២​នាក់ ​ប្ដី​-ប្រពន្ធ ​កំពុង​ស្វែង រក​យុ​ត្តិ​ធ​ម៌ ​ក្រោយ​ពី ​ភរិយា​លោក ​​ប៉េ​អឹ​ម​ម្នាក់ ​​កាប់​ឱ្យ ​របួស​រឿង​​ លក់​​​​មាន់

 
 

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់បានឱ្យកោះសន្តិភាព ដឹងនៅរសៀលថ្ងៃទី២៧ កុម្ភៈ នេះ ថា ភរិយាមន្ត្រីកងរាជ អាវុធហត្ថខេត្តម្នាក់ បានប្រើកាំបិតប៉័ង តោកាប់ទៅលើប្អូនស្រី និងស្វាមី បណ្ដាលឱ្យរបួសធ្ងន់ដោយសារ ខឹងប្អូនស្រីគាត់ និងស្វាមីមិនព្រម ទិញមាន់របស់ខ្លួន (មាន់ប្រពន្ធប៉េអឹម) ហើយជនរងគ្រោះ ទាំង២នាក់ប្ដីប្រពន្ធ កំពុងស្វែងរកកិច្ច អន្តរាគមន៍ពីសមត្ថកិច្ចនានា និងស្ថាប័នតុលាការ ដោយរិះគន់ថា មិនយកចិត្តទុកដាក់លើ សំណុំរឿងនេះ។

ស្ត្រីដែលអះអាងថា ត្រូវជាបងស្ត្រីរបស់ ជនរងគ្រោះបាននិយាយថា ប្អូនស្រីរបស់ខ្លួនដែលរង គ្រោះឈ្មោះហុច វ៉ាន់ អាយុ២៩ឆ្នាំ រងរបួស ដៃខាងស្ដាំ រីឯស្វាមីឈ្មោះខែន ទេន អាយុ៣២ឆ្នាំ រងរបួសរយះលើផ្ទៃមុខ នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ។ ដោយឡែកស្ត្រីដៃដល់ឈ្មោះស្រីកា អាយុ៣២ឆ្នាំ ជាប្រពន្ធមន្ត្រីកងរាជអាវុធហត្ថ ខេត្តម្នាក់ឈ្មោះសាន ។

ប្រភពខាងលើបានបញ្ជាក់ថា ឈ្មោះស្រីកា បានប្រើកាំបិតប៉័ងតោកាប់ទៅ លើប្អូនរបស់គាត់និងប្ដីតាំង ពីព្រឹកថ្ងៃទី២៥ កុម្ភៈ នៅក្នុងផ្សារអន្លង់វិល ក្នុងស្រុកសង្កែ ដោយសារខឹងប្អូនស្រីគាត់មិនព្រម ទិញមាន់ខ្លួន (ប្រពន្ធប៉េអឹម) ។

គាត់និយាយថា ក្រោយកើតហេតុស្ត្រីដៃដល់ បានរត់ចូលក្នុងទីបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ ដែលនៅក្បែរនោះ តែគ្មានអ្នកជួយអន្តរាគមន៍ប្អូនគាត់ទេ ហើយប្អូនស្រីគាត់ទៅដាក់ពាក្យ បណ្ដឹងនៅអធិការដ្ឋាននគរបាល ស្រុកសង្កែ ក៏គេមិនហ៊ានចាត់ការលើស្ត្រីដៃដល់នោះដែរ ។ ដូច្នេះពេលនេះ គាត់សំណូមពរសុំឲ្យ លោកស្នងការខេត្ត ឬស្ថាប័នតុលាកា ជួយអន្តរាគមន៍រឿងនេះផង ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម