បាញ់គំរាមលើនគរបាលចរាចរណ៍​ ខណៈ​​ចាប់​ល្បឿនរថយន្ត​ក្នុង​ទីប្រជុំជន​ ​

 
 

ខេត្តកំពង់ស្ពឺ ៖ រថយន្តម៉ាក មែរហ្សឺដែស មួយគ្រឿង ពណ៌ខ្មៅ ជិះដោយ បុរស២នាក់ ស្លៀកពាក់ស៊ីវិល បើកបរ ក្នុងល្បឿន ៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ធ្វើដំណើរ ពីលិចទៅកើត បានបាញ់គំរាម ទៅលើសមត្ថកិច្ច នគរបាលចរារណ៍ ខណៈដែល នគរបាល បានធ្វើការ ឃាត់ផាកពិន័យ ។

ហេតុការណ៍ខាងលើនេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១០ និង១៥នាទី ព្រឹក ថ្ងៃទី២៨ កុម្ភៈ ២០១៥ ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខ០៤ ចន្លោះគីឡូម៉ែត្រ ៤៣-៤៤ ក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ។

ប្រភពពីនគរបាលចរាចរណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត មែរហ្សឺដែស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-2229 បើកបរដោយ បុរស២នាក់ ស្លៀកពាក់ស៊ីវិល មិនស្គាល់អត្តសញ្ញាណ ដោយបើក ក្នុងល្បឿន ៩៥គីឡូម៉ែត្រ ក្នុង១ម៉ោង ដែលតម្រូវឱ្យ ធ្វើការផាកពិន័យ ចំនួនទឹកប្រាក់ ១.២០០០រៀល ។ ដែលតាមច្បាប់ ក្នុងទីប្រជុំជន តម្រូវឱ្យអ្នកបើកបរ គ្រប់រូប បើកបរ ក្នុងល្បឿន ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

ប្រភពបន្តថា ក្រោយពីនគរបាល បានចេញវិក័យបត្រ ផាកពិន័យ រួចហើយ ជនសង្ស័យ ទាំង២នាក់ បានដកកាំភ្លើងខ្លី ម៉ាកឡុក បាញ់ចេញពី ក្នុងរថយន្ត ទៅលើមេឃ ជាច្រើនគ្រាប់ ធ្វើឱ្យសមត្ថកិច្ច ភ័យស្លន់ស្លោ គ្រប់គ្នា ។ ក្រោយពេល កើតហេតុ ប្រធានគោលដៅ បានរាយការណ៍ ជូនលោកស្នងការ ខេត្ត រួចហើយ អំពីករណីនេះ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម