៤ ឈុត ចូលឆ្នាំខ្មែរ ពី សុគន្ធ និសា ពិតជា ស្រស់ស្អាត
ឈុតសម្លៀក បំពាក់បែប ប្រពៃណីយ៉ាង ចម្រុះពណ៌ ត្រូវបានគេ ឃើញស្លៀក ព្រោងព្រាត ពីសំណាក់ តារាចម្រៀង ប្រុសស្រីពី ផលិតកម្មថោន កាលពីពេល ថ្មីៗនេះ ដើម្បីសម្តែង ចម្រៀងខារ៉ា អូខេវ៉ុលថ្មី សម្រាប់អបអរ សារទរ ព្រះរាជពិធី បុណ្យចូលឆ្នាំ ប្រពៃណីជាតិ ខ្មែរខាងមុខនេះ។
នឹកដល់សម្លៀក បំពាក់ប្រពៃណី ទស្សនិកជន ប្រាកដជាចង់ ឃើញមុនគេ ពីតារាស្រគត់ស្រគំ សុគន្ធ និសា ដែលតែងតែ ស្អាតឥតខ្ចោះ ក្នុងសម្លៀក បំពាក់បែប ប្រពៃណីខ្មែរ មិនខានឡើយ។ មិនអោយ ទស្សនិកជន ខកបំណងទេ ខ្មែរឡូតនឹង យករូបប៉ុន្មាន សន្លឹកបង្ហាញ ពីសម្លៀកបំពាក់ ប៉ុន្មានឈុត ក្នុងពេលថត បទចូលឆ្នាំ មកបង្ហាញ ជូនទស្សនិកជន។ នៅក្នុងនោះ ក៏មានជាឈុត សម្លៀកបំពាក់ បែបប្រពៃណី ស្រគតស្រគម ហើយក៏មាន បែបឆើតឆាយ ផងដែរ។ ចំពោះកញ្ញា សុគន្ធ និសា វិញក៏បាន ប្រាប់មកខ្មែរឡូតវិញថា ផលិតកម្មថោន បានជ្រើសយក ទីតាំងភូមិ វប្បធម៌កម្ពុជា ក្នុងទឹកដីខេត្ត សៀមរាបដើម្បី យកធ្វើជា ទីតាំងក្នុងការ ថតបទប្រពៃណី ខ្មែរក្នុងឆ្នាំនេះ គឺដើម្បីលើក អោយកាន់តែ ខ្ពស់នូវតម្លៃ សិល្បៈ និងវប្បធម៌ខ្មែរ និងបង្ហាញ អោយបរទេស ឃើញពីសេចក្តីថ្លៃថ្នូរ របស់ជាតិ យើងផងដែរ។ ហេតុដូច្នេះ ហើយចំពោះ សម្លៀកបំពាក់ ដែលកញ្ញា បានស្លៀកនៅ ក្នុងថ្ងៃនោះ គឺសុទ្ធតែ ជ្រើសរើស បែបសមសួន ស្រគត់ស្រគំ ហើយអោយ ស័ក្តិសមនឹង កញ្ញាផ្ទាល់ ព្រមទាំងអោយត្រូវ តាមបទចម្រៀង ផងដែរ។
ចង់ដឹងថាតើ សម្លៀកបំពាក់ កញ្ញា សុគន្ធ និសា ពិតជាសមសួន ពិតមែនឬទេ? សូមទស្សនិក ជនទស្សនា នូវរូបភាព ខាងក្រោម៖
ដោយៈ Arex
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!