តូច ម៉ារីលីន ម្ដាយដាក់បម្រាម ហាមថតឈុតឱបរឹត
ភ្នំពេញ៖ តារាស្រីដែលចូលប្រឡូកសិល្បៈ ប្រមាណ៣ឆ្នាំ កញ្ញា តូច ម៉ារីលីន បានបង្ហើបឲ្យដឹងថា នាងមិនចង់ល្បីល្បាញក្នុងសិល្បៈ តាមរយៈ ការសម្ដែងឈុតឱបរឹត ស្រើបស្រាល ឬក៏ដោយសារតែ យកភាពសិចស៊ី ដើម្បីឈានទៅ រកភាពល្បីក្នុងពិភពសិល្បៈនោះទេ ដូចតារាល្បីៗដទៃ នោះទេ ព្រោះគ្រួសារ នាងបានហាមដាច់ខាតមុននឹងសម្រេចចិត្ត ប្រឡូកក្នុងសិល្បៈ។
ថ្លែងប្រាប់គេហទំព័រ LookingTODAY នៅក្នុងកម្មវិធីសម្ពោធរឿង “ល្បុក្តតោចម្លែក” របស់ផលតិកម្ម Z Entertainment នៅព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះនាងបានឲ្យដឹងថា ក្នុងរយៈពេលដែលនាងប្រឡូក សិល្បៈនេះ នាងមិនធ្លាប់បានទទួល ថតរឿង ឡើយនាកន្លងមក ដោយសារតែនាងបដិសេធ នឹងការ សម្តែង ដែលមានការប៉ះដៃប៉ះជើង កៀកកើយ ជាមួយតួប្រុស ។
តារាស្រីវ័យក្មេងសាច់សរ រាងខ្ពស់ស្រឡះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «កន្លងមកធ្លាប់មាន ខាងអ្នកដឹក នាំរឿងច្រើនបាន ទាក់ទង ហៅខ្ញុំ ថតរឿង ប៉ុន្តែខ្ញុំបានសួរទៅពួកគាត់ បើក្នុងរឿងមាន លាយឡំជាមួយឈុត សិចស៊ីកៀកកើយឱបរឹត ស្រើបស្រាល ជាមួយ តួប្រុសនោះ គឺខ្ញុំមិនទទួល ថតឡើយ ។ ម្យ៉ាងទៀតគ្រួសារខ្ញុំ ក៏ដាក់បម្រាមហាមមិនឲ្យថតឈុតឆាក បែបនេះដែរ » ។
កញ្ញា តូច ម៉ារីលីន ប្រាប់ឲ្យដឹងទៀតថាជាការពិត ឲ្យតែអ្នកចូលប្រឡូកសិល្បៈ គឺគេតែងតែប្រាថ្នា ចង់បានភាព ល្បីល្បាញ ប៉ុន្តែទន្ទឹម នឹងភាព ល្បីនោះ នាងក៏មិនចង់ យកភាពសិចស៊ី ស្លៀកពាក់ បញ្ចេញសាច់លើក្រោម ឬក៏ ថតឈុតមិនល្អ (កៀកកើយជាមួយតួប្រុស) ដើម្បីជាស្ពានឈាន ទៅរកភាពល្បីល្បាញឡើយ ។
តារាសម្តែង និងជាតារាបង្ហាញម៉ូដ វ័យ២២ឆ្នាំ កញ្ញា តូច ម៉ារីលីន គឺជាតារាស្រីដែលដុះពន្លក នៅលើថ្នាល សិល្បៈកាលពីឆ្នាំ២០១២ ដោយនាងបានចូលរួមប្រឡង ក្នុងកម្មវិធី “ពេជ្រកំពុងច្នៃ” ជាប់ជ័យលាភីលេខ១ ហើយបន្ទាប់ពី នាងបានបោះជំហានចូលសិល្បៈ នាងក៏ត្រូវបានខាងបណ្តា ក្រុមហ៊ុនជាច្រើន ហៅឲ្យថតស្ពត ពាណិជ្ជកម្ម៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!