បាក់ផ្ទាំងបេតុងជណ្តើរសំណង់ ភោជនីយដ្ឋានប៉ោកីសង្កត់កម្មករម្នាក់ ជាប់ជិត៣ម៉ោងទើប ស្ទូចចេញបាន
រាជធានីភ្នំពេញ ៖ ផ្ទាំងបេតុងជណ្តើររបស់សំណង់ភោជនីយដ្ឋានយីហោប៉ោកីដែលកំពុងសាងសង់ បាន បាក់សង្កត់លើជើង កម្មករម្នាក់ បណ្តាលឱ្យ របួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៥ កុម្ភៈ ២០១៥ នៅចំណុច អគារលេខ២៤ ផ្លូវលេខ ៥៦០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះវង់ វ៉ុន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុកម្មកររងគ្រោះបានមកធ្វើការងារសំណង់ជាធម្មតា ខណៈ កំពុងធ្វើការ សុខៗស្រាប់តែផ្ទាំង បេតុងជណ្តើរ ដែលមានទំហំ ៤ម៉ែត្របានបាក់មកសង្កត់ លើជើងទាំង២របស់ ជនរងគ្រោះជាប់បណ្តាលឱ្យ របួសធ្ងន់តែម្តង។
ប្រភពបន្តថា ហេតុការណ៍បាក់បេតុងជណ្តើរនេះបានកើតឡើងតាំងពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃដដែល ប៉ុន្តែគេព្យាយាម លាក់ បាំង ហើយទើបតែ មានការភ្ញាក់ផ្អើលនៅ វេលាម៉ោង៣រសៀល ពេលគេយករថយន្តស្ទូច មកស្ទូចយកផ្ទាំងបេតុង ជណ្តើរចេញដើម្បីយក កម្មករ រងគ្រោះបញ្ជូន ទៅសង្គ្រោះ ដោយប្រើអស់ ពេលជិត៣ម៉ោង។
ប្រភពបានបង្ហើបឱ្យដឹងថា សំណង់ភោជនីយដ្ឋានខាងលើនេះសាងសង់អត់ច្បាប់ ហើយទើបសង់បាន ៣ជាន់ប៉ុណ្ណោះ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!