ស្ត្រីម្នាក់គិតខ្លី ចងក សម្លាប់ខ្លួន ដោយសារខ្លួនក្រ ហើយមានជំងឺ ប្រចាំកាយផង
ភ្នំពេញ៖ ស្ត្រីមេម៉ាយម្នាក់ វ័យជាង៥៤ឆ្នាំ មានមុខរបរ លក់ចេក នៅផ្សារថ្នល់ បត់ចំការដូង បានចងក សម្លាប់ខ្លួន នៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង០០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីដែលចងក សម្លាប់ខ្លួននោះ មានឈ្មោះ គង់ ស៊ីចាន់ អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិថ្មី កើតហេតុខាងលើ។ កូនប្រុសឈ្មោះ សំអាត សុជា អាយុ២៤ឆ្នាំ មានរៀបរាប់ ទាំងទឹកភ្នែកយំ អាសូរម្តាយថា ម្តាយរបស់គាត់ កើតមាន ជំងឺប្រចាំកាយ សរសៃប្រសាទ បន្តិចបន្តួច ហើយកន្លង ទៅម្តាយគាត់ ធ្លាប់បានព្យាយាម សម្លាប់ខ្លួន ម្តងជាពីរដង ហើយដែរ តែគាត់ឃាត់ទាន់។ សំអាត សុជា បន្តថា ម្យ៉ាងម្តាយគាត់ គ្មានកន្លែង លក់ដូរ ព្រោះពីមុនម្តាយគាត់ លក់ដូរបន្តិចបន្តួច នៅផ្លូវធំ ផ្សារថ្នល់បត់ ដល់ក្រោយមក អាជ្ញាធរសង្កាត់ គេរុះរើតូប ចេញអស់ ព្រោះគេធ្វើផ្លូវ ហើយម្តាយគាត់ ខ្វាយខ្វល់ យ៉ាងខ្លាំង គ្មានកន្លែងលក់ដូរ គ្មានមុខរបរ ធ្វើឲ្យគាត់ចេះ តែគិតច្រើន។
សំអាត សុជា បន្តឲ្យដឹងទៀតថា រហូតមកដល់ថ្ងៃ កើតហេតុនេះ នៅវេលាម៉ោង ប្រហែល ៨ព្រឹក ម្តាយគាត់ក៏ចុះ ពីផ្ទះយាយ នៅឯមុខផ្លូវ ចម្ងាយគ្នាពីផ្ទះ កើតហេតុ ប្រហែល១០០ម៉ែត្រ ដើរសំដៅមក ផ្ទះបិទទ្វារ ហើយពេលនោះ គេប្រាប់គាត់ថា សុជា ឯងទៅមើល ម៉ែឯងមើ ដើរចូលក្នុងផ្ទះ ម្នាក់ឯងធ្វើអី? ពេលនោះគាត់ក៏ទៅ គោះទ្វារ ហៅម្តាយគាត់ តែអត់ឮឆ្លើយទេ។ ទើបគាត់ចុះទៅ បើកបង្អួច ឃើញម្តាយ គាត់ចងក សម្លាប់ខ្លួនបាត់ ទៅហើយ។
ភ្លាមៗនោះសមត្ថកិច្ច មូលដ្ឋាន ក៏បានចុះដល់ ផ្ទះកើតហេតុ។ សមត្ថកិច្ចកោសល្យវិច្ច័យ បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ មានជំងឺសរសៃ ប្រសាទ។ សមត្ថកិច្ចដដែល បញ្ជាក់ឲ្យ ដឹងទៀតថា ស្ត្រីរងគ្រោះនេះ គាត់បានព្យាយាម ចងកសម្លាប់ខ្លួន ម្តងរួចហើយដែរ នៅដើមស្វាយ មុខផ្ទះគាត់ កាលពី៣ថ្ងៃមុននេះ តែបានកូនប្រុសគាត់ និងអ្នកជិតខាង ឃើញទាន់ ជួយសង្គ្រោះ។ ស្រ្តីរូបនេះ គាត់ខ្វាយខ្វល់ គ្មានកន្លែង លក់ដូរផង ហើយចង់ធ្វើផ្ទះ ក៏គ្មានលុយទៀត គិតច្រើន និងមានជំងឺប្រចាំកាយ សរសៃប្រសាទផង ទើបនៅថ្ងៃនេះ លួចទៅចងក សម្លាប់ខ្លួន បានសម្រេចតែម្តង។
សមត្ថកិច្ចដដែល ពន្យល់ឲ្យដឹងទៀតថា ស្ត្រីរងគ្រោះចងក និងក្រមាពណ៌ខៀវ ចងភ្ជាប់ ទៅធ្នឹមផ្ទះ កម្ពស់ជិត២ម៉ែត្រ ជើងសាកសព ម្ខាងធ្លាក់ចុះ ពីលើគ្រែ ហើយជើងម្ខាងទៀត គងនៅលើគ្រែ។ ក្រោយពីពិនិត្យ កោសល្យវិច័្ចយរួច សមត្ថកិច្ចក៏បាន ប្រគល់សាកសព ឲ្យក្រុមគ្រួសារ ធ្វើបុណ្យនៅផ្ទះ ទៅតាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!