ​”ខ្ញុំអ៊ីចឹង” ក៏​បាន​ដណ្ដើម​ទីផ្សារ​ដាច់​គេ​ក្នុង​​​រដូវ​​ចូល​ឆ្នាំ​ខ្មែរ​​ កន្លង​ទៅ​នេះ។

មិន​មាន​បទ​ចម្រៀង​ផ្សេង​ទៀត អាច​ដណ្ដើម​ទីផ្សារ​ដាច់ដូច នាយ​ ពែកមី ​បាន​ឡើយ​ក្នុង​រយៈ​ពេល ​២ ឆ្នាំ​ ជាប់គ្នា​នេះ។ នាយ ពែក មី​ បាន​និយាយ​ប្រាប់​គេហទំព័រ Sabay កាល​ពី​ពេល​ថ្មីៗ​នេះថា នាយ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​នៅ​ក្នុង​ការ​ចេញ​វ៉ុល​ចម្រៀង​​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក្នុង​រយៈពេល​ពីរ​ ឆ្នាំ​ ជាប់ៗគ្នានេះ។

ចុះ​ទស្សនិកជន​វិញ​ យល់​ស្រប​តាម នាយ​ពែកមី​ទេ​ថា ២ ឆ្នាំ​នេះ​ នាយ បាន​ដណ្ដើម​ទីផ្សារ​​ខ្លាំង​ជាងគេ សម្រាប់​បទ​ចម្រៀង​អបអរ​ក្នុង​ពិធី​ចូល​ឆ្នាំខ្មែរ​កន្លង​មក​នេះ?

ស្ដាប់បទ “ឲ្យប្រពន្ធស៊ីសៀង ឲ្យនាង​ស៊ីស៊ុប”

>ស្ដាប់បទ “អាប៉ូយកូនឪ”

ស្ដាប់បទ “ខ្ញុំអ៊ីចឹង”

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម