ស្ដ្រីម្នាក់បើក រថយន្ដស៊េរី ទំនើប បញ្ច្រាសផ្លូវ រួចស្ដីបន្ទោស នគរបាលទៀត

 
 

ភ្នំពេញ ៖ រូបថត៣សន្លឹក បង្ហាញពីស្ដ្រី ម្នាក់ បើករថយន្ដ លុច្សស៊ីស ពណ៌ខ្មៅ ស៊េរី ទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S-9891 ត្រូវបានគេបង្ហោះ និងចែករំលែក លើបណ្ដាញ សង្គមហ្វេសប៊ុក ដោយអះអាងថា ស្ដ្រីអ្នកបើក រថយន្ដរូបនេះ រំលោភច្បាប់ ចរាចរណ៍ ដោយបើកបញ្ច្រាសផ្លូវ ហើយថែម ទាំងស្ដីបន្ទោស សមត្ថកិច្ចចរាចរណ៍ ដែល ចុះទៅហាមឃាត់ និងដើម្បីធ្វើការ ផាកពិន័យផងនោះ ។

យោងតាមខ្លឹមសារ ដែលគេបង្ហោះនៅ លើហ្វេសប៊ុក បានសរសេរ យ៉ាងដូច្នេះថា “អ្នកមានទ្រព្យ សម្បត្ដិថ្លៃ តែចរិតមិនថ្លៃ ដូចឡានសោះ បើករថយន្ដ បញ្ច្រាសផ្លូវ ហើយស្ដីឱ្យ ប៉ូលិសទៀត បែបមានប័ណ្ណ រថយន្ដ វីអាយភីផង នឹងហើយធ្វើ អីក៏បាន សូមអស់ លោកថ្នាក់លើ ជួយមើលមេខ្លា អស់លោកផង បើអាចពាក់ ឃ្លុំមាត់ឱ្យទៅ កុំឱ្យដើរខាំគេ អីចឹងទៀត” ។

យ៉ាងណាក៏ ដោយនោះ អ្នកបង្ហោះរូប និងសរសេរខ្លឹមសារ ពីស្ដ្រីបើក រថយន្ដរូបនេះ មិនបានបង្ហាញអំពី ទីកន្លែងកើតហេតុ និងពេលវេលា ថា កើតនៅទី កន្លែងណា ក្នុងរាជធានីភ្នំពេញ ឬតាមខេត្ដ នោះឡើយ ។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ក៏មិន អាចស្វែងរកព័ត៌មាន លំអិតនៃករណី មួយនេះផងដែរ តើស្ដ្រីរូបនេះ ពិតជាបាន បើក រថយន្ដបញ្ច្រាស ផ្លូវនិងជេរ សមត្ថកិច្ច ដូចគេរិះគន់ឬ មួយយ៉ាងណានោះ?។




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម