ស្រវឹងស្រា​បើករថយន្ត​បុក​ បាក់​ដើម​ក្ងោក​ និង​វៀច​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ

 
 

រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX330 បើកបរដោយបុរសម្នាក់វ័យប្រមាណ៤០ឆ្នាំក្នុងស្ថានភាព ស្រវឹងបើកលឿន ពេកបួងចង្កូតជ្រុល ទៅបុកបាក់ដើមក្ងោក អស់មួយដើមហើយជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវវៀច អស់មួយដើមទៀត រួចក្រឡាប់បណ្តាលឱ្យ អ្នកបើកបរ រថយន្ត រងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ កុម្ភៈ តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្បែរស្តុប វត្តនាគវ័ន សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2V 0757 បើកបរ ដោយ បុរសម្នាក់ វ័យ៤០ឆ្នាំ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាម ផ្លូវលេខ២២១ ពីត្បូងទៅជើងបត់ឆ្វេង ឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿន លឿន ពេក ជ្រុលចង្កូតឡើងលើ ខឿនចិញ្ចើមផ្លូវ ទៅបុកបាក់ដើម ក្ងោកអស់មួយជិត ដល់គល់ហើយរថយន្ត មិនទាន់អស់ ល្បឿនទេ បានជ្រុលទៅ បុក បង្គោលភ្លើងបំភ្លឺ ផ្លូវទ្រេតអស់មួយដើម ទៀត ធ្វើឲ្យរថយន្តក្រឡាប់ ចំណែកអ្នកបើកបរ រងរបួសស្រាល ។

ក្រោយពេលកើតហេតុអ្នកបើកបរបានទូរស័ព្ទហៅមិត្តភក្កិមកដឹកចេញ ទៅបាត់ ហើយមិត្តភក្កិដែល មកឌុបនោះ ត្រូវបានអ្នកនៅ កន្លែង កើតហេតុ ស្គាល់ ថា ជាថៅកែក្លិប និងខារ៉ាអូខេ C2 ចំណែក រថយន្តបង្ក ត្រូវបាន សមត្ថកិច្ចស្ទួច យកទៅរក្សាទុកនៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក រង់ចាំ ធ្វើការដោះស្រាយ សំណងថ្លៃបាក់ ដើមក្ងោកនិង វៀចបង្គោល ភ្លើងបំភ្លឺផ្លូវមួយដើម ៕





 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម