គ្រាន់តែរូបសម្ផស្សមិនស្អាត និងក្រីក្រ ស្ត្រីម្នាក់ត្រូវម្តាយក្មេកនិង ប្តីបណ្តេញចេញពីផ្ទះ
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីមានកូនតូចអាយុអាយុ៣ខែម្នាក់ ត្រូវបានប្តីដែលគ្មានខាន់ស្លា និងម្តាយក្មេក បណ្តេញចេញពីផ្ទះ ដោយនិយាយថា នាងមិនមែនជា ប្រពន្ធស្របច្បាប់ និងនាងជាមនុស្សក្រីក្រ ហើយថែមទាំង រូបសម្ផស្សមិនស្អាតទៀត ។ ដោយសារតែ មិនអាចទ្រាំទ្រ នូវពាក្យតិះដៀល និងបណ្តេញចេញ ជាច្រើនលើក ច្រើនសារ មិនបាន នាងបានសម្រចចិត្ត ចុះចេញពីផ្ទះនៅ រសៀលថ្ងៃទី២៥ កុម្ភៈ ២០១៥ ហើយមកអង្គុយយំ នៅសួនច្បារមុខសាលាខេត្ត ធ្វើអោយមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនគរបាល ទៅដណ្តឹងសួរនាំ ។
នៅ លើបង់ថ្មក្នុងសួនកុមារមុខសាលាខេត្ត នាងយំបណ្តើរ ទូរស័ព្ទបណ្តើរ ដៃម្ខាងពរកូនតូច និងបាន ប្រាប់ដល់សមត្ថកិច្ចបណ្តើរថា នាងមានឈ្មោះ សឿន ស្រីឡែន អាយុ២៩ឆ្នាំ មានទីលំនៅភូមិ ថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ក្នុងអំឡុងឆ្នាំ២០១៣ នាងបានមក ធ្វើជាកម្មការិនី រោងចក្រធ្វើ ខ្ចៅខ្ចង មួយកន្លែងនៅភ្នំពេញ ។ ក្រោយមកនាង បានស្គាល់យុវជន ម្នាក់ឈ្មោះ សឿក ម៉េងហ័ង ហៅពៅ អាយុ១៩ឆ្នាំ (អាយុប្អូននាង១០ឆ្នាំ) និងមានទីលំនៅខេត្តស្ទឹងត្រែង និងបានមកស្នាក់ នៅភ្នំពេញ ធ្វើជាងឈើ ។ ក្រោយមក ពួកយើងបាន ស្រឡាញ់គ្នា និងរស់នៅជាមួយគ្នា ដោយគ្មានបាន រៀបការតាមប្រពៃណីឡើយ ។ រស់នៅមួយគ្នា បានជាង១ឆ្នាំ នាងបាន កូនប្រុសតូចម្នាក់ អាយុ៣ខែ ។
ក្រោយពីជូតទឹកភ្នែក រួចនាងបានបន្តថា បន្ទាប់ពីប្តីអត់ខាន់ស្លា មានការងារធ្វើនៅខេត្តកំពង់ឆ្នាំង នាង បានតាមមករស់ នៅជាមួយប្តី ដោយ ជួលផ្ទះស្នាក់នៅ រួមជាមួយ ម្តាយក្មេកម្កាក់ទៀត នៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកប្តីនាង ធ្វើការក្នុងសិប្បកម្ម ធ្វើតុទូមួយ កន្លែង ។ រយៈពេលរស់នៅ ជាប្តីប្រពន្ធ នៅខេត្តកំពង់ឆ្នាំង នាងមិនបាន សេចក្តីសុខទេ ព្រោះតែនាងមានរូបសម្ផស្សមិនស្អាត និងចាស់ជាង ប្តីរហូតដល់១០ឆ្នាំ ធ្វើអោយម្តាយក្មេក នាងឈ្មោះ ស្រីនាង អាយុ៤៧ឆ្នាំ ចេះតែព្យាយាម បំបែកនាងពីប្តី ។ នាងបានរំឮកថា កាលនាង មានផ្ទៃពោះ៥ខែ ម្តាយក្មេកបានបង្ខំ អោយនាងទៅ ទំលាក់កូនចោល តែគ្រូពេទ្យមិនហ៊ានទំលាក់អោយ ក្រោយមក ទោះបីនាងធ្វើអី ក៏ម្តាយ ក្មេកនាងមិន ពេញចិត្តដែរ ចំណែកប្តីនាងក៏ធ្វើ តាមចិត្តម្តាយគេដែរ ។
ដោយសារតែ ម្តាយក្មេកនាង និងប្តីបានបណ្តេញនាងអោយចុះចេញពីផ្ទះជាច្រើនលើក ច្រើនសារ ដោយនិយាយដដែលថា រូបនាង មិនមែនជា ប្រពន្ធស្របច្បាប់នោះទេ ទៅប្តឹងអ្នកណា ក៏ប្តឹងទៅ...! ។ ដោយមិនអាចទ្រាំ រស់នៅបាននាង ក៏បានចុះចេញពីផ្ទះ ដោយគ្មាន លុយ១រៀល ជាប់នឹងខ្លួនឡើយ ។ ក្រោយពីសមត្ថកិច្ច ជួយអន្តរាគមន៍អោយ ដាក់ពាក្យប្តឹង តែនាងសំរេចចិត្តមិនប្តឹងផ្តល់អីទេ ព្រោះគ្មាន លុយ ហើយសមត្ថកិច្ច ក៏បានរ៉ៃអង្គាស ប្រាក់គ្នា បាន១៥ម៉ឺនរៀល ជូននាង ដើម្បីអោយនាង ជិះរថយន្តទៅផ្ទះ នៅខេត្តកំពង់ស្ពឺវិញ ។ នេះគឺជាមេរៀនមួយ នៃជីវិតស្ត្រី គួរពិចារណា និងគួរចៀសវាងមុននឹង សម្រចចិត្តជ្រើសរើស គូស្រករ ។
សូម បញ្ជាក់ថា ព័ត៌មានខាងលើនេះ គឺជាព័ត៌មានដែលយើងទទួលបានតែភាគីម្ខាងប៉ុណ្ណោះ ចំណែក ភាគីខាងប្តីមិនអាច សុំការបំភ្លឺបានទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!