ជា​អ្នក​គាំទ្រ តើ​អ្នក​ដឹង​អ្វី​ខ្លះ​ពី​កុង​ត្រា​របស់​លោក ព្រាប សុវត្ថិ នៅ​ហង្សមាស?

 
 

រាប់​ទាំង​ការងារ​ក្រុមហ៊ុន​ឯកជន ឬ​អង្គការ​មួយ​ចំនួនផង រមែង​មាន​កិច្ចសន្យា​ការងារ ឬ​ហៅ​ថា “កុង​ត្រា” ។តារា​ចម្រៀង​តាម​ផលិតកម្ម​នានា ក៏​ដូច​គ្នា គឺ​ពួក​គេ​មាន​កុងត្រា​ជាមួយ​ផលិតកម្ម​ដែល​ពួក​គេ​ច្រៀង។ ដូច្នេះ តើ​អ្នក​ដឹង​អ្វី​ខ្លះ​ពាក់ព័ន្ធ​កិច្ច​សន្យា​ការងារ ឬ​កុង​ត្រា​របស់​លោក ព្រាប សុវត្ថិ នៅ​ហង្សមាស ខណៈ​មួយ​រយៈ​ចុង​ក្រោយ​នេះ ទើប​មាន​ព័ត៌មានលេច​មក​​ថា ចង់​ចេញ​ពី​ផលិតកម្ម​មួយ​នេះ​ផង​នោះ?

បញ្ហា​នេះ ដោយ​ឆ្លង​ឆ្លើយ​ជាមួយ Sabay សាមី​ខ្លួន​លោក ព្រាប សុវត្ថិ ឲ្យ​ដឹង​ថា អ្វី​ដែល​លោក បាន និង​កំពុង​មាន​ជាមួយ​ហង្សមាស អាច​នឹង​មិន​ដូច​គ្នា​នឹង​តារា​ចម្រៀង​ផ្សេង​ៗ​ទៀត​ទេ។ លោក លើក​ឡើង​ថា ដំណើរ​ជីវិត​សិល្បៈ​ជិត​២​ទសវត្សរ៍​កន្លង​មក​នេះរបស់​លោក​​ជាមួយ​ហង្សមាស គឺ​លោក​មិន​មាន​ចំណង​ផ្លូវ​ការងារ​ជាមួយ​ហង្សមាស​ឡើយ។

“ខ្ញុំ​អត់​ដែល​មាន​កុង​ត្រា​អី​ទេ តាំង​ពី​ដើម​មក គឺ​ខ្ញុំ​ដែល​ចុះ​កុងត្រា​អី​ផង សំខាន់​គឺ​យើង​ធ្វើ​ការ​យល់​ចិត្ត​គ្នា​ប៉ុណ្ណោះ!”។ លោក ព្រាប សុវត្ថិ បញ្ជាក់។ ការ​មិន​ជាប់​ចំណង​ការងារ(កុងត្រា) មាន​ន័យ​ថា បុគ្គល​ម្នាក់ អាច​ចាក​ចេញ​ពី​ស្ថាប័ន​ណាមួយ ឬ​ក៏​ថា តារា​ចម្រៀង​ម្នាក់​អាច​ដើរ​ចេញ​ពី​ផលិតកម្ម​​មួយ​ នៅ​ពេល​ណា​ក៏​បាន ដោយ​មិនគួរត្រូវ​បាន​​រារាំង​ដោយ​អំណាច​អ្វី​មួយ​ឡើយ។

ងាក​មក​លោក ព្រាប សុវត្ថិ តារា​ចម្រៀង​ខ្មែរ​ម្នាក់​គត់ ដែល​ទើប​ជាប់​ឈ្មោះ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង “World Music Awards 2014 ” នោះ​ក៏​ដូច​គ្នា ខណៈ​ថ្មី​ៗ​នេះ លេច​ធ្លាយ​ព័ត៌មាន​ចង់​ចេញ​ពី​ហង្សមាស ទៅ​ចូល​រួម​ផលិតកម្ម​ថោន។ យ៉ាង​ណា​ក៏​ដោយ​ពាក់​ព័ន្ធ​ចំណុច​រសើប​នេះ លោក ព្រាប សុវត្ថិ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ស៊ី​ជម្រៅ​ឡើយ។

លោក​លើក​ឡើង​ថា “ខ្ញុំ​អត់​ទាន់​អាច​និយាយបាន អនាគត​នៅ​វែង​ឆ្ងាយ…ពេល​ខ្លះ​ការ​និយាយ​វា​អត់​ដូច​អារម្មណ៍ ហើយ​ពេល​ខ្លះ​ទៀត អារម្មណ៍​គិត ក៏​អត់​ដូច​មាត់​និយាយ!(សើច)”។ លោក ព្រាប សុវត្ថិ សង្កត់​ធ្ងន់​ថា ពេល​នេះ លោក​នៅ​តែ​ជា​គ្រួសារ​ហង្សមាស ហើយ​រវាង​លោក និង​ផលិតកម្ម​មិន​មាន​អ្វី​ល្អក់​កករ​នឹង​គ្នា​ទេ។

ពាក់​ព័ន្ធ​បញ្ហា​ខាង​លើ​នេះ លោក អ៊ឹង សុងលាភ អ្នក​គ្រប់​គ្រង​ផលិតកម្ម​រស្មី​ហង្សមាស បាន​ចាត់​ទុក​ថា ព័ត៌មាន​កន្លង​មក​នោះ គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម