នគរបាល ក្រុងសិរីសោភ័ណ ចាប់ជន ញៀនថ្នាំ សម្ងំជក់នៅ ខាងក្រោយ មន្ទីរសុខា ភិបាលខេត្ត
បន្ទាយមានជ័យ ៖ នគរបាលមូលដ្ឋាន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចុះទៅ ឃាត់ខ្លួន ជនញៀន ថ្នាំម្នាក់ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ខណៈកំពុងជក់ គ្រឿង ញៀន នៅក្នុងបង្គន់ បោះចោលមួយកន្លែង នៅខាង ក្រោយ មន្ទីរសុខាភិបាលខេត្ត។
មន្រ្តីនគរបាល មូលដ្ឋាន ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនញៀនថ្នាំនេះមាន ឈ្មោះ ព្រឿង ចំរុង វិសាល ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី តែ ស្កាត់មកជក់ថ្នាំ នៅទីរួមខេត្ត ។
បើតាមមន្រ្តីនគរបាល ក្រោយទទួលបានព័ត៌មាន របស់ ប្រជាពលរដ្ឋថា មានយុវជនម្នាក់ កំពុងសម្ងំ ជក់គ្រឿង ញៀន នៅក្នុងបង្គន់ ដែលគេ បោះបង់ចោល នៅខាងក្រោយ មន្ទីរសុខា ភិបាលនោះ កម្លាំងសមត្ថកិច្ចបាន ចុះទៅឃាត់ខ្លួន យកមកសួរនាំ និងកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវនីតិវិធី ឫអាចយក ទៅមជ្ឈ មណ្ឌលអប់រំ កែប្រែគ្រឿងញៀន ដើម្បីធ្វើការ បន្សាបផងដែរ ។
ចំពោះករណី គ្រឿងញៀន ដែលជាកត្តាដ៏គ្រោះថ្នាក់បំផុត សម្រាប់សង្គមជាតិនោះ ស្នងការ នគរបាល ខេត្តបន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានដាក់ផែនការដល់ នគរបាល ការិយាល័យ ជំនាញ និងនគរបាល តាមបណ្តា ស្រុក-ក្រុង ធ្វើការស្រាវជ្រាវ និង បង្ក្រាបឲ្យខាងតែបាន ដោយចាប់ជនសង្ស័យ ទាំងនោះ បញ្ជូន ទៅកាន់តុលាការ ចាត់ការ តាមផ្លូវច្បាប់។
តាមរយះ ប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន ជាបន្តបន្ទាប់ របស់កម្លាំងនគរបាល នាពេលកន្លងទៅ និងមកដល់ ពេលនេះ បានធ្វើឲ្យបទល្មើស សង្គមមួយនេះមានការថយចុះ ហើយ ជនល្មើស ជាច្រើននាក់ ត្រូវបានចាប់ខ្លួន បញ្ជូនទៅកាន់ តុលាការ វិនិច្ឆ័យ ទោសតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!