ហួសចិត្ត! ធ្វើខួបកំណើត សុខៗប៊ិះត្រូវ ប៉ូលីសចាប់ខ្លួន ព្រោះតែសង្ស័យ ថាជាប់ ពាក់ព័ន្ធ នឹងក្រុម IS
ស៊ុយអែត៖ កាលពីពេល ថ្មីៗនេះមាន ការភ្ញាក់ផ្អើល មួយយ៉ាងខ្លាំង បន្ទាប់ពី គូស្នេហ៍២នាក់ នាំគ្នាប្រារព្ធ ពិធីខួបកំណើត យ៉ាងរីករាយ ជាមួយគ្នា តែបែរជាត្រូវ ប៉ូលីសចុះមក សួរនាំ ទៅវិញដោយ សារតែយល់ ច្រឡំថា ពួកគេគឺជា សកម្មជនគាំទ្រ ក្រុមឥស្លាម ជ្រុលនិយម IS។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ពិធីបុណ្យខួប កំណើតនោះ គឺជារបស់នាង Sarah Ericsson ដែលធ្វើឡើង នៅឯផ្ទះមិត្តប្រុស របស់នាង ក្នុងទីក្រុង Kariskrona របស់ប្រទេស ស៊ុយអែត និងជាទីដែល ប៉ូលីសចុះឆ្មក់ចូល បម្រុងនឹងចាប់ ពួកគេ។
មូលហេតុដែល ធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់ប៉ូលីសបែបនេះ ក៏ព្រោះតែមាន អ្នកជិតខាង ឃើញប៉េងប៉ោង ដែលពួកគេ ចងនៅមាត់បង្អួច មានរូបរាង ដូចជាអក្សរ IS ហើយក៏បាន រាយការណ៍ទៅ កាន់ប៉ូលីសដោយ សង្ស័យថា អ្នកដែលនៅ ក្នុងផ្ទះនោះ គឺជាសកម្មជន គាំទ្រនៃក្រុម ឥស្លាមជ្រុល និយមមួយនេះ។
រូបថតប៉េងប៉ោង តំណាងឲ្យលេខ ២១ តែបែរជា មានអ្នកយល់ថា តំណាងឲ្យ អក្សរ IS
តែផ្ទុយទៅវិញ ប៉េងប៉ោងដែល បានចងនៅ មាត់បង្អួចគឺ តំណាងឲ្យលេខ ២១ ដែលជាអាយុ របស់នាង Sarah Ericsson ក្នុងថ្ងៃខួប កំណើតនោះ ប៉ុណ្ណោះ។ Fabian Akesson ដែលត្រូវជា មិត្តប្រុស និងជា ម្ចាស់ផ្ទះនោះ បាននិយាយថា “ខ្ញុំពិតជា ហួសចិត្ត ចំពោះរឿងនេះ តែយ៉ាងណាមិញ ករណីនេះ ក៏បានដោះស្រាយ ក្រោយពេលដែល ពួកយើងបង្ហាញ រូបថតដែល មានបង្ហាញរូប ប៉េងប៉ោង ជាតំណាងឲ្យ លេខ២១នោះ ប៉ូលីសក៏ មិនបានធ្វើអ្វី ទៀតដែរ ដោយគ្រាន់តែ ស្នើឲ្យពួកយើង យកប៉េងប៉ោង នោះចេញ ដើម្បីជៀសវាង ការភ័ណ្ឌច្រឡំ ណាផ្សេងទៀត”។
បន្ថែមពីនេះទៀត នាង Sarah ក៏បាននិយាយ ផងដែរថា “វាពិតជា មិនគួរឲ្យជឿមែន ព្រោះថាបើ ប៉េងប៉ោង លេខ២១ នោះមើល ពីខាងក្រៅ កញ្ចក់គួរតែ ចេញជាលេខ ១២ តែបែរជា មានអ្នកយល់ថា ជាអក្សរ IS និងបង្កឲ្យ មានការភ្ញាក់ផ្អើល បែបនេះទៅវិញ។ ខ្ញុំពិតជា ភ្ញាក់ផ្អើលនឹង រឿងមួយនេះណាស់ ហើយវាក៏ជា ថ្ងៃខួបអាយុ ២១ឆ្នាំ ដែលខ្ញុំមិនអាច បំភ្លេចបាន ផងដែរ”។
រីឯមន្ត្រីប៉ូលីស ម្នាក់ដែលមាន ឈ្មោះថា Kurt Erik Gunnarsson ក៏បាន បញ្ជាក់ដែរថា “ខ្ញុំមិនធ្លាប់ បានជួប ប្រទះករណី បែបនេះពី មុនមកនោះទេ ដែលក្រុមប៉ូលីស ឆ្មក់ចូលដើម្បី អន្តរាគមន៍ ទៅចំកន្លែង ដែលមានអ្នក ប្រារព្ធពិធី ខួបកំណើត របស់គេទៅវិញ”។
នេះគឺជា ករណីមួយដែល ឥទ្ធិពលរបស់ ក្រុមឥស្លាម ជ្រុលនិយម ធ្វើឲ្យមនុស្ស ជាច្រើនមាន ការភ័យខ្លាច ហើយម្យ៉ាងវិញទៀត នេះក៏ជា ឧទាហរណ៍មួយ ដែលបង្ហាញថា យើងក៏អាច នឹងមានបញ្ហា ដោយមិនដឹងខ្លួន បើសិនជា មានអ្នកដទៃ យល់ថាសកម្មភាព របស់យើង គឺពាក់ព័ន្ធ ទៅនឹងក្រុម IS៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាព គូស្នេហ៍ដែល ត្រូវបានគេ យល់ច្រឡំថា ជាសកម្មជន គាំទ្រក្រុម IS
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!