UPDATE: ក្មេងស្រីជំទង់ ដែលឪពុកម្តាយ បំបែកពីសង្សារ ឃុំក្នុងផ្ទះជាង ៥ឆ្នាំ ពេលនេះត្រូវជួយ សង្គ្រោះហើយ!
ចិន៖ ក្មេងស្រីជំទង់អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ Jingang ខេត្ត Hubei ដែលត្រូវ ឪពុកម្តាយចាក់សោរ ឃុំទុកជាង ៥ឆ្នាំ ព្រោះចង់បំបែកនាងពីសង្សារ និងដោយសារតែ នាងមានវិបតិ្តផ្លូវចិត្តធ្ងន់ធ្ងរ ពេលនេះត្រូវបានគេជួយសង្រ្គោះ និងបញ្ជូនទៅកាន់ មន្ទីរពេទ្យហើយ។
ត្រូវឪពុកម្តាយឃុំនៅក្នុងផ្ទះដែលគេបោះបង់ចោលជាច្រើនឆ្នាំ
កាលពីឆ្នាំ ២០០៩ ក្នុងវ័យទើបតែ ១៨ ឆ្នាំ នាង Zhang Qi បានមានផ្ទៃពោះ ទាំងមិនទាន់បានរៀបការនៅឡើយ ដែលធ្វើឲ្យ ឪពុកម្តាយបង្ខំឲ្យនាង ពន្លូតកូនក្នុងផ្ទៃនោះ។ ដោយសារតែបែបនេះ ហើយទើបក្រោយមក Zhang មានវិបតិ្តផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ឪពុកម្តាយ មានការព្រួយបារម្ភខ្លាច ជំងឺរបស់នាងផ្តល់ ផលប៉ះពាល់ដល់ប្អូនប្រុស ដែលនៅផ្ទះជាមួយគ្នា ទើបពួកគាត់បានយកនាងទៅ ឃុំក្នុងផ្ទះដែលបោះ បង់ ចោលមួយ ដោយចាក់សោរទ្វារ និងបង្អួច ដោយទុកប្រឡោះ តូចមួយប៉ុណ្ណោះ ដើម្បីឲ្យនាងមើលមកខាងក្រៅ។
នៅក្នុងផ្ទះដែលបោះបង់ចោលនោះ Zhang មិនដែលបានងូតទឹក ឬឃើញពន្លឺថ្ងៃឡើយ។ នាងចាប់ ផ្តើម បាត់បង់សមត្ថភាពក្នុងការ ដើរ និងផ្លាស់ទី។ ជីតា Zhang គឺជាអ្នកដែលយកអាហារឲ្យនាង ក្នុងនោះក៏មានមិត្តភក្តិមួយចំនួន យកទឹក និងនំចំនីមួយចំនួន មកឲ្យនាងផងដែរ។ មិត្តភក្តិម្នាក់បានឲ្យ ដឹងថាពួកគេបានប្តឹង ទៅប៉ូលិសពីករណីរបស់នាង ជារៀងរាល់ឆ្នាំ តែប៉ូលិសបានប្រាប់ថា វាគឺជារឿង ផ្ទៃក្នុងរបស់គ្រួសារ។
បន្ទាប់ពីរឿងនេះផ្អើលដល់អ្នកលេងអ៊ីនធើណិត ធ្វើឲ្យនាងត្រូវបានគេជួសង្គ្រោះ និងយកទៅព្យាបាល
ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ មានមនុស្សជាច្រើនព្យាយាម យកករណីរបស់ Zhang ផ្សាយជាសាធារណៈ ហើយក្រោយពេលដែលរឿងនេះ បានទាក់ទាញ ចំណាប់អារម្មណ៍ ខ្លាំងក្នុងបណ្តាញអ៊ីនធើណិត នាំឲ្យមាន សារព័ត៌មាន និងអ្នកស្ម័គ្រចិត្តជាច្រើន ចូលទៅដល់ក្នុងភូមិដែល Zhang រស់នៅ។ ពួកបានបានធ្វើការទាមទារឲ្យឪពុកម្តាយ ដោះលែងរូបនាងចេញមកក្រៅ។ ដោយ មាន គំនាបខ្លាំងពីមហាជនដូច្នេះ ទើបទីបំផុត Zhang ត្រូវគេជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។
គួរបញ្ជាក់ផងដែរថាមានអ្នកប្រើប្រាស់អ៊ីនធើណិតជាង ១ម៉ឺននាក់ បាននាំគ្នា ពិភាក្សាពីរឿងរបស់ ក្មេងស្រីជំទង់វ័យ ២៤ឆ្នាំ ខាងលើ តែទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថាឪពុកម្តាយរបស់នាង នឹងត្រូវទទួលទោសតាមផ្លូវច្បាប់ ឬក៏អត់នោះទេ៕
Zhang មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបន្ទាប់ពីឪពុកម្តាយឲ្យបែកពីសង្សារ និងពន្លូតកូនចេញ
ផ្ទះបាក់បែក ដែល Zhang ត្រូវឃុំ ជាង៥ឆ្នាំ
នាងត្រូវបានគេជួយសង្គ្រោះ និងយកទៅព្យាបាលនៅមន្ទីរពេទ្យ
ដោយសារតែមិនបានងូតទឹកនិងត្រូវពន្លឺជាច្រើនឆ្នាំ ធ្វើឲ្យនាងដើរ និងកំរើកខ្លួនលែងកើត
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!