អីយ៉ា! នីកូ និង សុខ ពិសី បង្ហាញ ខ្លួនក្នុង កម្មវិធី GATSBY TOGETHER ជាមួយគ្នា!
កាលពីថ្ងៃទី១៤ ខែ កុម្ភៈ កន្លងទៅនេះ ក្រុមហ៊ុន Mandom Corporation (មែនដុម ខបភើរ៉េ សិន) បានរៀបចំ កម្មវិធី GATSBY TOGETHER នៅសួនច្បារ CITY HALL កោះពេជ្រ ដើម្បីអបអរបុណ្យ នៃក្តីស្រលាញ់ ។ តំណាង ក្រុមហ៊ុនហ្គេតប៊ី បានបញ្ជាក់ ថា គោលបំណង នៃការរៀបចំ កម្មវិធីនេះឡើង គឺដើម្បីផ្សារភ្ជាប់ ទំនាក់ទំនង របស់ហ្គេតប៊ី ជាមួយ អ្នកគាំទ្រ ក៏ដូចជា អតិថិជន ជាពិសេស យុវវ័យ ទាំងអស់ អោយពួកគេ មានអារម្មណ៍ថា ហ្គេតប៊ី តែងតែនៅ ជាមួយពួក គាត់រាល់ឱកាស ពិសេស ។ ការរៀបចំកម្មវិធី នេះឡើង ក្រោមប្រធានបទ យើងទាំងអស់គ្នា ជាមួយគ្រួសារ ហ្គេតប៊ី ។
តាមរយៈកម្មវិធីនេះ ហ្គេតប៊ីបានផ្តល់ ឱកាស អោយយុវវ័យទាំងអស់ លេងហ្គេម ជាក្រុម ថតរូប ជាមួយ មនុស្សជាទី ស្រលាញ់ និង ទស្សនា ការ ប្រគំតន្រ្តី ដោយមានការចូលរួមពី តារាចំរៀង ដ៏ល្បីគឺលោក នីកូ ដែលជា អ្នកតំណាង ផលិតផល ហ្គេតប៊ី និងកញ្ញា សុខ ពិសី រួម ជាមួយនិង តារាចំរៀង ល្បីៗជា ច្រើនរូបទៀត ។ ហ្គេតប៊ីបានលើក ទឹកចិត្តអោយ យុវវ័យទាំងអស់ បង្ហាញក្តីស្រលាញ់ ភាពស្និទ្ឋស្នាល និង បង្កើនចំណង មិត្តភាពនឹងគ្នា ដែលបាន បញ្ជាក់ថា កម្មវិធី GATSBY TOGETHER ប្រារព្ធធ្វើឡើង ដើម្បីអោយ ពួកគាត់ បង្ហាញក្តី ស្រលាញ់ ចំពោះ មិត្តភ័ក្រ ក្រុម- គ្រួសារ និង មនុស្ស ជាទីស្រលាញ់ ។ លោកក៏ បានបន្ថែម ទៀតថា នេះមិនមែន ជាលើកទី១ ទេ ដែលហ្គេតប៊ី ប្រារព្ធឱកាស ពិសេសៗ សំរាប់យុវវ័យ គឺហ្គេតប៊ី តែងតែ បង្កើតកម្មវិធី ល្អៗដែល មានប្រយោជន៍ សំរាប់យុវវ័យ ដើម្បីលើកទឹកចិត្ត និង អោយពួកគេ ក្លាយទៅ ជាយុវវ័យ ដ៏ទាន់សម័យ ក្លាហាន និង មានភាពជឿជាក់ ។ អ្នកគាំទ្រហ្គេតប៊ី ដែលបាន ចូលរួម បានបង្ហាញ ចំណាប់ អារម្មណ៍ថា ហ្គេតប៊ី តែងតែ ប្រារព្ធកម្មវិធី ពិសេសៗ ជាច្រើនដើម្បី អោយយុវវ័យទាំង អស់ទទួល បាននូវបទ ពិសោធន៍ល្អៗ រឹតចំណងមិត្ត ភាពរវាងយុវវ័យ និង ផ្តល់ឱកាស អោយ ពួកគាត់ បានស្វែងយល់ ពីភាពទាន់ សម័យរបស់ យុវវ័យ តាមរយៈការ ចេះរៀបចំខ្លួន ម៉ូដសក់ ក្លិនខ្លួន និង ការរៀបចំ ខ្លួនអោយ សមស្រមតាម កាលៈទេសៈ រាល់ឱកាស ពិសេសម្តងៗពួក គាត់ទាំងអស់ គ្នាតែងតែនឹកឃើញ ដល់ហ្គេតប៊ី ។
គួរបញ្ជាក់ផងដែរថា ហ្គេតប៊ីជាផលិតផលសំរាប់បុរសដ៏ពេញនិយមរបស់យុវវ័យ ដែលមាន ទាំងផលិត ផល ច្នៃម៉ូដសក់ ស្ព្រៃ បាញ់ខ្លួន ទឹកអប់ និងផលិតផល ជាច្រើនទៀត ដែលនាំចូល ផ្តាច់មុខ ដោយក្រុមហ៊ុន ឌីខេអេសអេច ខេមបូឌា ហេតុដូច នេះ សូមរកទិញផលិត ដែលមានបិទ ស្ទីកគ័រ ឌីខេអេសអេច ដើម្បីទទួល បានផលិត ផលដែលមានគុណភាព។
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!