បុរសវ័យ៤៣ឆ្នាំ ដែលសល់ជីវិតរស់ តែ៣ឆ្នាំទៀត សោកស្តាយ និងប្រាប់ពី មូលហេតុថា មកពីប្រើប្រាស់ ទូរស័ព្ទ ច្រើនពេក!

 
 

វ៊ែល៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាអ្នកជំនួញ វ័យ៤៣ឆ្នាំម្នាក់ មានឈ្មោះថា Ian Phillips រស់នៅ ក្នុងទីក្រុង ខាឌីវ (Cardiff) នៃប្រទេស វ៊ែល (Wales) បានកើតដុំសាច់ នៅក្នុងខួរក្បាល ដ៏សាហាវ និងបង្កទៅជា ជំងឺមហារីក ខួរក្បាល បន្ទាប់ពី ចំណាយពេល រហូតដល់ទៅ ៦ម៉ោង ក្នុងមួយថ្ងៃ ក្នុងការប្រើប្រាស់ ទូរស័ព្ទដៃ របស់គាត់។

ប្រភពដដែល បានបន្តទៀតថា លោក Phillips បានទៅព្យាបាល នៅឯមន្ទីរពេទ្យ ជាមួយនឹង អាការៈឈឺក្បាល ដ៏អាក្រក់មួយ ខណៈលោក Phillips ទទួលបានដំណឹង ពីគ្រូពេទ្យថា គាត់កើតមានដុំសាច់ នៅក្នុងខួរក្បាល ទំហំប៉ុនក្រូចឆ្មា និងមានជីវិត អាចរស់នៅ ត្រឹមតែ រយៈពេល ៣ឆ្នាំទៀតប៉ុណ្ណោះ។


ដុំសាច់ ដែលដុះ នៅក្នុងខួរក្បាល របស់លោក Phillips

លោក Phillips បានអះអាងថា អាការៈរបស់គាត់ គឺបានបង្កឡើង ដោយការប្រើប្រាស់ ទូរស័ព្ទដៃ ដោយគាត់គឺជា អ្នកគ្រប់គ្រង ប្រតិបត្តិការ ក្នុងក្រុមហ៊ុនមួយ ដែលតម្រូវឲ្យគាត់ ចំណាយពេល ជាង ១០០ម៉ោង ក្នុង១ខែ ក្នុងការប្រើប្រាស់ និងនិយាយទូរស័ព្ទ។

ជំនួសឲ្យការព្យាបាល ដោយប្រើប្រាស់គីមី និងកាំរស្មីអ៊ិច ដើម្បីគ្រប់គ្រង ស្ថានភាព ជំងឺមហារីក ដ៏កាចសាហាវនេះ លោក Phillips ទទួលបាន ថ្នាំពេទ្យជំនួសវិញ ហើយត្រូវផ្លាស់ប្តូរ របបអាហារ និងហាត់ប្រាណ ឲ្យបានទៀតទាត់។

ជាមួយគ្នានេះដែរ បន្ទាប់ពីលោក Phillips ទទួលរងគ្រោះ ដោយសារ ជំងឺមហារីក ដ៏កាចសាហាវ ដែលបណ្តាល មកពី ការប្រើប្រាស់ ទូរស័ព្ទដៃនេះ គាត់ក៏បាន ចាប់ផ្តើមយុទ្ធនាការ ដើម្បីធ្វើឲ្យ អ្នកដទៃ បានដឹងពី គ្រោះថ្នាក់ និងហានិភ័យ នៃការប្រើប្រាស់ ទូរស័ព្ទដៃ ខណៈគាត់ បានបញ្ជាក់ឲ្យដឹងថា កុមារងាយរងគ្រោះបំផុត។


លោក Phillips

លោក Phillips ដែលជាអតីត កីឡាករបាល់អោប មួយរូបផងដែរនោះ បាននិយាយថា “ខ្ញុំបានចំណាយ ជីវិតការងារ របស់ខ្ញុំ ទៅលើ ទូរស័ព្ទដៃ។ ថ្ងៃខ្លះ ខ្ញុំត្រូវនិយាយទូរស័ព្ទ រហូតដល់ទៅ ២ម៉ោង បន្ថែមទៀត ក៏មានដែរ។ ត្រចៀករបស់ខ្ញុំ ឡើងក្រហម នៅពេលដែលខ្ញុំ ចេញពីធ្វើការ។ ខ្ញុំមិនបានគិតថា វាប៉ះពាល់អ្វីខ្លះ ដល់ខួរក្បាល ខ្ញុំទេ។”

ទោះបីជាយ៉ាងណា បន្ទាប់ពីលោក Phillips បានធ្វើការ ស្គេនខួរក្បាល ជាមួយនឹងម៉ាស៊ីន MRI ហើយលទ្ធផល បានបង្ហាញថា គាត់មានដុំសាច់ ដុះក្នុងខួរក្បាល ទំហំប៉ុនក្រូចឆ្មា គាត់ក៏ទទួលបាន ការវះកាត់បន្ទាន់ ដើម្បីយក ដុំសាច់នោះចេញ។ ប៉ុន្តែគាត់ក៏ទទួលបាន ដំណឹង ដ៏គួរឲ្យរន្ធត់ ដែរថា មហារីកខួរក្បាល មិនអាចព្យាបាល ជាឡើយ ហើយគាត់ សល់ពេលរស់នៅ ត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។

លោក Phillips បាននិយាយថា “រឿងដំបូងដែលខ្ញុំ បានសួរទៅកាន់ វេជ្ជបណ្ឌិតគឺ អ្វីដែលបានបង្ក ឲ្យខ្ញុំក្លាយទៅជា យ៉ាងនេះ? ប៉ុន្តែខ្ញុំបានដឹងថា វាកើតឡើង ដោយសារតែ ការប្រើប្រាស់ ទូរស័ព្ទដៃ ហួសកម្រិត។ ខ្ញុំប្រើប្រាស់វា ស្ទើរគ្រប់ពេលវេលា។ ខ្ញុំពិតជា ព្រួយបារម្ភ អំពីការប្រើប្រាស់ទូរស័ព្ទ របស់ក្មេងៗ ដទៃទៀតណាស់។ លលាដ៏ក្បាល របស់ពួកគេ មានសភាពទន់ ហើយជាតិវិទ្យុសកម្ម ដែលភាយចេញ ពីឧបករណ៏ទាំងនោះ អាចជ្រាបចូល ទៅក្នុងខួរក្បាល ពួកគេ កាន់តែងាយស្រួល។”

លោក Phillips បាននិយាយទៀតថា “ខ្ញុំប្រាប់ទៅ មនុស្សដទៃទៀតថា ជំងឺមហារីករបស់ខ្ញុំ ត្រូវបានបង្កឡើង ដោយការប្រើប្រាស់ ទូរស័ព្ទដៃ ច្រើនជាង៦ម៉ោង ក្នុងមួយថ្ងៃ៕”


លោក Phillips

ប្រភព ៖ Asiantown

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម