[Update] ជុំវិញករណី រថយន្តយីឌុប បុកជាមួយ រថយន្តវីហ្គោ បណ្តាលឲ្យ ក្មេងស្រីម្នាក់ ដាច់ក្បាល នៅខេត្ត ឧត្តរមានជ័យ

 
 

ខេត្តឧត្តរមានជ័យ៖ នៅរសៀល ថ្ងៃទី២៧ ខែកុម្ភៈនេះ ខ្មែរឡូត បានចុះផ្សាយ ម្តងរួចមកហើយ នូវព័ត៌មានជំហ៊ានដំបូង ពាក់ព័ន្ធនឹង ករណីគ្រោះថ្នាក់ចរាចរ នៅឯខេត្ត ឧត្តរមានជ័យ ដែលបណ្តាលឲ្យ មនុស្សជាច្រើននាក់ រងរបួស ធ្ងន់-ស្រាល និងក្មេងស្រីម្នាក់ ដាច់ក្បាល ចេញពីខ្លួន ស្លាប់ យ៉ាងអាណោច អាធ័ម។

បើយោងតាមប្រភពព័ត៌មាន របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ហេតុការណ៏នេះ បានកើតឡើង នៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ក្រាលគ្រួសក្រហម ក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ខេត្ត ឧត្តរមានជ័យ ដែលបណ្តាលឲ្យ មនុស្សចំនួន ២នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្ស ចំនួន៥នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។

ប្រភពដដែល បានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៏ ដ៏គួរឲ្យរន្ធត់នេះ បានបង្កឡើងដោយ រថយន្តធុនធំ ម៉ាក FUSO (យីឌុប) ពណ៌ត្រាវ ពាក់ស្លាកលេខ ក្រចេះ 3A-0339 បើកបរដោយ ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ដោយបានបើកបរ ពីទិសខាងលិច ចៃដន្យមកដល់ ផ្លូវបំបែក ទៅភូមិត្នោត ក៏បុកជាមួយនឹង រថយន្តមួយគ្រឿង ម៉ាក VIGO ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2K-4066 ដែលបើកបរ ពីទិសខាងជើង ចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យក្រឡាប់តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ១-ឈ្មោះ ទៀង ចាន់ដារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភ្នំពេញ របួសស្រាល, ២-ឈ្មោះ ជួង ប៊ុននី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភ្នំពេញ របួសស្រាល ៣-ឈ្មោះ គង់ យ៉េត ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភ្នំពេញ របួសធ្ងន់ ៤-ឈ្មោះ សំ ពុទ្ធា ភេទស្រី អាយុ ឆ្នាំ រស់នៅភ្នំពេញ (របួសធ្ងន់), ៥-ឈ្មោះ សំរិទ្ធ មុន្នីសេត ភេទស្រី អាយុ ០៨ឆ្នាំ រស់នៅភ្នំពេញ (ស្លាប់), ៦-ឈ្មោះ ឃ្លាំង ចាន្នី ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង (ស្លាប់), និង៧-ឈ្មោះ សំ វុទ្ធី ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង(របួសធ្ងន់) ។

ក្រោយពេលបុករួច រថយន្តធុនធំ ម៉ាក FUSO បានបើកហួសចំងាយ ៦០ម៉ែត្រ ក៏ឈប់ ហើយអ្នកបើកបរ និងព្រូ ក៏នាំគ្នាចុះរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នកំលាំងជំនាញក្រុង កំពុងគ្រប់គ្រង កន្លែងកើតហេតុ និងតាមរកជនបង្ក ៕






ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម