អឿន ល័ក្ខលីតា ស្ថិតក្នុងមន្ទិលស្នេហ៍ អ្នកសិល្បៈដូចគ្នា
ភ្នំពេញ៖ កញ្ញា អឿន ល័ក្ខលីតា គឺជាតារាសម្តែង និងពិធីការិនីវ័យក្មេង មានរូបសម្រស់ស្រស់សោភា ដែលកំពុងមាន យីអ៊ុនលេចធ្លោ ឡើង លើវិថីសិល្បៈ ខណៈប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ របស់នាង ក៏ត្រូវបានមហាជនគាំទ្រច្រើនមិន ចាញ់តារាស្រីវ័យក្មេងស្រករ នាងនោះទេ ។
តារាសម្តែង អឿន ល័ក្ខលីតា ក្រោយបណ្តែតខ្លួន ចាប់យកអាជីពការងារសិល្បៈ អស់រយៈពេលច្រើនឆ្នាំ មកនេះត្រូវ បានគេមើលឃើញថា ភាពល្បីល្បាញរបស់នាង ទើបមានការរីកសុះសាយ ក្នុងអំឡុងពេលជាង ២ឆ្នាំចុងក្រោយនេះ តែប៉ុណ្ណោះ ។ ប៉ុន្តែស្របពេល ដែលកេរ្តិ៍ឈ្មោះ និងការគាំទ្រ កំពុងតែមានជាបណ្ដើរៗ ស្រាប់លេចឮដំណឹងអំពីជីវិត ស្នេហាឯកជនផ្ទាល់ខ្លួន មកថា លីតា កំពុងតែមានទំនាក់ទំនង ស្នេហាដ៏ ផ្អែមល្ហែម ជាមួយបុរសវ័យក្មេងជាមនុស្ស ក្នុងចង្កោមសិល្បៈដូចគ្នា ។
តាមប្រភពពីមជ្ឈដ្ឋាន ក្នុងសិល្បៈបានបង្ហើបថា កាលពីពេលថ្មីៗនេះ គេតែងបានឃើញ កញ្ញា អឿន ល័ក្ខលីតា បណ្តើរគ្នាជាមួយបុរស រូបសង្ហា វ័យក្មេងម្នាក់ ជាអ្នកសិល្បៈដូចគ្នា។ ចំពោះសកម្មភាព ស្និទ្ធស្នាលល្អូកល្អឺនរវាង ល័ក្ខលីតា និងបុរសម្នាក់នោះ ត្រូវបានប្រភព និយាយថា ជាការបង្កើតភ្លើង ស្នេហា ថ្មោងថ្មី ស្ថិតក្នុងដំណាក់កាល នៃការស្វែងយល់ពីចិត្តគ្នា មុនឈានទៅដល់ជីវិត អាពាហ៍ពិពាហ៍ ។
ប្រភពដដែល បាននិយាយបន្តថា ជារឿយៗតារាប្រុសរូបសង្ហា ជាគូស្នេហ៍តារាស្រី អឿន ល័ក្ខលីតា គឺឧស្សាហ៍ មកចាំទទួលយកតារាស្រី រូបនេះ ចេញទៅដើរកំសាន្តលំហែកាយ នៅខាងក្រៅជាញឹកញាប់ ។
ជាពិសេសពួកគេទាំងពីរនាក់ ក៏តែងចូលហាងអាហារ និងកន្លែងសប្បាយៗ ជាមួយគ្នាទៀតផង។ តាមរយៈការ បង្ហាញអត្តចរិកដ៏ ស្និទ្ធស្នាលរបស់អ្នកទាំងពីរ នាក់នេះ គេអាចសន្និដ្ឋានថា លីតា កំពុងតែដុតបញ្ឆេះ ភ្លើងស្នេហ៍ ក្រៅឆាកជាមួយ បុរសម្នាក់នោះ ។
ទោះបីជាយ៉ាងនេះក្ដី មហាជននឹងរង់ចាំមើលថា តើទំនាក់ទំនងស្នេហារវាង តារាសម្តែង អឿន ល័ក្ខលីតា ហើយ នឹងបុរសម្នាក់នេះ អាចនឹងឈានទៅដល់ ដំណាក់កាលក្រាបផ្ទឹមរៀបមង្គលការ បានដែរឬ យ៉ាងណា? គេហទំព័រ LookingTODAY នៅមិនទាន់ទទួលបាន ការបំភ្លឺពីតារាសម្តែង កញ្ញា អឿន ល័ក្ខលីតា នៅឡើយទេនារសៀល ថ្ងៃទី២៥ខែ កុម្ភៈ ឆ្នាំ២០១៥ ជុំវិញបញ្ហានេះ ។
ក្រោយពីឈានជើងចូលក្នុងវិស័យសិល្បៈមួយរយៈនេះមកតារាសម្តែងនិងពិធីការិនី អឿន ល័ក្ខ លីតា បានព្យាយាម ខិតខំសាងកេរ្តិ៍ឈ្មោះ ឲ្យមានភាពល្បី ដោយការបញ្ចេញសមត្ថភាព តាមរយៈការសម្តែង ខ្សែភាពយន្តការថតសម្តែង ឈុតកាយវិកាខារ៉ាអូខេ រហូតដល់ មានឱកាសទាញ បានប្រជាប្រិយភាព យ៉ាងច្រើន គួរសមពីទស្សនិកជន ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!