គិតថាផលិតកររូបណានិពន្ធរឿងបែបអប់រំបានល្អ និង លេចធ្លោជាងគេ?
វិស័យភាពយន្តខ្មែរកំពុងបោះជំហានទៅមុខជាបណ្ដើរៗ ក្នុងនោះផលិតករជាច្រើនបានប្រកួតប្រជែងដោយផលិតរឿងជាបន្តបន្ទាប់ ដើម្បីដាក់បញ្ចាំងនៅតាមរោងភាពយន្ត ក៏ដូចជានៅតាមកញ្ចក់ទូរទស្សន៍នានា។
ដូច្នេះហើយថ្ងៃនេះ Sabay សូមលើកយកផលិតករ ៩ រូប ដែលផលិតខ្សែភាពយន្តទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ ប្រិយមិត្តគិតថា ក្នុងចំណោមផលិតករទាំង ៩ រូប ខាងក្រោមមួយណាផលិតខ្សែភាពយន្តបែបអប់រំបានល្អ និង លេចធ្លោជាងគេ?
ផលិតករទាំង ៩ រូប ដែល Sabay ដាក់ឱ្យប្រិយមិត្ត និង មិត្តៗយុវវ័យបោះឆ្នោតគាំទ្រមានដូចជា លោក អ៊ិន សុភិន លោក ឆេង សុវណ្ណា លោក ឆាយ បូរ៉ា លោក រិទ្ធី ប៉ាន់ លោក សុខ វិសាល លោក លៀក លីដា លោក ម៉ៅ រតនា អ្នកស្រី ពាន់ ភួង បុប្ផា និង អ្នកស្រី ប៉ុល ពិសី។
លោក ឆេង សុវណ្ណា អតីតអ្នកនិពន្ធ និង អ្នកដឹកនាំរឿង នៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដោយរឿងមួយចំនួនដែលលោកធ្លាប់ជាផ្នែកមួយក្នុងការផ្ដល់យោបល់សរសេរសាច់រឿង និង ដឹកនាំរឿង មានដូចជា រឿង “បង្គងវល្លិ៍មាស” “ជញ្ជីងគ្មានស្រមោល” និង រឿង “ផ្កាស្មៅ” ជាដើម។
លោក រិទ្ធី ប៉ាន់ អាចនិយាយជាផលិតករកំពុងល្បីឈ្មោះក៏ថាបានព្រោះមួយរយៈចុងក្រោយនេះខ្សែភាពយន្តរបស់លោក “The Missing Picture” បានជាប់ជាបេក្ខភាព ៥ ចុងក្រោយ ក្នុងពានរង្វាន់អូស្ការផ្នែក “Best Foreign Language Film 2014”។ ផលិតកររូបនេះ ថែមទាំងសន្យាថា នឹងនាំខ្សែភាពយន្តខ្មែរមួយរឿងទៀតទៅប្រកួតប្រជែងក្នុងកម្មវិធីនេះទៀតផងនៅឆ្នាំក្រោយ។
លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និង ជាផលិតករកំពុងទទួលបានការគាំទ្រពីទស្សនិកជន ជាពិសេសខ្សែភាពយន្តដាក់បញ្ចាំងតាមទូរទស្សន៍។ ខ្សែភាពយន្តដែលផលិតកររូបនេះ ទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្ត និង មិត្តៗយុវវ័យមានដូចជារឿង “ពេជ្រក្នុងបេះដូង” “រលកបោកខ្សាច់” “មីនុយធ្នាក់អន្ទាក់ស្នេហ៍” និង ខ្សែភាពយន្តជាច្រើនទៀត។ បច្ចុប្បន្នលោកកំពុងតែត្រៀមថតខ្សែភាពយន្ត ទាំងរឿងដុំ និងរឿងភាគជាច្រើនដើម្បីកំដរអារម្មណ៍មហាជនទូទៅ។
លោក ឆាយ បូរ៉ា ផលិតករល្បីឈ្មោះ និង ជាចាងហ្វាងផលិតកម្ម ដើមត្នោត។ លោកទទួលបានការគាំទ្រជាខ្លាំងពីទស្សនិកជនក្នុងខ្សែភាពយន្ត “ឃ្លាតទៅ សែនឆ្ងាយ”។ ថ្មីៗនេះខ្សែភាពយន្តរបស់លោកមួយរឿងទៀតបានផលិតចប់រួចរាល់ហើយ គឺរឿង ៣កន្លះ ដែលជារឿងបែបអប់រំ ប៉ុន្តែខ្សែភាពយន្តនេះមិនទាន់ទទួលបានទិដ្ឋាការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅឡើយទេដើម្បីចរាចរលើទីផ្សារ។
លោក សុខ វិសាល ជាចាងហ្វាងផលិតកម្ម និង ជាផលិតករល្បីឈ្មោះក្នុងផលិតកម្ម 391 Film ។ “គ្រាប់ពេជ្រ” ជាខ្សែភាពយន្តដំបូងរបស់លោក ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជនទូទៅ។ ក្រៅតែពីផលិតកុនទទួលបានជោគជ័យ ផលិតកររូបនេះក៏ផលិតបទចម្រៀងទាក់ទាញការចាប់ខ្លាំងពីមិត្តៗយុវវ័យផងដែរ ក្នុងនោះមានបទចម្រៀងដូចជា “ស្នេហាក្នុងពេលរាត្រី” “រលឹមស្រិចៗ” និង បទ”កាលខ្ញុំនៅពីក្រមុំ” ជាដើម។
លោក លៀក លីដា ជាផលិតករវ័យក្មេងសម្បូរទៅដោយបទពិសោធន៍ និង ទេពកោសល្យក្នុងការផលិតកុន។ ថ្មីៗនេះខ្សែភាពយន្តរឿង “ក្រឡអីហ្នឹង” បានធ្វើឱ្យទស្សនិកជន ក៏ដូចជាសិល្បករ សិល្បការិនីជាច្រើនសរសើរមិនដាច់ពីមាត់ចំពោះការប៉ិនប្រសព្វច្នៃប្រឌិត។ ក្រៅតែពីរខ្សែភាពយន្តនេះ លោក លៀក លីដា បានជោគជ័យលើខ្សែភាពយន្តដទៃទៀតដូចជារឿង”អាបពាក់មួកសុវត្ថិភាព” វគ្គមួយ និងវគ្គពីរ និងខ្សែភាពយន្តជាច្រើនទៀត។
លោក ម៉ៅ រតនា ជាចាងហ្វាងផលិតកម្ម និង ជាផលិតករវ័យក្មេងល្បីឈ្មោះម្នាក់មិនចាញ់ផលិតករខាងលើនោះទេ។ លោកធ្លាប់ចូលរួមផលិតរឿង “អាបពាក់មួកសុវត្ថិភាព” វគ្គមួយជាមួយលោក លៀក លីដា ដោយរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មានក្នុងចំណោមខ្សែភាពយន្តខ្មែរ គឺរហូតដល់ ៣០ ម៉ឺនដុល្លារ។ ក្រៅតែពីរឿងមួយនេះ នៅមានខ្សែភាពយន្តជាច្រើនទៀតធ្វើឱ្យផលិតកម្មរបស់លោកទទួលបានការគាំទ្រពីទស្សនិកជនមានដូចជារឿង “ព្រាយភ្នែកបួន” “ខ្លាចអីសើចតើ” “បេសកកម្មស៊ីមពីរ” ជាដើម។
អ្នកស្រី ពាន់ ភួងបុប្ផា ជាផលិតករល្បីឈ្មោះក្នុងសង្គមសិល្បៈខ្មែរបច្ចុប្បន្ន។ ខ្សែភាពយន្តជាច្រើនរបស់អ្នកស្រីទទួលបានការគាំទ្រជាខ្លាំងពីមហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ខ្សែភាពយន្តដែលអតីតអ្នកនិពន្ធផលិតកម្ម Rock រូបនេះ ធ្លាប់ទទួលបានការគាំទ្រពីប្រិយមិត្ត និង មិត្តៗយុវវ័យមានដូចជា “វិញ្ញាណលោកម្ចាស់ក្រញូង” “ភព្វសំណាង” “កុមារី ២៥ ឆ្នាំ” ជាដើម។ ម្ចាស់ផលិតកម្ម ផ្កាប្រាំភាពយន្តនេះថែមទាំងធ្លាប់ឈ្នះពាន់រង្វាន់ពីកម្មវិធី អាណាចក្រតារាទៀតផងកាលពីពេលថ្មីៗ។
អ្នកស្រី ប៉ុល ពិសី ជាផលិតករល្បីឈ្មោះម្នាក់ក្នុងផលិតកម្ម Rock នាពេលបច្ចុប្បន្ន។ អ្នកស្រីធ្លាប់ផលិតខ្សែភាពយន្តជាច្រើនដោយទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនទូទៅ។ ខ្សែភាពយន្តដែលម្ចាស់ពាន អាណាចក្រតារាផ្នែកនិពន្ធទំនុកច្រៀងឆ្នើមប្រចាំឆ្នាំ ទាក់ទាញការចាប់អារម្មណ៍ពីប្រិយមិត្តមានដូចជារឿង”ចាំតាខ្លាចតើ” និង រឿងមួយចំនួនទៀត។
ផលិតករទាំង ៩ ដួងខាងលើសុទ្ធសឹងតែជាអ្នកមានឈ្មោះល្បី និង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងដូចគ្នាពីមហាជនគ្រប់ស្រទាប់វណ្ណៈ ចំពោះស្នាដៃផលិតខ្សែភាពយន្តរបស់ពួកគេម្នាក់៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!