មាន សូនីតា បង្ហាញសញ្ញាធ្លាក់កូដពីទីផ្សារសិល្បៈ
ភ្នំពេញ៖ បន្ទាប់ពីដាក់ខ្លួនប្រឡូកក្នុងទីផ្សាសិល្បៈរហូតធ្វើឲ្យកេរ្តិ៍ឈ្មោះ ល្បីខ្ទរខ្ទាតាមរយៈ រូបសម្រស់ និងការគ្រង តំណែងជាតួឯក ស្ទើរគ្រប់សាច់ រឿងនាអំឡុងឆ្នាំ២០១២-២០១៣ មក ពេលនេះ តារាសម្តែងស្រី សាច់ស កញ្ញា មានសូនីតា ហាក់ស្ងប់ស្ងាត់បាត់មុខ ពីការសម្តែង មិនសូវលេចមុខ ច្រើន ដូចកាលពីចូលសិល្បៈដំបូងឡើយ។
គេនៅចាំបានថាតារាសម្តែង មាន សូនីតា កាលពី១ឆ្នាំមុននេះ មិនថាឡើយយុវវ័យនោះទេ សូម្បីតែ ចាស់ៗក៏បាន ស្គាល់ និង គាំទ្រនាង ច្រើនគួរសម ផងដែរ តាមរយៈការបង្ហាញ សមត្ថភាព សម្តែងរឿង ។ មិនតែប៉ុណ្ណោះ សូនីតា ក៏ធ្លាប់ទទួលបានការកោតសរសើរ ពីសំណាក់ ទស្សនិកជន ចំពោះឥរិយាបទ និង ឫកពារមិនថាការតួសម្តែងក្នុង សាច់រឿង ឬនៅខាងក្រៅទេ ។ ប៉ុន្តែផ្ទុយពីនេះ ក្រោយទទួលបាន ភាព ល្បីល្បាញ ក្នុងអាជីពសម្តែងហើយនោះ កញ្ញាមាន សូនីតា ហាក់តម្កើន ឫកពារខ្ពស់ ដាក់ទស្សនិកជន អ្នកគាំទ្រ រហូតមានការរិះគន់ ទៅលើភាព មិនសម គួរទាំងនោះ។
អ្នកនិយមតាមដាន វិស័យសិល្បៈ បានលើកឡើងស្រដៀងគ្នាថា ឈានចូលដល់ពាក់កណ្តាល ឆ្នាំ២០១៤ រហូត មកដល់ដើម ឆ្នាំ២០១៥ នេះ តារាសម្តែង មាន សូនីតា ដូចជាមិនសូវបានបង្ហាញវត្តមាន ក្នុងរឿងច្រើនដូចពេល មុនៗឡើយ ពោលគឺចាប់តាំង ពីនាងទទួលរងនូវ រឿងអាស្រូវស្នេហាផ្ទួនៗគ្នា ស្ទើរងើបមុខមិនរួចមកនោះ។ កត្តា នេះហើយជាហេតុនាំឲ្យ នាងមានការធ្លាក់ចុះនូវប្រជាប្រិយភាព ខណៈមួយរយៈចុងក្រោយនេះក៏កំពុងតែមានតារា ស្រីឯទៀតបានទាញយក ចំណែកទីផ្សារសម្តែង អស់មួយភាគធំ ផងដែរ។
ប្រភពខ្លះ បានលើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០១៤មកម្លេះ ដែលពួកគេមិនសូវបានឃើញ វត្តមានរបស់កញ្ញា មាន សូនីតា បង្ហាញមុខ ច្រើន ក្នុងការសម្តែងរឿង ដូចតារាល្បីៗមួយចំនួន ទៀតឡើយ។ បើនៅតែបែបនេះទៀត ច្បាស់ជា ធ្វើឱ្យអាជីពសិល្បៈ របស់ មាន សូនីតា ធ្លាក់កូដខ្លាំង ហៅលែងឮ នៅពេលខាងមុខដ៏ខ្លី។
គេហទំព័រ LookingTODAY បានស្វែងរកការបកស្រាយ ពីសំណាក់កញ្ញា មាន សូនីតា នៅរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះដែរ ប៉ុន្តែលេខទូរស័ព្ទ ដែលនាងធ្លាប់ ប្រើត្រូវបានបិទ។ យ៉ាងមិញគេហទំព័រ Looking TODAY រង់ចាំស្វាគមន៍ រាល់ការចេញមកបំភ្លឺ ពីសំណាក់កញ្ញា មាន សូនីតា នៅពេលក្រោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!