ជិះម៉ូតូ បុកបង្គោលភ្លើង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

 
 

កំពង់ឆ្នាំង ៖ កាលវេលាម៉ោង ១០និង០៥នាទី យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ យ៉ាងហោចណាស់ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ លើផ្លូវជាតិលេខ៥ មុខសាលាបំពេញវិជ្ជា ក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយសារតែ បើកម៉ូតូលឿន ពេលយប់ បុកបង្គោលខ្សែ ភ្លើងនៅផ្លូវកោង ។

មន្ត្រីនគរបាលចរាចរណ៍ ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា៖ ជនរងគ្រោះនៅ ក្នុងហេតុការណ៍ ខាងលើនេះ ១.ឈ្មោះ ឌី ជាង អាយុ២៥ឆ្នាំ ជាកម្មករ បើកបររ៉ឺម៉ក ម៉ូតូដឹកធុងហ្គាស ឲ្យគេ ក្នុងពេលកើតហេតុ ជាអ្នកបើក ម៉ូតូស្មាស់រ៉ឺវូ ពណ៌ក្រហម អត់ស្លាកលេខ បានស្លាប់ ដោយបាក់-ក និងបែកចង្កា នៅកន្លែងកើតហេតុ ២.ឈ្មោះ អ៊ូ សុភ័ស្ត អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ និងជាម្ចាស់ម៉ូតូ ជិះពីក្រោយ បានបែកក្បាល រងរបួសធ្ងន់ ពួកគេទាំង២នាក់ រស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ មុនពេលកើតហេតុ ពួកគេបានបើក ម៉ូតូឌុបគ្នា មកពីរោងចក្រ ក្នុងទិសដៅពី ត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ ចំណុចកើតហេតុ ជាផ្លូវកោង ខ្លាំងបត់មិនទាន់ ក៏បានបុក បង្គោលខ្សែភ្លើង នៅខាងស្តាំដៃ បណ្តាលឲ្យឈ្មោះ ឌី ជាង ជាអ្នកបើកបរ ហោះផ្លោង ទៅបុកជាមួយ បង្គោលដែក បាក់-ក និងបែកចង្កា ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកឈ្មោះ អ៊ូ សុភ័ស្ត បែកក្បាល សន្លប់ស្តូកស្តឹង រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាន ហៅរថយន្តសាមុយ មន្ទីពេទ្យខេត្ត ដឹកជនរងគ្រោះ ទាំង២ ទៅកាន់មន្ទីពេទ្យខេត្ត ដើម្បីសង្គ្រោះ ព្យាបាល និងទុកសពប្រគល់ ជូនក្រុមគ្រួសារ។ ចំណែកម៉ូតូ បានខូតខាត មួយកំណាត់មុខ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅក្នុងអធិការដ្ឋាន នគរបាលក្រុង កំពង់ឆ្នាំង។

គួរបញ្ជាក់ឲ្យដឹងថា នៅចំណុចផ្លូវ បត់កោងខ្លាំង ៧៥ភាគរយ មុខសាលា បំពេញវិជ្ជា ខាងលើនេះកន្លងមក ធ្លាប់កើតមាន គ្រោះថ្នាក់ចរាចរណ៍ ជាច្រើនលើក ក្នុង១ឆ្នាំៗ និងក៏មានអ្នកស្លាប់ និងរបួសក៏ មិនតិចដែរ និងខ្លះបានបើក បុករបងសាលា និងបុករបងផ្ទះ ប្រជាពលរដ្ឋនៅ ចំណុចនោះ បើគេបើកបរលឿន មិនប្រុងប្រយ័ត្ន ពិសេសគឺស្រវឹង ក្នុងពេលបើកបរ។

តាមសំណូមពរ របស់ប្រជាពលរដ្ឋ ស្នើសុំមន្ទីរ សាធារណការខេត្ត ជួយដាក់ ចំណាំងផ្លាត ឲ្យបានធំៗ នៅចំណុចនេះ ទើបអាចកាត់ បន្ថយគ្រោះថ្នាក់ ចរាចរណ៍បាន៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម